សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 5, 2014

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល
​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣

នៅ​ខណៈ​ស្ថានភាព​នយោបាយ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​នេះ បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង​នេះ។

បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រួម​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៩ បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​តែ​ជម្រើស​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​បញ្ចប់​អាណត្តិ​យ៉ាង​យូរ​ឆ្នាំ​២០១៥ តែ​ប៉ុណ្ណោះ។
ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្រ្វែល (Comfrel) នៅ​ថ្ងៃ​ទី​៣ មករា។
មន្ត្រី​សម្រប​សម្រួល​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​នោះ ដោយសារ​សភា និង​រដ្ឋាភិបាល​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ ពីព្រោះ​ថា ការ​បោះ​ឆ្នោត​មាន​បញ្ហា​ជាច្រើន​កើត​ឡើង។

«សំឡេង»
សេចក្ដី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​ចប់​អាណត្តិ បាន​បញ្ជាក់​ថា ដោយ​ឃើញ​គោល​ជំហរ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​ចង់​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឡើង​វិញ​ភ្លាមៗ បន្ទប់​ស្ថានការណ៍​យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​មាន​ជំហរ​ដូច​គ្នា​ដោយ​ជ្រើស​រើស​ការ​បោះ​ឆ្នោត​ជា​មធ្យោបាយ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក​នោះ គឺ​ក្រុម​បាតុករ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​បោះ​ឆ្នោត​នៅ​មុន​អាណត្តិ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ មករា។
ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៣ មករា ប្រកាស​ប្ដេជ្ញា​ការពារ​ដាច់​ខាត​លទ្ធផល​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នីតិកាល​ទី​៥​នេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជាតិ។
សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា នេះ ឲ្យ​ដឹង​ថា ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ មតិ​ជាតិ​ភាគ​ច្រើន និង​អន្តរជាតិ ដែល​ជា​ដៃគូ​ប្រតិបត្តិការ ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន សុទ្ធ​តែ​បាន​សម្រេច និង​ទទួល​ស្គាល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ​ទេ​នោះ គឺ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ។
«សំឡេង»
ដោយ​ឡែក អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា គ.ជ.ប ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ស្រាប់។ ដូច្នេះ ការ​ស្នើសុំ​ណា​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ។
បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា ដើម្បី​បោះ​ឆ្នោត​នៅ​មុន​បញ្ចប់​អាណត្តិ និង​មាន​លទ្ធផល​ទទួល​យក​បាន​ទាំងអស់​គ្នា​នោះ គឺ​ត្រូវ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប គ្រប់​លំដាប់​ថ្នាក់ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រួម​ទាំង​សមាសភាព រចនាសម្ព័ន្ធ និង​តួនាទី ភារកិច្ច កែលំអ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​ទូរទស្សន៍ វិទ្យុ ដោយ​មាន​គោល​នយោបាយ និង​គោលការណ៍​សមធម៌ តុល្យភាព និង​សេរី សម្រាប់​ទទួល​បាន​ការ​ប្រើប្រាស់ និង​ការ​ផ្សព្វផ្សាយ ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ និង​ការ​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដែល​អាច​កំណត់​បាន​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត​ច្បាស់​លាស់ និង​មាន​ប័ណ្ណ​បោះ​ឆ្នោត កំណែ​ទម្រង់​យន្តការ​ដោះស្រាយ​វិវាទ និង​បណ្ដឹង​បោះ​ឆ្នោត​ឲ្យ​ឯករាជ្យ រួម​មាន​ការ​បង្កើត​យន្តការ​ប្រសិទ្ធភាព​មួយ សម្រាប់​ការ​អង្កេត​ភាព​មិន​ប្រក្រតី មាន​ច្បាប់​តម្លាភាព​ហិរញ្ញវត្ថុ និង​កំណត់​ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត និង​ករណី​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment

yes