សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

មន្ត្រី​វៀតណាម​ថាបក្ស​ជំទាស់​នៅ​កម្ពុជា​ជាប់ឆ្នោត​ជនជាតិ​យួននិង​ខ្មែរក្រោមត្រូវបាន​បញ្ជូនទៅ​ស្រុក​

(​សហរដ្ឋអាមេរិក​-​សារព័ត៌មាន ព្រៃនគរ​) តំណាង​អាជ្ញាធរ​វៀតណាម នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បាន​និយាយ ឃោសនា​ទៅកាន់ ពលរដ្ឋ​ខ្មែរក្រោម​នៅពេល​ថ្មីៗ​នេះៗ​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ នៃ​ប្រទេស​កម្ពុជា​ជាប់ ឆ្នោត មិន​ត្រឹមតែ​ជនជាតិ​យួន​ទេ​ដែល​ត្រូវបាន រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ទៅ​វៀតណាម សូម្បី​ខ្មែរក្រោម​ដែល​រស់ នៅ​ស្រុក​ខ្មែរ​ក៏ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​ក្រោម​វិញ ផងដែរ ។​
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា

​កាលពី​ថ្ងៃ​អង្គារ ទី ២៧ ខែសីហា រដ្ឋាភិបាល​បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ឃោសនា​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ ក្នុង​វត្ត​មួយ ឋិត​នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង  ដែលមាន​មនុស្ស​ចូលរួម​ស្ដាប់​ប្រមាណ ៣០០ នាក់ ។ ក្នុង​កិច្ច ប្រជុំ​នេះ តំណាង​រដ្ឋាភិបាល​វៀត​ណា​ម​បាន​លើកឡើងថា ស្ថានភាព​ប្រទេស​កម្ពុជា សព្វថ្ងៃ ក្រោយពី​ការបោះឆ្នោត មាន​សភាព​តានតឹង​យ៉ាងខ្លាំង ព្រោះ​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង តែ​ប្រទាញប្រទង់​គ្នា​រឿង​លទ្ធផល​ឆ្នោត ។
ចំពោះ​បញ្ហា​ជនអន្តោប្រវេសន៍​យួន​ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ តំណាង​អាជ្ញាធរ​វៀតណាម​រូបនេះ បាន​លើកឡើងថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត មិន​ត្រឹមតែ​ជនជាតិ​យួន​ទេ ដែល​ត្រូវបាន​គេ​ចាប់​បញ្ជូនទៅ​វៀតណាម សូម្បីតែ​ខ្មែរក្រោម ក៏ត្រូវ​បាន​គេ​បញ្ជូនមក​កម្ពុជា​ក្រោម ផងដែរ ។ តែ​ផ្ទុយទៅវិញ ប្រសិនបើ​គណបក្ស​ប្រជាជន កម្ពុជា​ជាប់ឆ្នោត ជនជាតិ​យួន​ដែល​ឡើងទៅ​នៅ​ស្រុក​ខ្មែរ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន នឹង​ជួយ រៀបចំ​ឲ្យ​រស់នៅ​ស្រុក​ខ្មែរ​យ៉ាង​ស្រួល ។​

សាលារៀនបឋមសិក្សារបស់ជនជាតិយួននៅទន្លេសាប នៃប្រទេសកម្ពុជា ។
សាលារៀនបឋមសិក្សារបស់ជនជាតិយួននៅទន្លេសាប នៃប្រទេសកម្ពុជា ។
សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ទើបតែ​ត្រឡប់​ពី​ប្រទេស​កម្ពុជា​ទៅ​ស្រុក នៅ​កម្ពុជា​ក្រោម វិញ ត្រូវបាន​អាជ្ញាធរ​វៀត ណា​មហា​ម​មិន​ឲ្យ​និយាយ​អ្វីមួយ​ដែល​គេ​ហៅថា “​ដើរ​ឃោសនា​ផ្ដេសផ្ដាស់​” នាំ​ឲ្យ​មាន​បញ្ហា​ដល់​សង្គម គឺ​មិនត្រូវ​ជួយ​ឃោសនា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។ តំណាង​អាជ្ញាធរ​វៀតណាម​បានលើកឡើង​ទៀតថា គណបក្ស សង្គ្រោះ​ជាតិ​ដើរ​តាម​សហរដ្ឋអាមេរិក ដែលជា​សត្រូវ​របស់​វៀ​ត​ណា​ម និង​ថា សហរដ្ឋអាមេរិក មិន​ចង់​ឲ្យ​វៀតណាម បាន​សុខ​ទេ ។​
តំណាង​អាជ្ញាធរ​វៀតណាម​បាន​ថ្លែងថា​៖ “​ស្ថានភាព​នៅ​ទីនោះ​ឥឡូវនេះ​តឹងតែង​ណាស់  ឥឡូវ​មាន​ពី​បក្ស​ធំៗ គឺ បក្ស​ប្រជាជន និង​គណបក្ស សម រង្ស៊ី [​គណបក្ស​សង្គ្រោះ​ជាតិ​] ។ គណបក្ស សម រង្ស៊ី ចាញ់ឆ្នោត​តែ​តវ៉ា​រហូត ។ បើ​គណបក្ស សម រង្ស៊ី ជាប់ឆ្នោត ដាច់ខាត​ពលរដ្ឋ​វៀតណាម មក​ស្រុក​អស់ ។ គឺ​គ្នា​យើង​ហ្នឹង មិន​ថា ខ្មែរ​យួន​អ៊ី​ទេ វា​ដេញ​មក​អស់ មិន​ឲ្យ​នៅ​ទី​នោះទេ ។  តែ​ប្រសិនបើ​បក្ស​ប្រជាជន​ឈ្នះឆ្នោត​បងប្អូន យើង​ពីនេះ​ទៅ ត្រូវបាន​គេ រៀបចំ​ឲ្យ​ស្រួលបួល ។ មិនមែនជា​រឿង​លេច​សើច​ទេ ។ ដូច្នេះ ស្ថានការណ៍​នៅ​ស្រុក​ខ្មែរ បច្ចុប្បន្ន​ស្មុកស្មាញ   ណាស់ ។ ចំពោះ​បងប្អូន​ដែល​ទើប​ត្រឡប់មក ជួយ​ដើរ​ឃោសនា​យ៉ាងណា​ឲ្យ​បានល្អ ។ កុំមក​នេះ ផ្សព្វផ្សាយ អ្វីដែល​មិនល្អ ។ ឥឡូវ​មាន​មនុស្ស​ច្រើន​ដែល​តាម សម រង្ស៊ី  ។ តាម សម រង្ស៊ី មានន័យថា តាម​អាមេរិក  តាម អាមេរិក​មានន័យថា ប្រឆាំង ហ៊ុន សែន ។ តាម​អាមេរិក គឺ​តទល់​ជាមួយ​វៀតណាម​ហើយ ។ អាមេរិក វា​មិន​ចង់​ឲ្យ​វៀតណាម​បាន​សុខ​ទេ​” ។​
​គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៃ​ប្រទេស​កម្ពុជា មាន​ច្រើន​ចំណុច ក្នុងនោះ មាន​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ផងដែរ ។ គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​លើកឡើង​ពី​ការហូរចូល​ដោយ​ខុស ច្បាប់​ឥតឈប់ឈរ​ពី​សំណាក់​ជនជាតិ​យួន​មក​ស្រុក​ខ្មែរ ហើយ​សន្យាថា ប្រសិនបើ​គណបក្ស​ខ្លួន​ដឹកនាំ​ប្រទេស នឹង​ចាប់​ជនជាតិ​យួន​ទាំងអស់​បញ្ជូនទៅ​វៀតណាម​វិញ ។ ម្យ៉ាងទៀត លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ តែង​លើក​ឡើងជា​ញឹកញាប់​ថា នឹង​ពឹង​លើ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​នៅ​ស្រុក​ខ្មែរ​ជួយ​វែកមុខ​ជនជាតិ​យួន​ដែល កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ ។​
​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន ជិត ៣០ ឆ្នាំ មកហើយ​នោះ មិនមាន គោលនយោបាយ​បញ្ជូន​ជនជាតិ​យួន​ត្រឡប់​ទៅ​វៀតណាម​វិញ​ទេ ដោយ​គណបក្ស​នេះ តែងតែ​លើកឡើង​នូវ​អ្វីមួយ ដែល​ខ្លួន​ហៅថា “​គុណ ៧ មករា​” នោះ ។ កាលពី​ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សា​ខន ព្រះសង្ឃ​ខ្មែរក្រោម ជា​ព្រះចៅអធិការ​វត្ត ភ្នំ​ដិ​ន​ខាងជើង នៃ​ខេត្តតាកែវ ត្រូវបាន​រដ្ឋាភិបាល​ខ្មែរ​ចាប់​ផ្សឹក ហើយ​បញ្ជូនទៅ​ឲ្យ​វៀត ណា​ម​ដាក់ពន្ធនាគារ ដោយ​ចោទ​ពីបទ “​បំបែកបំបាក់​មិត្តភាព​វៀតណាម​កម្ពុជា​” ។ នាពេល​កន្លងមក លោក ហ៊ុន សែន បាន​លើកឡើងថា បើ​អ្នកណាម្នាក់​ចង់បាន​ដែន​ដី​កម្ពុជា​ក្រោម លោក​នឹង​ជូន​ក្ដារ​មឈូស ព្រោះ​លោក​មិន មាន​សមត្ថភាព​ទៅយក​ទឹកដី​កម្ពុជា​ក្រោម ពី​វៀតណាម​មកវិញ​បានទេ ។​
​យោងតាម​រដ្ឋ​នុ​ញ្ញ នៃ​ប្រទេស​កម្ពុជា ត្រង់ ជំពូក​ទី ៣ ស្ដីអំពី “​សិទ្ធិ និង ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​” មាត្រា ៣៣ បាន​ចែងថា “​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​ត្រូវបាន​ដក​សញ្ជាតិ និរទេស ឬ ចាប់បញ្ជូន​ខ្លួន​ទៅឱ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ លើកលែង​តែមាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក និង ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯប​រទេស​ត្រូវបាន​រដ្ឋ​គាំពារ​” ។
​យោងតាម​ព្រះរាជសារ​មួយច្បាប់​ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ បានប្រកាស​ជា​សាធារណៈ​ថា ពលរដ្ឋ​ខ្មែរក្រោម​ដែល​កើត​នៅ​កម្ពុជា​ក្រោម ឬ ពលរដ្ឋ​ខ្មែរ​ដែល​កើត​នៅក្នុង​ប្រទេស​វៀតណាម​មា​ន​សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​ស​ញ្ជា​តិ​ខ្មែរ​ស្របច្បាប់ ប្រសិនបើ​ពួកគេ​ចង់ មក​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា ៕

No comments:

Post a Comment

yes