ឡានទ័ពប្រដាប់ដោយកាំភ្លើងយន្តជាច្រើនគ្រឿង ចល័តចុះឡើងៗ និង
ប្រកាសតាមមីក្រូតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤
តំបន់ផ្លូវវ៉េងស្រេង កំពុងស្ថិតក្នុងភាពអសន្តិសុខ។ ឡានទ័ពដែលប្រដាប់ដោយកាំភ្លើងយន្តជាច្រើនគ្រឿង បានចល័តចុះឡើងៗ និងមានការប្រកាសតាមមីក្រូ ឲ្យប្រជាពលរដ្ឋសម្ងំនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីទុកឱកាសឲ្យកងកម្លាំងបង្ក្រាបក្រុមអនាធិបតេយ្យ។
កងកម្លាំងយោធា ត្រូវបានដាក់ពង្រាយស្ទើរគ្រប់ទីកន្លែង។ ការជួបជុំពិភាក្សាគ្នានៅតាមដងផ្លូវ ត្រូវបានហាមប្រាម។ ប្រជាពលរដ្ឋជាច្រើន ថ្លែងថា អាជ្ញាធរកំពុងធ្វើឲ្យស្ថានការណ៍កាន់តែវឹកវរបង្កការភ័យខ្លាចដល់ពួកគាត់ និងជាការបំបាក់ស្មារតីក្រុមអ្នកតវ៉ាទាមទារសេរីភាព និងយុត្តិធម៌។
ក្រុមប្រជាពលរដ្ឋ បន្ថែមថា កម្លាំងទ័ព និងសព្វាវុធរបៀបនេះ គួរណាស់ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនឯណោះវិញទើបសម។
No comments:
Post a Comment
yes