សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 26, 2013

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​២​ធ្នូខេត្ត​ក្រចេះព្រមាន​ទ្បើង​មក​សុំ​អន្តរាគមន៍​ពី​លោកហ៊ុន សែន​

ពលរដ្ឋ​ប្រមាណ​៩០​គ្រួសារ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ព្រមាន​មក​ភ្នំពេញ ដើម្បី​សុំ​អន្តរាគ មន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​អាជ្ញាធរ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ សម្រេច​កាត់​ដី​មានទំ នាស់​ច្រើន​ឆ្នាំ ឲ្យទៅ​ក្រុមហ៊ុន​ដាំ​ដំណាំ​កៅស៊ូ​មួយ​ឈ្មោះ ហាយ យ៉ុង​។​
​ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល លោក វង្ស វណ្ណា ឲ្យដឹងថា ការព្រមាន​នេះ​ធ្វើ​ទ្បើង បន្ទាប់​ពី​ពលរដ្ឋ​៤០​នាក់ អភិបាលស្រុក អភិបាលរង​ខេត្ត តំណាង​ក្រុមហ៊ុន ជួប​ពិភាក្សា​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​។ លោក​បន្តថា អាជ្ញាធរ​សម្រេច​កាត់​ដី​ទំហំ​៧០​ហិកតា​ឲ្យ​ក្រុមហ៊ុន​កាន់កាប់​។  លោក​ថា ប្រជាពលរដ្ឋ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេចក្តីសម្រេច​នេះ​ ៖ “​គោលបំណង​ខ្ញុំ ប្រមូល​កម្លាំង​ប្រជាពលរដ្ឋ​អស់​មួយ​ភូមិ​នេះ មានតែ​ឡើង​ដល់​សម្តេច​តេជោ ឲ្យ​គាត់​ជួយ​ដោះស្រាយ​ពី​រឿង​ដីធ្លី​”​។​
​ប្រជាពលរដ្ឋ​ផ្សេង​ទៀត រៀបរាប់ថា ​ពួកគាត់​លំបាក​យ៉ាងខ្លាំង ចាប់តាំងពី​ក្រុមហ៊ុន​ចូល​ឈូសឆាយ​យក​ដីស្រែ​ចម្ការ​ពួកគាត់​ ៖ “​ស្រែ​ខ្ញុំ ស្រែ​ដំណាំ​គេ​ឈូស​យក​អស់រលីង​ហើយ អត់​មាន​អ្វី​ទេ លំបាក​គ្រប់​តែម្តង បើ​អត់​មាន​ស្រែ​មាន​ចម្ការ​ធ្វើ មាន​តែ​ដី​មួយ​កន្លែង​នោះ​ធ្វើ ប្រមូល​អស់​ប្រមូល​ខាងកើត​នោះ គ្មាន​អ្វី​ធ្វើ​ទេ បើ​ដី​ក្រុមហ៊ុន​យក​ខាងក្រោម​អស់ហើយ​ដីស្រែ​នោះ​។ ខ្ញុំ​គិតថា ឡើង​ទៅ​ឲ្យ​ដោះស្រាយ ដោះ​ឲ្យចេញ​តែម្តង ព្រោះ​ចំនុច​នេះ​វា​ពិបាក​ណាស់ ដោះស្រាយ​ឡើង​ឆ្កែ​ត​ហើយ ជីវភាព​លំបាក​វា​គ្មាន​ដី​ធ្វើ បើ​យក​អស់ហើយ គ្មាន​ដី​ឯណា​សល់​កន្លះ​ហិច​តា មួយ​ហិច​តា ហើយ​កូន​មួយ​វ៉ូង​ទៀត ជួល​ដី​គេ​ក៏​មាន ហើយ​សំណង​នោះ​ដោយ​បុគ្គល​ទេ ប្រហែល​ជា​ដប់​នាក់​ទេ សំណង​នោះ មួយ​ហិច​តា​កាល​ពី​មុខ ១០០​ដុល្លារ​”​។​

​ទោះយ៉ាងណា ពលរដ្ឋ​មិន​ទាន់​កំណត់​ថ្ងៃ​ដែល​ពួកគាត់​នឹង​ទ្បើង​មក​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ទ្បើយ​ទេ​។​
​អភិបាលរង​ខេត្ត​ក្រចេះ លោក ខ័ណ្ឌ ចំណាន ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ មានប្រសាសន៍ថា អាជ្ញាធរ​សម្រេច​កាត់​ដី​នោះ​ឲ្យ​ក្រុមហ៊ុន គឺ​ផ្អែក​តាម​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល​។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ភាគច្រើន ទទួលយក​សំណង​រួចរាល់​អស់ហើយ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​បាន​កាន់កាប់ និង​អភិវឌ្ឍ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​២០០៩ ៖ “​ក្នុង​ការអនុវត្ត​បទ​បញ្ជា​លេខ​០១ ឃើញ​ថា​ដី​នេះ គឺជា​ដី​ក្រុមហ៊ុន ដែល​បាន​អភិ​វ​ឌ្ឈ​រួច​ហើយ​អស់ អញ្ជឹង​គឺ​មិន​អាច​ផ្តល់ជូនពួក​គាត់​បាន​ទេ យើង​បាន​ផ្សព្វផ្សាយ​អញ្ជឹង​ឲ្យ​គាត់ តាមច្បាប់ តាម​ជាក់ស្តែង ដែល​យើង​បាន​ចុះ​ទៅ​មើល​ជាក់ស្តែង​ឃើញ​ដូច្នេះ​។ ចង់​និយាយ​ថា ដី​នេះ​ក្រុមហ៊ុន​ថែរក្សា​យ៉ាង​គត់​មុត តាំងពី​ឆ្នាំ​២០០៩​មក មិន​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​លើ​ដី​នេះ​ទេ មានន័យ​ថា​រាល់ថ្ងៃ​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង របស់​ក្រុមហ៊ុន​ជាប់​តែ​ម្តង​”​។​
​ពលរដ្ឋ​ឲ្យដឹងថា ដី​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ ចាប់ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​អស់​រយៈពេល ៥​ឆ្នាំ​ហើយ​។ ក្រុមហ៊ុន​ផ្តល់​សំណង​ឲ្យ​ពួកគេ​ក្នុង​មួយ​ហិកតា​១០០​ដុល្លារ​អាមេរិក​។ ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​១៩៧៩​មក​៕

No comments:

Post a Comment

yes