សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 24, 2013

លោកសមរង្ស៊ីចុះ​ទៅ​កាន់កន្លែងទំនាស់រវាង​អ្នក​ភូមិ​ខ្ទរនិងក្រុមហ៊ុន​អេងកាំង


រូបថតពិ Facebook Pao Bo

ប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​អាទិត្យនេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​ពោធិ៍​ព្រឹក្ស ហៅវត្តខ្ទរ ក្នុង​សង្កាត់ព្រែកលៀប ជាយរាជ​ធានីភ្នំពេញ ជាទី​កន្លែង​ដែល​ប្រជាពល​រដ្ឋ​រាប់រយ​នាក់ ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន អេងកាំង។ ការ​តវ៉ា​នេះ​បាន​កើតឡើង​ចាប់​តាំងពី​យប់​ថ្ងៃម្សិលមិញ ដែល​បណ្តាល​ឲ្យ​មាន​ការ​ដុត​បំផ្លាញ​អេស្កាវ៉ាទ័រ និង​ឧបករណ៍​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន ដែល​ត្រៀម​ឈូសឆាយ​ទី​ឈាបនដ្ឋាន​នៅ​ក្នុងវត្ត។

លោក សម រង្ស៊ី បាន​ធ្វើ​ការសន្យា​ចំពោះ​មុខ​ប្រជាពល​រដ្ឋ​ថា លោក​នឹង​ស្វែងរក​យុត្តិធម៌​ដល់ពួក​គេ ហើយ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំង​នោះ​បន្ត​ធ្វើ​​ការ​តវ៉ា​។ មិន​មាន​ការ​បក​ស្រាយ​ណាមួយ​ឡើយ​ពី​ខាងភាគី​ក្រុម​ហ៊ុន ប៉ុន្តែ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​ឈូស​ឆាយ​ទីប៉ាឆា​ក្នុងគោលបំណង​សាង​សង់​ផ្ទះល្វែង៕

No comments:

Post a Comment

yes