
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃបាតុកម្មនាពេលកន្លងមក
(រូបថត តាំង វីដា)
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យទៅបកស្រាយប្រាប់ប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យស្អែកនេះ អំពីលទ្ធភាពនៃការរៀបចំការបោះឆ្នោតឡើងវិញ។
ថ្លែងនៅចំពោះមុខបាតុករ នៅរសៀលថ្ងៃសុក្រម្សិលមិញ លោក កឹម សុខា លើកឡើងថា ការបោះឆ្នោតឡើងវិញពិតជាអាចធ្វើទៅរួច ព្រោះមានចែងនៅក្នុងច្បាប់ មិនដូចការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ លោកកឹម សុខា បន្តថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បកស្រាយឲ្យច្បាស់ឲ្យប្រជាពលរដ្ឋបានដឹង ត្រូវចូលរួមបកស្រាយនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យស្អែកនេះ ពេលដែលប្រជាពលរដ្ឋប្រមាណប្រាំពីរម៉ឺននាក់ចូលរួម។
នៅថ្ងៃសុក្រម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតមិនអាចធ្វើទៅរួចទេ ព្រោះមិនមានច្បាប់ចែង និងមិនមានអ្នករំលាយសភា។
គណបក្សសង្គ្រោះជាតិ ក៏មានគម្រោងបិទផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ នៅក្នុងខែមករាខែក្រោយនេះផងដែរ ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែមិនព្រមរៀបចំការបោះឆ្នោតតាមការទាមទាររបស់បាតុករនោះ៕
No comments:
Post a Comment
yes