សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

មន្ត្រី​សុរិយោដី​ស្រុក​អូរជ្រៅ​សំហេងសម្ងំ​បើក​ល្បែងស៊ីសង​សម្អាង​ខ្នង​ថ្នាក់ដឹកនាំ​ក្រុង​ប៉ោយប៉ែត


ថ្មីៗ​នេះ​បន្ទាប់ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិ​ត​ភាព​ទាំង​០៩​ចំណុច​ជា​ប្រ​យោ​ជ​ន៏ ដើម្បី​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គណបក្ស​ ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​ជា​អ្នកដឹកនាំ  ។ ​គោលនយោបាយ​ស្តី​ភូមិ​ឃុំ​មាន​សុវត្ថិ​​ភាព​​នោះ មានចែង​ត្រង់​មាត្រា​មួយចំនួន​ទាក់ទិន​និង​ការហាម​មិន​ឲ្យ​មាន​បនលែង​ល្បែង សង​គ្រប់​ប្រភេទ​នៅក្នុង​ភូមិ​ឃុំ​ដែលជា​កន្លែង​រស់​របស់​ប្រជាពលរដ្ឋ ហើយ​នាពេល​កន្លងទៅនេះ គេ​បានឃើញ​ក្រុមមន្ត្រី ថ្នាក់ដឹកនាំ​នៅក្នុង​មូលដ្ឋាន ជាពិសេស់​នោះ​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ចំណុះ​ឲ្យ​ក្រុង ប៉ោយប៉ែត​បាន​ចុះ​ពង្រឹង​និង​ណែនាំ​មិន​ឲ្យ​ប្រជា​ពល​តាម​រដ្ឋ​បើក ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​នោះទេ ជាងនេះទៅទៀត​នោះ​ថែមទាំង​បានលើកឡើង​អំពី​វិធានការ​ទប់ស្កាត់​និង​ការការពារ ដោយ​ប្រើ​យន្តការ​ច្បាប់​ជា​គោល​ផងដែរ ។​
 
​ត​មកទៀត​ក្រុមមន្ត្រី​អ្នកអនុវត្ត​ន៏​ច្បាប់​ទាំងនោះ ថែមទាំង​បាន​ចុះទៅ​អប់រំ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា និង​បាន​ចែក​ខិត​ប​ណ្ណ័​ផ្សព្វផ្សាយ ជូន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ដើម្បី​ឲ្យ​យល់​ពី​គោ​ល​ន​យោ​បាយ​ភូមិ​ឃុំ​មាន សុវត្ថិភាព ប៉ុន្តែ​តែ​ផ្ទុយទៅវិញ​ការចុះ​អប់រំ​ក្នុង​មូលដ្ឋាន​របស់​កងកម្លាំង​មាន សមត្ថកិច្ច​គ្រាន់តែ​ជាការ​ល្អមើល​តែប៉ុណ្ណោះ​។ ​ធាតុពិត គឺ​បន​ល្បែងស៊ីសង​រីកដុះដាល​ដូច​ផ្សិត​ពេញទី​ក្រុង​ប៉ោយប៉ែត​នៅតែ​កើតមាន គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញមុខ​ទៅ​បង្ក្រាប​នោះឡើយ សូម្បីតែ​មន្ត្រី​សុរិយោដី​ម្នាក់​បើក​ល្បែង​កន្ទុយលេខ​ដ៏​ធំ ឈ្មោះ​សំ ហេង នោះ​សព្វថ្ងៃនេះ​កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង ហើយ​រូបគេ​បាន​ពង្រីក​អា​ជី​ព្វ​ពាស់ពេញ​ទីក្រុង​ប៉ោយប៉ែត ដោយ​មិន​ខ្លាចរអា​និង​ច្បាប់​របស់​ប្រទេសជាតិ​នោះឡើយ​។
ព្រោះ​មន្ត្រី​សុរិយោដី​រូបនោះ​សំអាងថា​ខ្លួន​របស់គេ​ក៏​ជាម​ន្ត្រី​ក្នុង ជួ​រាជរដ្ឋាភិបាល​ដែរ ដូច្នេះ​គេច​ង់​ធើ្វ​អី​ក៏​ស្រេច​តែ​អំពើ​ចិត្ត  ។
 
​ជាការ​ពិតណាស់​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាន​មកលេង​នៅ​តំបន់​ប៉ោយប៉ែត​នេះ បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​គ្រា​ដែល​បានឃើញ សំ ហេង ដាក់ពង្រាយ​កូនកញ្ច្រែង​កត់​ឆ្នោត​នៅ​តា​ម​​​មុខផ្ទះ​ជួ​ដងផ្លូវ​ជាតិ​លេខ​ ០៥ និង​តាម​និគម​ន៏​នានា​ជុំវិញ​ក្រុង​ប៉ោយប៉ែត​នោះ  ។ ចំណែក​បុគ្គល​ទុ​ទិ​ដ្ឋ​និយម​មួយចំនួន​បានលើកឡើង​ថា សំ ហេង កំពុងតែ​បង្កើត​ការងារ​យ៉ាងសកម្ម​ជូន​ប្រ​ជា​ព​លរដ្ឋ​ឲ្យ​បាន​ធើ្វ ព្រោះ​ស្រប​ពេលនេះ រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស់​ពី​ការកែទម្រង់​ស៊ីជម្រៅ​នោះដែរ  ។
 
​ដោយឡែក​មន្ត្រី​អ្នកច្បាប់​វិញ​បានលើកឡើង​ពាក់​ព​ន្ធ័​និង សំ ហេង ថា​៖​បាន​កំពុងតែ​ផ្កើ​ន​ជាមួយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់ រាជរដ្ឋាភិបាល ពួកគេ​បានលើកឡើង​ទៀតថា សមត្ថកិច្ច​ពាក់​ព​ន្ធ័​គប្បី​បង្ក្រាប​បន​ល្បែង បុគ្គល​សំហេង​នេះ​ឲ្យ​ខាន​តែ​បាន​ដើម្បី​អនុវត្ត​ន៏​ច្បាប់ ។ ​ជាការ​ពិតណាស់​កន្លង​មក​គេ​ឃើញ​មានការ​បង្ក្រាប​ខ្លះៗ​ដែរ​ពី​សមត្ថកិច្ច​ នៅ តំបន់​ប៉ោយប៉ែត​នេះ ប៉ុន្តែ​ការបង្ក្រាប​មិន​ចំ​ទិសដៅ​ឡើយ ពោលគឺ​ផ្ទះ​សំហេង ដែលជា​មេ​ល្បែង​ដ៏​ធំ​នោះគេ​មើលមិនឃើញ មិន​ខុសពី​ពាក្យចាស់​លោក​ថា​ដើរ​វាយ​ស្មៅ​បង្អើល​ពស់​នោះឡើយ​ ។​
 
សូមបញ្ជាក់ថា​ លំនៅស្ថាន​មេ​កន្ទុយលេខ​របស់​ឈ្មោះ សំ ហេង គឺ​នៅ​ទល់មុខ​សណ្ឋាគារ​ប៉ោយប៉ែត​ផាស់​ជាប់​និង​ដងផ្លូវ​ជាតិ​លេខ​០៥ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។   ​ចំណែក​ប្រភព​មួយ​ពី​មន្ត្រី​សុរិយោដី​ស្រុក​អូរជ្រៅ​បាន​បង្ហើប​មក​ថា​ សំ ហេង ជា​មន្ត្រី​សុរិយោដី ស្រុក​អូរជ្រៅ​ប៉ុន្តែ​បុគ្គល​ម្នាក់នេះ​មិនបាន​ចូល​បំរើ​ការងារ​ដូច អ្នកដទៃ​ឡើយ គឺ​បើក​យកតែ​ប្រាក់ខែ​ពី​រដ្ឋ​តែប៉ុណ្ណោះ ហើយ​មួយថ្ងៃៗ​គិតតែ​ពី​ដើរ​ប្រមូល​លុយ​តាម​តូប​លក់​ឆ្នោត​នៅឯ​មូលដ្ឋាន ក្រុង​ប៉ោយប៉ែត  ។ 
 
​បើ​បែបនេះ​មែន​នោះ ឈ្មោះ សំ ហេង គឺ​គេ​អាចនិយាយបាន​ថា​ជាម​ន្ត្រី​បាយ​ឆៅ ឬក៏​មន្ត្រី​សំ​អ៊ុយ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ សម្តេច ហ៊ុន សែន គប្បី​ពិចារណា​លើ​មន្ត្រី​រូបនេះ​ផង ទើប​ជា​កា​រ​​ត្រឹមត្រូវ ព្រោះ​រូបគេ​មិនបាន​បំរើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៏​ជាតិ​នោះទេ ។ ​ពាក់​ព​ន្ធ័​និង សំ ហេង បាន​បើក​ល្បែងស៊ីសង​នេះដែរ​កន្លងមក លោក លី សារី ប្រធាន​មន្ទីរ​និង​សុរិយោដី​ខេត្ត​ប​ន្ទា​យ​មា​ន​ជ័​យធ្លាប់បាន​សារភាពថា​ សំ ហេង ពិតជា​មន្ត្រី​សុរិយោដី​មានឈ្មោះ​នៅ​ស្រុក​អូរជ្រៅ​មែន តែ​មិនសូវ​បាន​ចូល​ធើ្វ​ការងារ​នោះទេ លោក​ថា​៖​សព្វថ្ងៃនេះ​គេ​មាន​ការងារ​នៅផ្ទះ​ច្រើន ។

​ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង​ថា​ ​សំ ហេង​សព្វថ្ងៃ​ហាក់​មិនបាន​ខ្លាច​និង​ប្រព​ន្ធ័​ច្បាប់​នៅក្នុង ខេត្តបន្ទាយមានជ័យ​នេះ​ទេ ប្រព​ន្ធ័​ច្បាប់​នៅ​ខេត្ត​នេះ​ហាក់បី​បិទ​ភ្នែក​ឲ្យ សំ ហេង ប្រព្រឹត្ត​បទល្មើស​តាមតែ​អំពើ​ចិត្ត បើ​នៅតែ​បែបនេះ​តទៅទៀត​នោះ​ប្រជាពលរដ្ឋ​នឹង​អស់​សង្ឃឹមលើ​អ្នកអនុវត្ត​ន៏ ច្បាប់​ជាក់​ជាមិនខាន ។ ​យ៉ាងណាក្តី​គេ​នៅ​សង្ឃឹម​ចំពោះ​សមត្ថភាព លោ គោ ស៊ុម សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ទើបតែ​ឡើង​គ្រង​តំណែង​កាល​ថ្ងៃទី​២៣ ខែ​​វិច្ឆិកា ​ឆ្នាំ​២០១៣​កន្លងទៅនេះ ព្រោះ​នៅ​គ្រា​ដែល​លោក​ត្រូវបាន​ប្រកាស់​តែងតាំង​នោះ លោក​អភិបាល​ថ្មី​បាន​ឡើង​សម្តែង​សុ​ឆន្ទៈ​ប្រាប់​ប្រជាពលរដ្ឋ​ថា​លោក​នឹង អនុត្ត​តាមច្បាប់ ដើម្បី​បំរើ​ផល​ប្រ​យោ​ជ​ន៏​ជូន​ជាតិ​មាតុភូមិ ដូច្នេះ​សង្ឃឹមថា​សំបុក​បន​ល្បែង​របស់ សំ ហេង និង​ជូ​ប​ផល​លំបាក​នៅ​ថ្ងៃ​ខាងមុខ​ជាមិនខាន ប្រសិនបើ​លោក គោ ស៊ុម សារឿ​ត ចង់​ឲ្យ​ច្បាប់​ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព បំរើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៏ ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ពិតប្រាកដ​នោះ  ៕

No comments:

Post a Comment

yes