សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 25, 2014

សាច់ញាតិ​អ្នក​ដែលបាត់ខ្លួន​លើ​យន្តហោះMH370ទៅតវ៉ា​នៅ​ស្ថាន​ទូ​តម៉ាឡេស៊ី​នៅ​ប្រទេស​ចិន​​

​សាច់ញាតិជនរងគ្រោះ​​ជនជាតិ​ចិនប្រមាណ ២០០នាក់ កំពុងធ្វើការ
តវ៉ានៅ​ស្ថាន​ទូត​ម៉ាឡេស៊ី​នៅ​ប្រទេស​ចិន​(រូបភាពពី៖ AFP)

 សាច់ញាតិ​អ្នកដំណើរ​ជនជាតិ​ចិន​ប្រមាណ ​២០០​នាក់​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ទីក្រុង​ប៉េកាំង ករណី​ធ្លាក់​យន្តហោះ​ MH370 ដោយ​ពួកគេ​ទាមទារ​ឲ្យមាន​ការផ្តល់​ចម្លើយ​លម្អិត​ជំវិញ​ភាពអាថ៌កំបាំង​នៃ​ ការ​បាត់​យន្តហោះ​នោះ​។​
​ការប្រមូលផ្តុំ​របស់​ក្រុមគ្រួសារ​អ្នកដំណើរ​នេះ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីព រ៉ា​ហ្សាក់ ប្រកាស​នូវ​ការវិភាគ​លើ​ភស្តុតាង​ដែល​ប្រមូលបាន ហើយ​សន្និដ្ឋានថា យន្តហោះ​ប៊ូ​អ៊ីង ជើងហោះហើរ​ MH370 ​ដែល​ដឹក​អ្នកដំណើរ​ពី​កូឡា​ឡាំ​ពួ​ទៅ ប៉េកាំង​ហើយ​បាត់​កាលពី​ថ្ងៃ​ទី​៨​ ខែ​មីនា ​នោះអាច​ធ្លាក់​នៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​ចំណែក​ជិះ​លើ​នោះ​ ២៣៩​នាក់​មិន​រស់​ទេ​។​ នេះ​បើ​តាម​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន ​Channel News Asia​។​

​សាច់ញាតិ​ដែល​ប្រមូលផ្តុំ​នោះ អ្នកខ្លះ​ស្រក់​ទឹកភ្នែក ស្រែក​ច្រាន​ចោល​ការលើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ខ្លះទៀត​ទាមទារ​ឲ្យមាន​ការ​ផ្តល់​ភស្តុតាង​ឲ្យ​បាន​លម្អិត​បន្ថែមទៀត​ពី ​ការ​បាត់​យន្តហោះ​នោះ​។​
អ្នកដំណើរ​នៅ​លើ​យន្តហោះ ​MH370 មាន​១៤​ជាតិ​សាសន៍ ក្នុងនោះ​មាន​ជនជាតិ​ចិន ១៥៣​នាក់ ជនជាតិ​ម៉ាឡេស៊ី ៣៨​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី ៧​នាក់ អូស្ត្រាលី ៦​នាក់ ឥណ្ឌា ៤​នាក់ បារាំង​៤​នាក់ អាមេរិក​ ៣​នាក់ និង​ជនជាតិ​ដទៃទៀត​៕

No comments:

Post a Comment

yes