សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 27, 2014

កម្មករ​ប្រមាណ​១០០​នាក់​សន្លប់​នៅ​រោងចក្រ​នា​ខេត្ត​កណ្ដាល

កម្មករ​ប្រមាណ ១០០​នាក់ សន្លប់​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​រោងចក្រ​គ្រីស្ទៀន ម៉ាទីន (Christian Martin) ស្ថិត​នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។
លោក ប៊ុន នឿន តំណាង​សហជីព​ស៊ីខាវឌូ (CCAWDU) ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​​ឲ្យ​កម្មករ​សន្លប់​នោះ បណ្ដាល​មក​ពី​ឈួល​ក្លិន​ចម្លែក​ក្នុង​រោងចក្រ ធ្វើ​ឲ្យ​កម្មករ​ឈឺ​ក្បាល វិល​មុខ ហើយ​ក្អួត​មុន​សន្លប់។
កម្មករ​ដែល​សន្លប់​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​កម្មករ​ដែល​មិន​សន្លប់​បាន​នាំ​គ្នា​ចេញ​ពី​រោងចក្រ​ឈប់​ធ្វើ​ការ​ហើយ។
ដោយ​ឡែក​មាន​កម្មករ ២១​នាក់​ទៀត បាន​ដួល​សន្លប់​នៅ​រោងចក្រ​ស្បែក​ជើង ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដោយសារ​ក្លិន​កាវ​បិទ​ស្បែក​ជើង​ថ្មី ទើប​យក​មក​ប្រើ​ប្រាស់​ថ្ងៃ​នេះ។

No comments:

Post a Comment

yes