សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 24, 2013

ស.ជ.​ណប្រគល់​ដី​ឲ្យក្រុ​មហ៊ុ​នអេង​កាំង​បាន​ក្លាយ​ជា​និរា​ករ​ណ៍


លោក​ ប៉ា សុជាតិ​វង្ស​ អភិបាល​រា​ជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ បាន​ប្រកាស​ប្រាប់​ពល​រដ្ឋ​ពី​សេចក្តី​សម្រេច​លុប​ ស.ជ.ណ ទាក់​ទង​នឹង​ការ​ប្រគល់​ដី​ទំហុំ​ប្រមាណ​២​ហិចតា​នៅ​បរិវេណ​វត្ត​ពោធិ៍​ព្រឹក្ស ហៅ​វត្តខ្ទរ​ទៅ​ឲ្យ​ក្រុមហ៊ុន​អេង​កាំង ឌីវើឡុបមែន ខបភើរេសិន។    

ក្រៅពី​ការ​ដក​សិទ្ធិ​របស់​ក្រុមហ៊ុន​ក្នុងការ​គ្រប់គ្រង​ដី​ទំនាស់​ដែល​ស្ថិតនៅ​ជាយ​រាជ​ធានីភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​អា ខា​ងលើ​ អាជ្ញាធរ​បាន​សម្រេច​ប្រគល់​ទីតាំង​ទំនាស់ឲ្យ​ទៅ​ខាង​គណៈកម្មការវត្តធ្វើ​ការគ្រប់គ្រ​ងដើម្បី​កសាង​ឈាបនដ្ឋាន និង​សា​លារៀន​ថ្មី។   

ការ​សម្រេច​នេះ គឺ​ធ្វើ​ឡើង​តែមួយ​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ការតវ៉ា​ពី​សំណាក់​ប្រជាពលរ​ដ្ឋ​រាប់​រយ​នាក់​ដើម្បី​ប្រឆាំង​នឹង​គម្រោង​ឈូសឆាយដី និង​កម្ចេច​ឈាបនដ្ឋាន​ ​​របស់​ក្រុម​ហ៊ុនអេង​កាំង។ ការ​តវ៉ា​បាន​ឈាន​ទៅ​ដល់​ការដុត​កម្ចេច​អេស្កាវ៉ាទ័រ និងឧបករណ៍​ផ្សេង​ៗ​ទៀត​របស់​ក្រុមហ៊ុន​កាលពី​ព្រឹក​ថ្ងៃម្សិលមិញ។   

យោងតាមកម្ម​វត្ថុ​នៃ​លិខិត​ដែលចុះ​ហត្ថលេខាដោយ​ លោក ឃឹម​ រុស្ស៊ីដា រដ្ឋ​លេខាធិការ​ទី​ស្តីការគណរដ្ឋមន្ត្រី  ស.ជ.ណ ស្តីពី​ការ​ផ្លាស់​ប្តូរ​ទី​តាំ​ងឈា​បនដ្ឋាន​វត្តពោធិ៍​ព្រឹក្ស​ ត្រូវ​បាន​ចាត់​ទុក​ជានិរាករណ៍​ ពោល​គឺ​ទីតាំង​ដី​ត្រូវ​រក្សាទុកឲ្យ​នៅ​ដដែល៕ 

No comments:

Post a Comment

yes