សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 26, 2013

CCHRព្រួយបារម្ភ​ពី​ចំនួន​ស្ត្រី​ធ្លាក់​ចុះ​ក្នុង​ឆាកនយោបាយ​​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​ការព្រួយបារម្ភ​ពី​ចំនួន​ស្ត្រី​ធ្លាក់ចុះ​ ក្នុង​ឆាក​នយោបាយ​សម្រាប់​នីតិកាល​ទី​៥​នេះ ដែល​មិន​អាចឲ្យ​កម្ពុជា​អនុវត្ត​បាន​ជោគជ័យ​ នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ឆ្នាំ​២០១៥​ របស់​អង្គការសហប្រជាជាតិ។​
សេចក្តីថ្លែងការណ៍​របស់​CCHR ចេញផ្សាយ​នៅ​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា​នេះ​ឲ្យដឹងថា តាម​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥​ឆ្នាំ​២០១៣ ដែល​ប្រកាស​ដោយ គ.ជ.ប  បង្ហាញថា ក្នុងចំណោម អាសនៈ ១២៣​ក្នុង​សភា ស្ត្រី​ទទួលបាន​តែ ២៨​អាសនៈ ឬស្មើនឹង​២០,៣៣​ភាគរយ​ប៉ុណ្ណោះ។​
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ដកស្រង់​សម្តី​មន្ត្រី​សម្របសម្រួល​គម្រោង​លើ​ក​ស្ទួយ​សមាសភាព​ស្ត្រី​ក្នុង​វិស័យ​នយោបាយ លោក ស្រី ជរ ច័ន្ទ​ធីតា មក​ចុះ​ផ្សាយ​ថា ការធ្លាក់​ចុះ​តំណាងរាស្ត្រស្ត្រី នេះ​បង្ហាញថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ ដើម្បី​ឲ្យសម្រេចបាន​សមភាព​យេនឌ័រ​នៅក្នុង​នយោបាយ​កម្ពុជា ។​
​កម្ពុជា​ធ្លាប់​ប្តេជ្ញាចិត្ត​ថា នឹង​ជំរុញ​ឲ្យមាន​សមាសភា​ព​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ ឲ្យបាន​៣០​ភាគរយ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហ​ស្ស​វត្យរ៍​ត្រឹម​ឆ្នាំ​២០១៥ ។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​ចាត់ទុកថា សមាសភាព​យេនឌ័រ​ស្ត្រី​ចូលរួម​ក្នុង​ឆាកនយោបាយ ជា​ការចាំបាច់​ដើម្បី​សម្រេចបាន​នូវ​ភាព​រីកចម្រើន​នានា​ទាក់ទង​នឹង​សិទ្ធិ​ស្ត្រី​ក្នុង​គ្រប់​វិស័យ​ទាំងអស់​របស់​សង្គម​កម្ពុជា និង​ក្នុង​ការកាត់បន្ថយ​អំពើហិង្សា​ប្រឆាំងនឹង​ស្ត្រី​៕​

No comments:

Post a Comment

yes