
លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ស៊ីណាវ៉ាត់ ដែលកំពុងប្រឈមមុខនឹងបាតុកម្មនៃមនុស្ស រាប់សែននាក់ ក្នុងក្រុងបាង កក នេះ កាលពីព្រលប់ថ្ងៃចន្ទ បានដាក់ចេញឱ្យអនុវត្តច្បាប់ សន្ដិសុខ ផ្ទៃក្នុង ឬច្បាប់អាជ្ញាសឹក នៅក្នុងមួយផ្ទៃរាជធានី។
លោកស្រីត្រូវបាន ទីភ្នាក់ងារព័ត៌មានបារាំង AFP ដកស្រង់សម្ដីថា ច្បាប់នេះ មិនមែនប្រើសម្រាប់ យកកម្លាំងទៅប្រឆាំង នឹងប្រជាជនទេ។
បើតាម AFP លោកស្រីបានអំពាវនាវឱ្យមាន ប្រជាជនគោរពច្បាប់ និងកុំឱ្យចូលរួមបាតុកម្ម ខុស ច្បាប់ ក្រោយពីល្ងាចមិញ ក្រុមបាតុករប្រឆាំងថាក់ស៊ីន បានកាន់កាប់ ក្រសួងហិរញ្ញវត្ថុ និងគំរាម ចូលទៅកាន់កាប់ការិយាល័យធ្វើការរដ្ឋ ទាំងអស់នៅថ្ងៃខាងមុខ បើសិនជាលោកស្រីយីងឡាក់ មិនលាលែងពីដំណែងទេនោះ៕
No comments:
Post a Comment
yes