សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

​កូន​យន្តហោះ​បញ្ជា​ពី​ចម្ងាយ​របស់​ថៃ​១​គ្រឿងផ្ទុះ​នៅក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​​

បំនែកយន្តហោះរបស់ថៃដែលបានផ្ទុះធ្លាក់ (រូបភាពដោយ
 អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស)

មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អះអាងថា សំឡេង​ផ្ទុះ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​កងទ័ព​ភ្ញាក់ផ្អើល កាលពី​ម៉ោង​​១០​​ព្រឹក​​មិញ​​នេះ ជា​ការផ្ទុះ​ប្រភេទ​យន្តហោះ​​បញ្ជា​ពី​ចម្ងាយ​១​គ្រឿង​របស់​ប្រទេស​ថៃ​។  
​អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃច​ន្ទ​នេះ​ថា តាមការសន្និដ្ឋាន​របស់​ក្រុមមន្ត្រី​មាន​ភារកិច្ច​ស្រាវ​ជ្រាវ​​ករណី​ការផ្ទុះ កាលពី​ព្រឹក​ថ្ងៃទី​៩​ធ្នូ​ព្រឹក​មិញ​នេះ គឺជា​ប្រភេទ​កូន​យន្តហោះ​បញ្ជា​ពី​ចម្ងាយ​ដោយ​ប្រទេស​ថៃ​។ លោក​ថា គ្រឿងយន្ត​នេះ បាន​ផ្ទុះ​ និង​ធ្លាក់​​រាយ​ប៉ាយ ខ្លះ​នៅ​ក្បែរ​ជើងភ្នំ ប្រាសាទ​ព្រះវិហារ ខ្លះ​​នៅក្នុង​ភូមិ​​ស្រអែម គឺ​មិនមែន​ជា​ការបាញ់​ផ្លោង​​ពី​ប្រទេស​ថៃ​ ដូច​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បាន​​និយាយ​​​ទេ​។​
​លោក ខេង ទី​តូ បន្ថែមថា វត្ថុតាង​ដែល​ជា​កំទិច​គ្រឿងយន្ត​ទាំងអស់​ ​ត្រូវ​បាន​ប្រមូល​រក្សាទុក​នៅ​ទី​បញ្ជា​ការដ្ឋាន​កងពល​លេខ​៣ សម្រាប់​ធ្វើជា​ភស្តុ​តាង​​​តែ​​លោក​​បញ្ជាក់ថា កម្ពុជា​មិនទាន់មាន​ចំណាត់កា​រណា មួយ​លើ​ប្រទេស​ថៃ​ទេ លើ​បញ្ហា​នេះ​។​

គួរ​រំលឹក​ដែរ​ថា ក្នុងអំឡុងពេល​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ តានតឹង​ពេល​កន្លង​ទៅ ថៃ​ក៏​បាន ប្រើ​យន្តហោះ​ប្រភេទ​នេះ មក​យកការណ៍​នៅក្នុង​ទឹកដី​ខ្មែរ តែ​កម្ពុជា​មិនមាន ចំណាត់ការ​អ្វីលើ​ប្រទេស​ថៃ​ទេ​៕

No comments:

Post a Comment

yes