សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 9, 2014

តើយើងអាចជឿពួកអាឡេវបានទេ?


ដោយ៖ លិម គិមយ៉ា
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ

កាលពីប្រជុំពីថ្ងៃទី១៦ កញ្ញា ២០១៣ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្ស សង្គ្រោះជាតិ  គណបក្សទាំងពីរបានព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយ ដើម្បីកែទម្រង់ការបោះឆ្នោត ក្នុងការធានាឲ្យការបោះឆ្នោតនាពេលអនាគតប្រព្រត្តឹទៅដោយសេរី ត្រឹមត្រូវ និង យុតិ្តធម៌។
ការដែលព្រមព្រាងនេះ បានសេចក្តីថា គណបក្សប្រជាជនកម្ពុជាយល់ព្រមថា ការបោះឆ្នោតមិនមានភាពប្រក្រតីទៅហើយ បើមិនយ៉ាងនេះទេ ពួកគេមិននិយាយយ៉ាងដូច្នេះ​ឡើយ

ជាងនេះទៅទៀតលោក ហ៊ុនសែន ក៏បានស្នើអំពីរឿងកែទម្រង់ការបោះឆ្នោតទៅលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិន ហ្សូអាប៊េ ហើយលោកក៏បានប្រកាសថា ជប៉ុននឹងត្រៀមខ្លួនជាស្រេចដើម្បីជួយជ្រោមជ្រែង កិច្ចប្រឹងប្រែងកំណែទម្រង់ការបោះឆ្នោតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ការសំរេចចិត្តទាំងនេះ បញ្ជាក់ឲ្យឃើញ​ពីការទទួលស្គាល់ពីសំណាក់គណបក្សប្រជាជន​កាន់តែច្បាស់ថា ការបោះឆ្នោតកាលពីខែថ្ងៃទី២៨ កក្កដា ២០១៣ កន្លងមកនេះ គឺមិនមានភាពប្រក្រដីឡើយ

ជាមួយគ្នានោះ កាលពីថ្ងៃទី១៣ ធ្នូ ២០១៣កន្លងមក មានរបាយការណ៍រួមមួយចេញជាសាធារណៈស្តីពី ការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជាឆ្នាំ២០១៣ ដែលរៀបចំដោយអង្គការសង្គមស៊ីវិល៨ និងគាំទ្រដោយអង្គការស៊ីវិល១២ នៅខែវិច្ឆិកា ឆ្នាំ២០១៣ ។ របាយការណ៍នេះបានបង្ហាញយ៉ាងច្បាស់ ដោយមានភស្តុតាងជាជំហរ បានអះអាង ថាការរៀបចំបោះឆ្នោតនៅប្រទេសកម្ពុជា មិនដែលមានភាពប្រក្រតីឡើយ លើកលែងតែ់ការបោះឆ្នោត​កាល​ពីអំឡុងឆ្នាំ១៩៩៣ដែលរៀបចំដោយអ៊ុនតាក់ (UNTAC) ប៉ុណ្ណោះ។


ភាពមិនប្រក្រតីទាំងនោះបានសង្គេតឃើញនៅឆ្នាំ២០១៣ គឺ មានច្រើនអតិបរិមាដែលគេអាចសន្និដ្ឋានយ៉ាងច្បាស់ថា ប្រសិនណាជាការបោះឆ្នោតនេះមានភាពត្រឹមត្រូវគណបក្សសង្គ្រោះជាតិជាអ្នកឈ្នះ។ តែគណបក្សប្រជាជនកម្ពុជាមិនយល់យ៉ាងដូច្នេះទេ គេបែរជាថារបាយការណ៍អស់នេះ គ្មានការពិតទាល់តែសោះដោយ លោក សុខ អាន ដែលជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនៃគណបក្សប្រជាជន បានបកស្រាយបំភ្លឺចំពោះរបាយការណ៍នេះ ដោយបង្ហាញសៀវភៅដែលផលិតដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សជាភាសាខ្មែរ និងអង់គ្លេស ដោយ សេចក្តីសង្ខេបសៀវភៅនោះ​មាន១៨ចំណុច ដែលភាគច្រើនស្រង់ចំឡងពីសៀភៅសរ ចេញដោយគជបកាលពីថ្ងៃទី៥កញ្ញានិងសៀភៅសរ ដែលអង្គភាពនេះចេញផ្សាយកាលពីថ្ងៃទី១៧ កញ្ញា ២០១៣។

ទាំងអស់នេះបញ្ជាក់ថា គណបក្សប្រជាជនយល់ស្របតែលើបបូរមាត់ថាយល់ព្រមកែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យការបោះឆ្នោតនាពេលអនាគតប្រព្រត្តឹទៅដោយសេរី ត្រឹមត្រូវ និង យុតិ្តធម៌ ដើម្បីបោកប្រាសគណបក្សសង្រ្គោះជាតិឲ្យព្រមចូលទៅសភាតែប៉ុណ្ណោះ។
ជាមួយគ្នានោះពេលណា គណបក្សសង្រ្គោះជាតិទាមទារ ជជែកគ្នាដើម្បីរកដំណោះស្រាយបញ្ហាជាប់គាំងនយោបាយ ពួកគេតែងតែ ហៅគណបក្សសង្រ្គោះជាតិចូលសភា​ជាមុនសិនចាំជជែកគ្នាជាក្រោយ ។ មិនតែប៉ុណ្ណោះគណបក្សប្រជាជន ហ៊ានដល់និយាយថា ពួកគេ​មិនព្រមជជែកនៅលើចញ្ចើមថ្នល់នោះទេ។

សូមរំលឹកថា កាលពីថ្ងៃទី៥ កុម្ភៈ ២០១៤កន្លងមកថ្មីៗនេះ គណបក្សសង្រ្គោះជាតិបានជូនយោបល់ ដើម្បីដោះស្រាយបញ្ហានៃការជាប់គាំងនយោបាយនេះ តាមរយៈលោកយ៉ែមបុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិមិនមានលក្ខខណ្ឌអ្វីដើម្បីយកទៅចរចាជាមួយគណបក្សប្រជាជននោះទេប៉ុន្ដែថាត្រូវយកបញ្ហាដាក់លើតុដើម្បីដោះស្រាយរួមគ្នា។

ការបង្ហាញជំហរយ៉ាងដូច្នេះត្រូវបានលើកឡើងបន្ទាប់ពីលោក ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជន ជាកាលពីថ្ងៃជាមួយគ្នានេះបានបញ្ជាក់ម្តងទៀតនៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបងថា៖ « គណបក្សសង្គ្រោះជាតិបើនៅតែដើរទាមទាររកយុត្តិធម៌ ឬទាមទារយកឈ្នះគេ ទើបសុខចិត្តឈប់ទាមទារនេះគឺគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបានទេ »

អ្វីទាំងនេះបញ្ជាក់ពីគំនិតគណបក្សប្រជាជន ដែលបញ្ចេញតាមសំដីរបស់ លោក ខេង គឺគេមិនព្រមរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋខ្មែរ ដែលពួកគេនោះលួចឆន្ទៈប្រជាពលរដ្ឋនៅពេលបោះឆ្នោតនេះទេ។

ការបង្ហាញជំហររបស់គណបក្សសង្រ្គោះជាតិយ៉ាងដូច្នេះ ត្រូវបានស្វាគមន៍ជាខ្លាំងពីសំណាក់ លោក ជាម យៀប មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជន ។

យើងសង្គេតឃើញថា គណបក្សប្រជាជន តែងតែនិយាយផ្ទុយគ្នាពីមួយពេលទៅមួយពេលគឺឆ្លើយយករួចតែខ្លួនទៅតាមកាលៈទេសៈតែប៉ុណ្ណោះ ហេតុនេះការចរចាជាមួយគណបក្សនេះគឺយើងត្រូវតែប្រុងប្រយត្ម័ជាទីបំផុតពីព្រោះពួកអស់នេះគ្មានសលធម៌អ្វីទេ។

ប្រធានបទសំខាន់ដែលនឹងចរចានោះគឺ ការរៀបចំរចនាសម្ពន្ធសំរាប់រៀបចំបោះឆ្នោតទៅអនាគត ការកែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យការ បោះឆ្នោតនាពេលអនាគតប្រព្រត្តឹទៅដោយសេរី ត្រឹមត្រូវ និង យុតិ្តធម៌ នេះគណបក្សទាំងពីរច្បាស់ជាយល់ខុសគ្នា តើគណបក្សប្រជាជន ហ៊ានកែទម្រង់ដល់ត្រឹមណាដែលគណបក្សសង្គ្រោះជាតិអាចព្រមទទួលយកបាន ? ពីព្រោះការកែទម្រង់មានច្រើនដំណាក់ និង ច្រើនស្រទាប់។

ដើម្បីចៀសវាងការបោកប្រាស់ពីសំណាក់គណបក្សប្រជាជន ដែលពួកគេធ្វើគ្រប់ពេលវេលាគឺគណបក្សសង្គ្រោះជាតិត្រូវតែមានអ្វីមួយជាសាក្សីគណបក្សសង្គ្រោះជាតិ  ត្រូវតែតំរូវឲ្យប្រជុំជាសាធារណៈ ហើយចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍និងផ្សាយតាមវិទ្យុហើយជាមួយគ្នានោះត្រូវចុះហត្ថលេខាទៅលើគំរោងដែលមានអង្គការស៊ីវិលផ្សេងៗចូលរួមមកជួយចងក្រងសរសេរសិន ចាំគណបក្សសង្គ្រោះជាតិព្រមចូលទៅក្នុងសភា។បើមិនយ៉ាងដូច្នេះទេ ពួកអស់នេះនឹងពន្យាពេលហើយមិនគោរពអ្វីទាំងអស់៕

No comments:

Post a Comment

yes