សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 9, 2014

សហជីព​ធំ​៣​​លើ​ពិភពលោក​គ្រោង​ជួប​គ្នា​នៅ​តាម​បណ្ដា​ស្ថានទូត​ខ្មែរ

កម្មករ​បាតុកម្ម​ជាមួយ​សង្គ្រោះ​ជាតិ ៦១០
ក្រុម​កម្មករ​ហែ​ក្បួន​មក​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ដែល​ដឹក​នាំ​ដោយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣

សហជីព​ធំៗ ៣ នៅ​លើ​ពិភព​លោក ដែល​មាន​សមាជិក​ចំនួន ២០០​លាន​នាក់ នឹង​ទៅ​ជួប​ជុំ​គ្នា​នៅ​តាម​ស្ថានទូត​ខ្មែរ​នៅ​បណ្ដា​ប្រទេស​នានា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ដីធ្លី និង​កម្មករ ២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ និង​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​សមរម្យ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ថា សហភាព​សហជីព​ធំ ៣ នៅ​លើ​សាកលលោក មាន​ដូចជា សហភាព​ការងារ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយ.ធី.យូ.ស៊ី (ITUC) សហជីព​ឧស្សាហកម្ម​ពិភពលោក ហៅ​ជា​ភាសា​អង់គ្លេស​ថា Industry all និង​សហជីព​ខាង​សេវាកម្ម ហៅ​កាត់​ថា យូ.អេន.អាយ (UNI) គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​តាម​ស្ថានទូត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ។ លោក អាត់ ធន់ ក្នុង​នាម​ជា​សមាជិក​សហជីព​នេះ​ដែរ បាន​គាំទ្រ​ចំពោះ​សកម្មភាព​នេះ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ សហភាព​សហជីព​ក្នុង​ស្រុក​ចំនួន ១១ ក៏​គ្រោង​ហែ​ញត្តិ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដាក់​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ​លើ​បញ្ហា​ចំនួន ៧​ចំណុច ដែល​ក្នុង​នោះ​រួមមាន ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ស្លាប់ និង​របួស​ក្នុង​ពេល​កងកម្លាំង​អាជ្ញាធរ​បង្ក្រាប​បាតុកម្ម ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​វិញ រួម​ទាំង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment

yes