
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ
(រូបថត ណាត សុភាព)
គណបក្សសង្គ្រោះជាតិនៅរដ្ឋវ៉ាស៊ីនតោន អំពាវនាវរកជំនួយពីសាធារណជនរស់នៅសហរដ្ឋអាមេរិក ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យឲ្យជួយផ្តល់ជាថវិកា និងសម្ភារៈសម្រាប់ការធ្វើបាតុកម្មអហិង្សាជារៀងរាល់ថ្ងៃ នៅរាជធានីភ្នំពេញ។
សេចក្តីអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ នៅរដ្ឋវ៉ាស៊ីនតោន ដែលVODទទួលបាននៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ បានលើកឡើងថា បាតុករដែលចូលរួមធ្វើបាតុកម្មជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ កំពុងត្រូវចាំបាច់ ដូចជា ម្ហូបអាហារបីពេលជារៀងរាល់ថ្ងៃ ទឹកសម្រាប់ទទួលទាន មធ្យោបាយធ្វើដំណើរ រោងស្នាក់នៅរយៈពេលយូរ ថ្នាំសង្កូវ ថ្លៃវេទិកា អនាម័យ សន្តិសុខ និងការចំណាយផ្សេងៗទៀត ។
សេចក្តីអំពាវនាវឲ្យដឹងទៀតថា សប្បុរសជនអាចផ្ញើថវិកា ឬសែក តាមរយៈសាខាគណបក្សសង្គ្រោះជាតិផ្ទាល់នៅក្រៅប្រទេស ផ្ញើឲ្យគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ឬ ផ្ញើតាមធនាគារអេស៊ីលីដា ជាដើម ។
គណបក្សសង្គ្រោះជាតិ បានចេញដើរហែក្បួនជាបន្តបន្ទាប់ ប្រកាសតវ៉ាតាមដងផ្លូវនានានៅរាជធានីភ្នំពេញ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកធ្វើដំណើរ អ្នករស់នៅក្នុងក្រុងភ្នំពេញ ដើម្បីចូលរួមគាំទ្រចលនាមហាបាតុកម្មដែលគណបក្សនេះ ហៅថា ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ខណៈគណបក្សប្រឆាំងនេះ មិនទទួលស្គាល់លទ្ធផលបោះឆោ្នតនៅថ្ងៃទី២៨ ខែកក្កដា ដោយចោទថា មានការលួចបន្លំតួលេខសន្លឹក ឆ្នោតពីគណបក្សកាន់អំណាច៕
No comments:
Post a Comment
yes