សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

ភាព​ឫស្យា​នៃ​ភ្លើង​ប្រច័ណ្ឌធ្វើ​ឲ្យ​ប្តី​ចិត្ត​អប្រិយលើកដៃ​សម្លាប់​ប្រពន្ធ​ខ្លួន​ទាំង​ភាព​ផ្អែមល្ហែម​


រឿងរ៉ាវ​ប្តី​សម្លាប់​ប្រពន្ធ​ខ្លួន​ បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ខណៈដែល​រៀបការ​បានត្រឹមតែ​មួយ​ខែ​ប៉ុណ្ណោះ ។ ហេតុការណ៍​ដែល​កើតចេញពី​ភ្លើង​ប្រចណ្ឌ​កើតឡើង​ កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៤​វេលា​ម៉ោង ១៨​និង​២០​នាទី ស្ថិតក្នុង​ភូមិ​ខ្នាច​ខាង ជើង​ឃុំ​បឹង​ក្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ដ​តាកែវ ។​
 
​ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ នូ រិទ្ធី អាយុ ២៥​ឆ្នាំ ។ ចំណែក​ប្រពន្ធ​ជា​ស្ដ្រី​រងគ្រោះ​ឈ្មោះ អ៊ឹម សុ​ម៉ាលី អាយុ​២២​ឆ្នាំ អ្នក​ទាំងពីរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​
 
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​ជា​ប្ដី​បាន​បបួល​ប្រពន្ធ​ទៅ​ងូតទឹក​អណ្ដូង​ខាងក្រោយ​ផ្ទះ​មាន​ ចម្ងាយ​៧០​ម៉ែត្រ ។ លុះ​នៅពេល​ងូតទឹក​រួច​ប្ដី​ក៏បាន​យក​អាវដៃវែង​មក​រឹត​ក​ប្រពន្ធ​រហូត​សន្លប់ ​ដោយ​ស្មានថា ប្រពន្ធ​ស្លាប់​ក៏​អូស​ប្រពន្ធ​យកទៅ​ចោល​ក្នុង​អូរ រួច​ប្ដី​ក៏​បានមក​ផ្ទះ​ឪពុក​របស់ខ្លួន​នៅ​ភូមិ​ឃុំ​ជើង​គួ​ន ស្រុក​សំរោង ដោយ​យក​ថ្នាំ​កណ្ដុរ​លេប​សម្លាប់ខ្លួន តែ​ត្រូវបាន​ក្រុមគ្រួសារ​ដឹង​ទាន់​ក៏​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ បង្អែក​ខេត្ដ​តាកែវ ។
ចំណែក​ជនរងគ្រោះ​ដែលជា​ភរិយា​ពេល​ដឹងខ្លួន​ក៏​ស្រ​វេ​ស្រវា​ទៅ ផ្ទះ​ឪពុកម្ដាយ​ដែរ​នៅក្បែរ​កន្លែងកើតហេតុ​ឲ្យ​ជួយ​យកទៅ​មន្ទី​ពេទ្យ និង​បាន​រៀបរាប់​ប្រាប់​គ្រប់​ដំណើររឿង​ដល់​ក្រុមគ្រួសារ ។​
 
​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​នៅ​សមត្ថកិច្ច​ស្រុក​សំរោង បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ដ ​តាកែវ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា​ខ្លួនគេ​ពិតជា​មាន បំណង​សម្លាប់​ប្រពន្ធ​ពិតមែនតែ មិនបាន​ប្រាប់​ពី​មូល​ហេតុអ្វី​នោះទេ ។
 
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​ខេត្ដ​តាកែវ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

No comments:

Post a Comment

yes