សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 26, 2013

ឧទ្ធម្ភាគ​ចក្រZ9១២គ្រឿង​ប្រគល់​ជាផ្លូវការ​មក​កម្ពុជា

cam-helicopter-e1355978227390

ឧទ្ធម្ភាគ​ចក្រ​ប្រយុទ្ធ​និង​ដឹក​ជញ្ជូន z9 ផលិត​ក្នុង​ប្រទេស​រុស្ស៊ី​ ចំនួន​១២គ្រឿង បាន​ប្រគល់​ជា​ផ្លូវ​ការ មក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៥វិច្ឆិកា​នេះ នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​អាកាស។

ឧទ្ធម្ភាគ​ចក្រ z9 ចំនួន​១២​គ្រឿង​នេះ គឺជា​ឧទ្ធម្ភាគ​ចក្រ​ ដែល​កម្ពុជា​បាន​ទិញ​ក្នុង​ទឹក​ប្រាក់​កម្ចី​ចិន​១៩៥លាន​៥សែន​ដុល្លារ ដែល​បាន​ចុះ​ហត្ថ​លេខា​កាលពី​ឆ្នាំ​២០១១​កន្លង​មក។ ឧទ្ធម្ភាគ​ចក្រ z9 គឺជា​ប្រភេទ​យន្តហោះ​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន ដែល​មាន​ប្រសិទ្ធិ​ភាព និង​ក៏ជាឧទ្ធម្ភាគ​ចក្រ​បំពាក់​ដោយ​អាវុធ​ទំនើប​សម្រាប់​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​បាន​យ៉ាង​សក្តិ​សិទ្ធិ​ផងដែរ។

ពិធី​ប្រគល់ឧទ្ធម្ភាគ​ចក្រ z9 ចំនួន​១២​គ្រឿង នៅ​ថ្ងៃទី​២៥​វិច្ឆិកា​នេះ បាន​ប្រារព្ធ​ទៅក្រោម​ការចូលរួម​ជា​អធិបតី​ភាព​ឯកឧត្តម​រដ្ឋ​មន្ត្រីទៀ បាញ់ នៃ​ក្រសួង​ការពារ​ជាតិ និង​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក​ជំទាវ បូជៀងហ្គូ។ កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ឧទ្ធម្ភាគចក្រ​នេះ​ចំនួន​២គ្រឿង​ ត្រូវ​បាន ចិន​ប្រគល់​មក​អោយ​កម្ពុជា និង​បាន​ធ្វើការ​សាក​ហោះ​ហើរ​ជាលើក​ដំបូង​ផងដែរ​លើ​ទឹកដី​កម្ពុជា៕

No comments:

Post a Comment

yes