នៅក្នុងប្រទេសជិតខាងនៃប្រទេសកម្ពុជាកម្លាំងប្រដាប់អាវុធត្រូវបានគេចាត់ទុកជាកងកម្លាំងរបស់ជាតិ ដោយមានតួនាទីការពារបូរណភាពទឹកដីនិងការពារប្រជាពលរដ្ឋ ហើយកងកម្លាំងប្រដាប់អាវុធត្រូវរក្សាជំហរអព្យាក្រឹត។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាកងកម្លាំងប្រដាប់អាវុធត្រូវបានគេប្រើប្រាស់ដើម្បីការពារផលប្រយោជន៍និងការពារអំណាចរបស់គណបក្សប្រជាជន ហើយពេលខ្លះសមត្ថកិច្ចប្រដាប់អាវុធត្រូវបានគេបញ្ជាឱ្យប្រើអំពើហិង្សាលើពលរដ្ឋស្លូតត្រង់យ៉ាងសាហាវព្រៃផ្សៃ។ ហេតុនេះហើយទើបមានការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធក្នុងប្រទេសកម្ពុជាបំពេញតួនាទីក្នុងការបម្រើផលប្រយោជន៍ជាតិនិងប្រយោជន៍របស់ពលរដ្ឋ ព្រោះកម្លាំងប្រដាប់អាវុធបើកប្រាក់ខែបានមកពីការបង់ពន្ធរបស់ពលរដ្ឋ។
កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ទាហានមានភាពក្លាហានចូលរួមមហាបាតុកម្មទាំងអស់គ្នាដើម្បីការផ្លាស់ប្តូរដោយមិនត្រូវរងការហាមឃាត់ឬរារាំងពីថ្នាក់លើនោះទេ។ ការលើកឡើងរបស់លោក កឹម សុខា ត្រូវបានគេកត់សម្គាល់ថាជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃរដ្ឋាភិបាលមិនស្របច្បាប់ កាលពីថ្ងៃទី១២ ខែធ្នូ ដែលបានព្រមានកងយោធពលខេមរភូមិន្ទកុំឱ្យធ្លាក់ក្នុងឧបាយកលរបស់គណបក្សប្រឆាំង ហើយចោទថាគណបក្សប្រឆាំងមានបំណងផ្តួលរំលំរដ្ឋាភិបាលទៀតផង។
សំដីរបស់ ទៀ បាញ់ កាលពីថ្ងៃទី១២ ខែធ្នូ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងក្លា ព្រោះលោក ទៀ បាញ់ ហាក់ដូចជាចាត់ទុកកងកម្លាំងប្រដាប់អាវុធ គឺជាកម្មសិទ្ធិរបស់គណបក្សប្រជាជននិងបម្រើតែផលប្រយោជន៍គណបក្សប្រជាជន។
សំដីរបស់ ទៀ បាញ់ កាលពីថ្ងៃទី១២ ខែធ្នូ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងក្លា ព្រោះលោក ទៀ បាញ់ ហាក់ដូចជាចាត់ទុកកងកម្លាំងប្រដាប់អាវុធ គឺជាកម្មសិទ្ធិរបស់គណបក្សប្រជាជននិងបម្រើតែផលប្រយោជន៍គណបក្សប្រជាជន។
នៅក្នុងគេហទំព័ររបស់គណបក្សប្រជាជនដែលជាគណបក្សចាញ់ឆ្នោតបានដកស្រង់សំដីរបស់ ទៀ បាញ់ ដែលបានចោទគណបក្សសង្គ្រោះជាតិថា បានប្រើលេសជាតិជ្រុលនិយមអំពីយួនឈ្លានពានទឹកដីកម្ពុជាដើម្បីឱ្យខ្មែរបង្កភាពអមិត្តដល់ប្រទេសយួននិងបំបែកបំបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ។ សំដីរបស់ ទៀ បាញ់បែបនេះត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ទៀ បាញ់ កំពុងតែចេញមុខការពារអំពើឈ្លានពានរបស់យួនយ៉ាងក្រអឺតក្រទម ហើយគេអាចវាយតម្លៃថាគណបក្សប្រជាជននៅតែជាឧបករណ៍របស់យួន។ ការដែល ទៀ បាញ់ ព្រមានមិនឱ្យកងយោធពលខេមរភូមិន្ទ ចូលរួមគាំទ្រសកម្មភាពរបស់គណបក្សសង្គ្រោះជាតិមានន័យថាលោក ទៀ បាញ់ កំពុងព្រួយបារម្ភខ្លាចកងកម្លាំងប្រដាប់អាវុធលែងគាំទ្រគណបក្សប្រជាជនតទៅទៀត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងកាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ថា កងកម្លាំងប្រដាប់អាវុធនិងទាហានសុទ្ធតែចង់ឱ្យមានការផ្លាស់ប្តូរហើយការជំរុញរបស់មន្ត្រីថ្នាក់លើមិនឱ្យចូលរួមធ្វើមហាបាតុកម្មដើម្បីទាមទារឱ្យមានការបោះឆ្នោតឡើងវិញ គឺពុំមានប្រសិទ្ធភាពឡើយ។ លោក កឹម សុខា បានមានប្រសាសន៍ថា “ទាំងមន្ត្រីរាជការ ទាំងកម្លាំងប្រដាប់អាវុធ ទាំងអស់គឺគេចង់ឱ្យមានការផ្លាស់ប្តូរ ពេលវេលាដែលត្រូវផ្លាស់ប្តូរបានមកដល់ហើយ គឺអ្នកណាក៏មិនអាចឃាត់បានដែរ…”។ ការលើកឡើងរបស់លោក កឹម សុខា បែបនេះគឺជារឿងសមស្របព្រោះជាក់ស្តែងកងកម្លាំងប្រដាប់អាវុធទូទៅបានដឹងយ៉ាងច្បាស់ថាគណបក្សប្រជាជនគឺជាគណបក្សចាញ់ឆ្នោត ហើយខំប្រឹងក្រាញអំណាចបំពានលើឆន្ទៈប្រជាពលរដ្ឋយ៉ាងងងើល។ មិនតែប៉ុណ្ណោះនៅពេលដែលព្រួយបារម្ភខ្លាចកងកម្លាំងប្រដាប់អាវុធលែងគាំទ្រគណបក្សប្រជាជនតទៅទៀតស្រាប់តែ ទៀ បាញ់ បានបើកការវាយប្រហារលើគណបក្សសង្គ្រោះជាតិយ៉ាងទទឹងទិស។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថា លោក ទៀ បាញ់ គួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងឱ្យច្បាស់ថាតើខ្លួនឯងជានរណា ហើយហេតុអ្វីបានជាចេញមុខការពារអំពើឈ្លានពានរបស់យួនដោយឥតអៀនខ្មាស។ លោក ទៀ បាញ់ ខ្លួនឯងគឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃគណបក្សចាញ់ឆ្នោតដូច្នេះគួរតែមានសេចក្តីអៀនខ្មាសនៅពេលដែលគណបក្សប្រជាជនក្រាញអំណាចបំពានលើឆន្ទៈប្រជាពលរដ្ឋ។ ជាងនេះទៅទៀត ទៀ បាញ់ មិនគួរហាមឃាត់យោធា ក្នុងការចូលរួមគាំទ្រសកម្មភាពរបស់គណបក្សសង្គ្រោះជាតិនោះទេ ព្រោះយោធាក៏ជាប្រជាពលរដ្ឋដែលមានសិទ្ធិសព្វបែបយ៉ាងស្របតាមរដ្ឋធម្មនុញ្ញដែរ។ ការដែលលោក ទៀ បាញ់ ព្រមានកងទ័ពមិនឱ្យចូលរួមគាំទ្រសកម្មភាពរបស់គណបក្សសង្គ្រោះជាតិមានន័យថាគណបក្សប្រជាជនគ្មានទំនុកចិត្តលើកងទ័ពទៀតទេ។
ក្រុមមន្ត្រីសង្គមស៊ីវិលដែលតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបានលើកឡើងថាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងកងរាជអាវុធហត្ថ យោធា និងនគរបាល សុទ្ធតែបានដឹងយ៉ាងច្បាស់ថាគណបក្សប្រជាជនជាគណបក្សចាញ់ឆ្នោត។ មេបញ្ជាការយោធាជាន់ខ្ពស់រាប់ទាំងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរដ្ឋាភិបាលមិនស្របច្បាប់មិនអាចបិទបាំងបរាជ័យរបស់គណបក្សប្រជាជនបានទេ ព្រោះរហូតមកដល់ពេលនេះបក្សប្រជាជនមិនហ៊ានបង្កើតគណៈកម្មការចម្រុះឯករាជ្យដើម្បីសើរើភាពមិនប្រក្រតីនៃការបោះឆ្នោតនោះឡើយ ហើយថែមទាំងអូសបន្លាយពេលវេលារហូតដល់គណបក្សសង្គ្រោះជាតិទាមទារឱ្យមានការបោះឆ្នោតឡើងវិញ៕
No comments:
Post a Comment
yes