សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 18, 2013

បើ​អ្នក​គាំទ្រ​កើន​មេ​ដឹក​នាំ​បាតុកម្ម​អះអាង​ពីការ​បិទ​ផ្លូវ

131218_05
ក្បួន​ដង្ហែ​បាតុកម្ម​ដឹក​នាំ​ដោយ​ សម ​រង្ស៊ី និង​ កឹម ​សុខា
 ល្ងាច​មិញ​ ។ រូបថត ​ហេង ជីវ័ន

ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង កម្លាំង​គាំទ្រ​បាន​បន្ត​កើន​ឡើង​ច្រើន​ថែម​ទៀត​ហើយ មេ​ដឹក​នាំ​គណបក្ស​នេះ​បាន​អំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ប្រទេស​ឲ្យ​ចូល​រួម​បាតុកម្ម ដើម្បី​បិទ​ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។
ក្នុង​បាតុកម្ម​ថ្ងៃ ទី៣ កាល​ពី​ម្សិលមិញ ពេល​រសៀល មនុស្ស​ជាច្រើន​នាក់​ដែល​មក​ចូល​រួម​បាតុកម្ម បាន​កើន​ឡើង មុន​ពេល​ដង្ហែ​ចេញ​ពី​សួន​សេរីភាព។អ្នក​ចូល​រួម​ប្រហែល​ជាង ១ម៉ឺន នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​កាល​ម្សិលមិញ​នេះ។
ដោយ​មើល​ឃើញ​ថា កម្លាំង​គាំទ្រ​កើន​ឡើង​បែប​នេះ លោក សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុ​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​កាន់​តែ​ច្រើន​ជាង​ចំនួន​នេះ​ថែម​ទៀត ដោយ​អ្នក​ទាំង​ពីរ​បាន​ព្រមាន​ថា ពេល​កម្លាំង​បាតុករ​កើន​ឡើង​ច្រើន​ថែម​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដឹក​នាំ​បាតុករ​ដើម្បី​បិទ​ផ្លូវ។
បន្ទាប់​ពី​ការ​ដើរ​ដង្ហែ លោក កឹម សុខា បាន​ប្រាប់​បាតុករ​ថា៖ «ថ្ងៃ​ស្អែក អ្នក​រស់​នៅ​ភ្នំពេញ​ត្រូវ​ចេញ​ម៉ូតូ​ថែម​ទៀត។នៅ ពេល​ណា​មាន​ចំនួន​គ្រប់​គ្រាន់​យើង​នឹង​អង្គុយ​បិទ​ផ្លូវ ហើយ​បន្តិច​ទៀត យើង​នឹង​ធ្វើ​នៅ​តាម​ខេត្ត​ទៀត»។

លោក សម រង្ស៊ី បាន​បន្ត​ថា៖ «ក្មួយ​ស្រី ក្មួយ​ប្រុស គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនាគត​ក្មួយ​ស្រី ក្មួយ​ប្រុស។ បើ​ក្មួយៗ នៅ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​នឹង​មិន​មាន​អនាគត​ល្អ​ទេ»។
ទន្ទឹម​នឹង​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​បាន​ធ្វើ​ពិធី​តាម​បែប សាសនា​ដោយ​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្នេហា​ជាតិ នៅ​សួន​សេរីភាព មុន​ពេល​ដើរ​ហែ​ក្បួន។
លោក កឹម សុខា ថ្លែង​ថា៖ «ដូច្នេះ ប្រសិន​បើ​មិន​ចង់​ឲ្យ​ប្រជាជន​ប្រើ​កម្លាំង​សាធារណជន​ទាមទារ​យុត្តិធម៌​ទេ សូម​វិល​មក​រៀបចំ​ការ​បោះឆ្នោត​ជា​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​យើង​ស្ងប់​ចិត្ត»។
កាល​ពី​ម្សិលមិញ កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​បាន​ត្រៀម​ខ្លួន​ឆ្លើយ​តប​នឹង សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ ពុំ​ត្រូវ​បាន​ដាក់​ពង្រាយ​ទេ គេ​ត្រូវ​បាន​ដាក់​ឲ្យ​ឈរ​ជើង​នៅ​សាលា​រាជធានី​ភ្នំពេញ។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង មហាផ្ទៃ បាន​ថ្លែង​ថា សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ខុស​ច្បាប់ ហើយ ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បោះឆ្នោត​ជា​ថ្មី​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ហើយ​លោក​បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​នៅ​តែ​បើក​ចំហ​ទ្វារ​ចរចា​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ។
លោក ខៀវ សុភ័គ ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា គាត់​មិន​ដាក់​ខ្លួន​ក្រៅ​ច្បាប់​ទេ។ លោក សម រង្ស៊ី គាត់​ចង់​ចរចា តែ​លោក កឹម សុខា បិទ​ទ្វារ​ចរចា។ ខ្ញុំ​មិន​ដឹង​ទេ​ថា តើ​គាត់​ចង់​បាន​អ្វី។ គណបក្ស​ប្រជាជន​នៅ តែ​បើក​ចំហ​ទ្វារ»។
ទន្ទឹម នឹង​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ផ្ញើ​លិខិត​ជូន​លោក សម រង្ស៊ី និង​លោក កឹម សុខា កាល​ពី​ម្សិលមិញ ដោយ ហៅ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ផ្ទុយ​នឹង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត ដោយ​អនុញ្ញាត​ឲ្យ​បាតុករ​ដើរ​តវ៉ា​តាម​ផ្លូវ ដោយ​មិន​បាន​ជូន​ដំណឹង​មក សាលា​រាជធានី។
លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក សេង រតនៈ បញ្ជាក់​ថា៖ «សាលា​រាជធានី ពិត​ជា​សោក​ស្តាយ​ខ្លាំង​ណាស់ ព្រោះ​ផែនការ​សកម្មភាព​សម្តែង​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អនុវត្ត តាម​នីតិវិធី​ដែល​ចែង​ក្នុង​ច្បាប់​ស្តីពី​បាតុកម្ម​សន្តិវិធី»៕ 

No comments:

Post a Comment

yes