សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 18, 2013

អាកាស​ធាតុ​ត្រជាក់​ខុស​ធម្មតាធ្វើឲ្យ​​ប៉ះពាល់​​សុខភាព​តិច​តួចដល់​ក្រុមបាតុករ​

ក្រុមបាតុករដែលសម្រាកនៅ​ទីលាន​ប្រ​ជា​ធិបតេយ្យ​
 (រូបថត ណាត សុភាព)

អាកាសធាតុ​ប្រែប្រួល​ត្រជាក់​ខុសពី​ធម្មតា កាល​ពី​យប់មិញ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​បន្តិចបន្តួច​​ដល់​ក្រុមបាតុករ ដែល​ស្នាក់នៅ​ក្រោម​កៅស៊ូ​តង់ លើ​​ទីលាន​ប្រជាធិបតេយ្យ ចំនួន​​៣​យប់ មក​ហើយ​នោះ ។​
​ក្រុមបាតុករ​មកពី​​ខេត្ត​ព្រៃវែង កំពង់ចាម កំពង់ឆ្នាំង រតនគិរី តាកែវ ជាដើម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ​ថា ពួក​គាត់​ស្នាក់នៅ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ទីលាន​​ប្រជាធិប​តេយ្យ បើទោះជា​អាកាស​ធាតុ​ប្រែប្រួល​ត្រជាក់​ខុស​ពី​ធម្មតា ធ្វើឲ្យប៉ះពាល់​ដល់​ខុស​ភាព​ក្តី ក៏​ពួកគាត់​តស៊ូ ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ និង​​ទាមទារឲ្យ​លោក ហ៊ុន សែន​ ចុះចេញ​ពី​តំណែង ៖ "
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​បាតុក​កម្ម ដើម្បី​ឲ្យមាន​ការផ្លាស់ប្ដូ​រ​មេដឹកនាំ និង​បោះឆ្នោត​ឡើងវិញ បាន​សាងសង់​​រោង​​រាប់រយ​ម៉ែត្រ​បន្ថែមទៀត ដើម្បី​​ឲ្យ​បាតុករ​ដែល​មកពី​ខេត្ត រាប់ពាន់​នាក់ ស្នាក់នៅ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​ស្នាក់នៅ​ក៏ដោយ​។​

ក្រុម​អ្នកស្ម័គ្រចិត្ត​សង្គ្រោះ​បឋម​ឯករាជ្យ លោក ឆាយ លាង​ឆេង ឲ្យដឹងថា ក្រុម​ការងារ​សង្គ្រោះ​បឋម​ប្រមាណ​៥០​នាក់ បាន​ចែក​ជា​បី​វេន គឺ​វេន​ព្រឹក វេន​ថ្ងៃត្រង់ និង​វេន​ពេលយប់ ដើម្បី​ឃ្លាំមើល​ក្រុមបាតុករ​។ លោក​បញ្ជាក់ថា បី​យប់ បួន​ថ្ងៃ​កន្លងមកនេះ មិន​មាន​បាតុក​រណា​ឈឺធ្ងន់ធ្ងរ​នោះទេ ​៖
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មានប្រសាសន៍ថា ដោយសារ​ចំនួន​បាតុករ​ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ត​កើនឡើង គណបក្ស​បាន​រៀបចំ​កៅស៊ូ​តង់​បន្ថែម ដើម្បី​ការពារ​សុខភាព​បាតុក​រ និង​សុវត្ថិភាព​ជូន​បាតុករ​ ៖
កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​សារ​ទៅកាន់​បាតុករ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ នឹង​ធ្វើ​បាតុកម្ម​រយៈ​​ពេល​៣​ខែ គឺ​រហូត​ដល់​ថ្ងៃ​ទី​១៥​មីនា ដើម្បីឲ្យ​មានការ​ផ្លាស់​ប្ដូរ​មេដឹកនាំ និង​​បោះ​ឆ្នោត​​ឡើង​វិញ​៕

No comments:

Post a Comment

yes