សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 23, 2013

លោកហ៊ុនសែននឹង​ចេញ​ទៅ​វៀតណាមខណៈ​គណបក្សប្រឆាំងកំពុង​ពុះកញ្ជ្រោល​បាតុកម្ម​នៅ​ភ្នំពេញ​​

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារ​ព័ត៌មាន​នៅ
វិមានរដ្ឋសភា កាលពីថ្ងៃទី២០ ខែធ្នូ ថា នឹងមិនមានការបោះឆ្នោតឡើងវិញ និងការចុះចេញពីតំណែងទេ(រូបភាព​ដោយ​ ណាត សុភាព​)

រដ្ឋមន្ត្រីការបរទេស​វៀតណាម ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ក្នុង​សប្តាហ៍​នេះ តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung​។​
​សារព័ត៌មាន​វៀតណាម​(vietnamnews.vn) ចុះផ្សាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៣​។​
​មិនទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់ទង​ពី​ដំណើរ​ទស្សនកិច្ច​នេះ​នៅឡើយ​ទេ​។
​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពុះកញ្ជ្រោល​បាតុកម្ម ដោយ​ដង្ហែ​ក្បួន​ជា​រៀង​រាល់ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង​។​តែ​ការទាមទារ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី បដិសេធ កាល​ពី​សប្តាហ៍​មុន​។​
​កាលពី​ថ្ងៃអាទិត្យ ទី​២២​ខែ​ធ្នូ បាតុករ រាប់​ម៉ឺន​នាក់ បាន​ដង្ហែ​តាម​វិថី​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។​

​កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា លោក​បាន​ឆ្លងឆ្លើយ​គ្នា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លើ​ការសម្របសម្រួល​នយោបាយ និង​បាន​អំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ការចរចា​ជាថ្មី  ចៀសវាង​ការធ្វើ​បាតុកម្ម នាំ​ឲ្យ​ខាតប្រយោជន៍​ជាតិ​៕

No comments:

Post a Comment

yes