សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 27, 2014

មូលនិធិ​សង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​អាមេរិក​ទប់ទល់​សម្ពាធ​អំណាច​របស់​ចិន​មក​លើ​កម្ពុជា

ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋ​អាមេរិក លោក ទូច វិបុល ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤

ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋ​អាមេរិក លោក ទូច វិបុល បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម មក​ជួប​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​កម្ពុជា អ្នកស្រី Margaret Hsaing និង​បាន​ជួប​ក្រុម​សមាជិក​ព្រឹទ្ធសភា និង​ក្រុម​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក។
នៅ​ក្នុង​ជំនួប​កាល​ពី​ដើម​សប្ដាហ៍​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ជួយ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់​រហ័ស ក្នុង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​ជាប់​គាំង និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ទប់ទល់​អំណាច​របស់​ប្រទេស​ចិន ដែល​កំពុង​បោះ​ពួយ​ខ្លាំង​ចូល​ក្នុង​ឆាក​នយោបាយ​របស់​កម្ពុជា។

No comments:

Post a Comment

yes