សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 11, 2014

ផ្ទះសំណាក់និង​អាហារនៅ​សៀមរាបឡើងថ្លៃ​ជិត​ពាក់កណ្ដាលខណៈ​ចូលឆ្នាំថ្មី​ជិត​ចូលមក​ដល់​​


តម្លៃ​ទំនិញ ម្ហូបអាហារ ផ្ទះសំណាក់ ​និងសណ្ឋាគារ នៅ​តំបន់​ទេសចរណ៍ សៀមរាប ឡើងថ្លៃ​លើស​ពី​ថ្ងៃ​ធម្មតា ទ្វេរ​ដង ខណៈ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ជិត​ចូលមក បើទោះបី​អាជ្ញាធរ អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន អាហា​រដ្ឋា​ន មិន​ឲ្យ​តំឡើងថ្លៃ​ក៏ដោយ​។ 
​មគ្គុទេសក៍​ទេស​ទេសចរណ៏ និង​ជា​អនុប្រធាន​សមាគម​ទ្រទ្រង់​ក្ដីសង្ឃឹម មគ្គុទេសក៍​ទេសចរណ៍ នៅ​សៀមរាប លោក ព្រហ្ម សុវណ្ណ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ និង​អាហារ ចាប់ផ្ដើម​ឡើងថ្លៃ​ប្រមាណ​ពាក់កណ្ដាល នៅ​រដូវ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។ ​លោក​ថា តម្លៃ​ផ្ទះសំណាក់​ធម្មតា​មួយ​យប់​១០​ដុល្លារ ឡើង​លើស​ថ្ងៃ​ធម្មតា ៥​ដុល្លារ ហើយ​តម្លៃ​អាហារ ដូចជា​មាន់​ដុត​មួយ​១០​ដុល្លារ ឡើងដល់​២០​ដុល្លារ​ជា​ដើម​។ លោក​ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដែល​បំរើ​សេវា​នេះ កុំឲ្យ​យក​តម្លៃ ខ្ពស់​នៅក្នុង​រដូវ​បុណ្យជាតិ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ខ្មែរ​មានលទ្ធភាព មក​កំសាន្ដ​នៅ​តំបន់រ​ម​ណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​ខ្លួន​។​
​ក្រុម​អ្នក​ដឹក​ភ្ញៀវទេសចរ ឲ្យដឹងថា មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខែ្មរ​នៅ​ឆ្នាំ​នេះ នៅ​តំបន់​ទេសចរ​សៀមរាប មិនទាន់​ឃើញ​មាន​ភ្ញៀវទេសចរណ៍​ជាតិ​ ម​ក​កំសាន្ដ​ច្រើន​ដូច​ឆ្នាំមុនៗ​នោះទេ ខ​ណៈ​ដែល​សេវា​ស្នាក់នៅ និង​ទំនិញ​បាន​ឡើងថ្លៃ​គួរឲ្យ​បារម្ភ​។ ពួក​គាត់​បន្ដ​ថា ភ្ញៀវទេសចរ​ជាតិ ដែល​មក​កំសាន្ដ នៅ​តំបន់​នេះ​ពួកគេ​បាន​រអ៊ូរទាំ​ថា អាជ្ញាធរ​គួរ​មិន​មាន​វិធាន​ទប់ស្កាត់ និង​លុបបំបាត់ ឲ្យ​វប្បធម៌​អាក្រក់​មួយ​នេះ កុំឲ្យ​កើត​ឡើង​គ្រប់​ទី​កន្លែង​កំសាន្ដ​។​

ករណីនេះ អនុប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ដ​សៀមរាប លោក ស៊ុង សុ​ខេមរៈ មានប្រសាសន៍ថា អាជ្ញាធរ​បាន​ចេញ​សារាចរ​ណែនាំ​ដល់​ប្រតិ​ប​ត្ដិករ មិន​ឲ្យ​ដំឡើង​តម្លៃ​សេវា​នេះ​ទេ​។ ប៉ុន្ដែ​លោក​ថា តម្លៃ​ស្នាក់នៅ ដែល​លើស​ពី​ថ្ងៃ​ធម្មតា ដោយសារភ្ញៀវ​មិនបាន​ទិញ​កន្លែង​ស្នាក់នៅ​ជាមុន​។
យ៉ាងនេះ​ក្ដី អ្នកសម្របសម្រួល អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ខេត្ដ​សៀមរាប លោក ចៅ ល័ក្ខវ​ណ្ណា មានប្រសាសន៍ថា ភ្ញៀវ​ទេសចរ​ខ្មែរ​ភាគច្រើន​ជា​ពលរដ្ឋ​ក្រី​ក្រី ហើយ​ពួកគាត់​ចង់​ឃើញ​ប្រាសាទ​អង្គរវត្ដ នៅ​ថ្ងៃ​បុណ្យ​ជាតិ ហើយ​ការដំឡើងថ្លៃ​សេវា​លើ​ការ​ស្នាក់នៅ និង​កន្លែង​លក់អាហារ ទំនិញ ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច ​និងអា​រម្ម​ណ៍​ពលរដ្ឋ​។ លោក​ថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការណ៏ ទប់ស្កាត់​វប្បធម៌​តម្លើង​តម្លៃ​សេវា​នៅ​ថ្ងៃបុណ្យ ឲ្យមាន​ប្រសិទ្ធិភាព ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​មានឱ​កាសមក​កំសាន្ដ​នៅ​តំបន់​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ ឲ្យបាន​កាន់តែច្រើន​៕

No comments:

Post a Comment

yes