៥-មករា-២០១៣៖ ពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់កម្មករនៅទីស្នាក់
ការបក្សសង្គ្រោះជាតិ ដែលស្លាប់ក្នុងពេលសមត្ថកិច្ចបង្ក្រាបនៅផ្លូវវ៉េងស្រេង
គណបក្សសង្គ្រោះជាតិ ធ្វើពិធីបង្សុកូលនៅទីស្នាក់ការរបស់ខ្លួនក្នុងសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃ៥ មករា ដើម្បីគោរពវិញ្ញាណក្ខន្ធកម្មករដែលស្លាប់ដោយការបាញ់បង្ក្រាបពីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមករា។
ពិធីបង្សុកូលដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា នៅព្រឹកនេះ មានមនុស្សចូលរួមជិត ១ពាន់នាក់។
មេដឹកនាំគណបក្សថ្លែងក្នុងពិធីនេះថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែល គឺបន្តតវ៉ាទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតដោយអហិង្សា។ ហើយថា ការប្រកាសរំសាយក្រុមបាតុកររបស់គណបក្ស គឺគណបក្សមិនចង់ឲ្យធ្លាក់ចូលក្នុងធ្នាក់នៃអំពើហិង្សារបស់កងកម្លាំងអាជ្ញាធរ។
No comments:
Post a Comment
yes