សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

ទស្សន៍​ទាយ​ជោគ​ជតា​រាសី​ប្រចាំ​ឆ្នាំ​មមី ឆស័ក ពស ២៥៥៨

ដក​ស្រង់​ពី​សៀវភៅ​តម្រា​ព្យាករណ៍​ជោគ​រាសី​មហាសង្ក្រាន្ត ឆ្នាំ​មមី ឆស័ក ពស២៥៥៨ រៀប​រៀង​ដោយ ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ។
20140419_22a ឆ្នាំ​ជូត
មនុស្ស​ប្រុស
ក្នុង​ឆ្នាំ​នេះ​បើ​អ្នក​មាន​បំណង​ចង់​រៀបការ​អ្នក​នឹង​សម្រេច​តាម​បំណង។ បើ​ជា​អ្នក​ប្រកប​ការងារ​កាន់​មុខ​តំណែង​និង​មុខនាទី​នានា​នោះ អ្នក​នឹង​ត្រូវ​បាន​ឡើង​ឋានៈ​បុណ្យ​ស័ក្ដិ​មួយ​កម្រិត​ថែម​ទៀត។ ចំពោះ​រឿង​ដែល​ត្រូវ​ប្រយ័ត្ន​បំផុត​ក្នុង​ឆ្នាំ​នេះ​គឺ​ចោរកម្ម និង​អគ្គិភ័យ​បំផ្លាញ​ទ្រព្យ​សម្បត្តិ។
មនុស្ស​ស្រី
អ្នក​នឹង​មាន​គ្រោះ​អាសន្ន​អាក្រក់​ណាស់ ដូចជា​អាច​ប្រឈម​នឹង​ការ​ខាត​បង់ ឬ​ត្រូវ​មាន​ជំងឺ​តម្កាត់​នានា​មក​បៀត​បៀន ប៉ុន្តែ​សំណាង​ល្អ​ត្រូវ​បាន​មិត្ត​ជិតស្និទ្ធ​ជួយ​ឈឺ​ឆ្អាល។ ប្រសិន​ធ្វើ​អ្វី​មួយ អ្នក​ត្រូវ​ពិចារណា​មុខ​ក្រោយ​ឲ្យ​បាន​ល្អិត​ល្អន់ មិន​ត្រូវ​លេង​សើច​ច្រើន​ពេក​ទេ។ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មាន​របៀប​រៀប​រយ​ជានិច្ច​ទើប​អាច​បន្ធូរ​បន្ថយ​ នូវ​គ្រោះ​របស់​អ្នក។ ក្រោយ​ពេល​ឆ្លង​កាត់​គ្រោះ​ទាំង​នេះ​រួច អ្នក​នឹង​មាន​មនុស្ស​ជួយ​យក​អាសារ​ឲ្យ​បាន​ទ្រព្យ​ស្តុកស្ដម្ភ។
20140419_22b ឆ្នាំ​ឆ្លូវ
​មនុស្ស​ប្រុស រាសី​របស់​អ្នក​មិន​ល្អ​ទេ ពោល​គឺ​អ្នក​នឹង​មាន​គ្រោះ​អាសន្ន ឬ​ការ​ខាត​បង់​របស់​ទ្រព្យ​ដោយ​ប្រការ​ណា​មួយ។ អ្នក​គួរ​គប្បី​កុំ​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ ​ញយៗ​ពេក​ទេ។ ដើម្បី​សម្រាល​នូវ​គ្រោះ​ភ័យ​ទាំង​ឡាយ​របស់​អ្នក ចូរ​ធ្វើ​សេចក្ដី​ល្អ​ជា​ការ​តប​ត​ជាមួយ​បច្ចាមិត្ត ឬ​សត្រូវ​ទើប​ជា​ការ​ប្រសើរ។
មនុស្ស​ស្រី
អ្នក​ដែល​មាន​គូ​ចង់​រៀប​មង្គលការ នឹង​បាន​សម្រេច​ដូច​បំណង​ប្រាថ្នា ហើយ​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ និង​សុភមង្គល។ យ៉ាង​ណា​មិញ​អ្នក​នៅ​អាច​មាន​ទំនាស់​នឹង​មេបា​បន្តិច​បន្តួច​ចៀស​ពុំ​រួច​ នោះ​ទេ។ រួច​ពី​ហេតុ​ភេទ​បែប​នេះ​ទៅ ដំណើរ​ជីវិត​របស់​អ្នក​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ។ រឿង​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ក្នុង​អំឡុង​ឆ្នាំ​នេះ​គឺ​ចោរកម្ម និង​អគ្គិភ័យ។
20140419_22c ឆ្នាំ​ខាល
មនុស្ស​ប្រុស
ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​លាភ​នឹង​មាន​ដល់​លោក​អ្នក។ បើ​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប។ មិត្តភក្ដិ ឬ​ចៅហ្វាយ​នាយ​នឹង​ជ្រោម​ជ្រែង​ដល់​អ្នក​ជានិច្ច។ រឿង​ដែល​គួរ​តែ​ចៀសវាង​គឺ​មិន​ត្រូវ​នាំ​រឿង​ពី​ឯ​នេះ​ទៅ​និន្ទា​ឲ្យ​អ្នក​ឯ ​នោះ​បាន​ឮ​ឡើយ។
មនុស្ស​ស្រី
ជោគជតា​រាសី​អ្នក​ក្នុង​ឆ្នាំ​នេះ​ពុំ​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធ​ស្នាល​របស់​លោក​អ្នក​នឹង​ផ្ដល់​ផល​ជា​អសារបង់​ឥត​បាន​ការ ​ដល់​អ្នក​វិញ​ទេ។ បើ​សិន​ជា​ចង់​បន្ថយ​ភាព​មិន​ល្អ​នេះ អ្នក​គួរ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្ដី​វៃ​ឆ្លាត និង​សេចក្ដី​អង់​អាច​ឲ្យ​គ្រប់​គ្រង​កម្លាំង​កាយ​ចិត្ត ទើប​អ្នក​បាន​ប្រាស​ចាក​វិបត្តិ​ទាំង​នេះ​បាន។
20140419_22d ឆ្នាំ​ថោះ
មនុស្ស​ប្រុស
ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភ​ផល​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ ហើយ។ ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូសរ៉ាយ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ផ្ចាញ់​ផ្ចាល​អ្នក​បាន​ដែរ។ បើ​អ្នក​រៀបការ​ក្នុង​ឆ្នាំ​នេះ​គឺ​ល្អ​ខ្លាំង​ណាស់។ ចំពោះ​ឧបសគ្គ​របស់​អ្នក​ក្នុង​ឆ្នាំ​នេះ អាច​ដោយ​សារ​សាច់​ញាតិ​រំខាន​ដល់​អ្នក​ខ្លះៗ។
មនុស្ស​ស្រី
បើ​សិន​ជា​រៀបចំ​មង្គលការ​ផ្ទាល់​ខ្លួន​មុខ​ជា​បាន​សម្រេច​ដូច​សេចក្ដី​ ប្រាថ្នា។ ការងារ​អ្វីៗ​នឹង​បាន​ជួប​នូវ​លាភ​សំណាង​ជា​ទី​គាប់​ចិត្ត។ ទន្ទឹម​គ្នា​នេះ​ដែរ ក៏​នៅ​តែ​មាន​មនុស្ស​ឫស្យា​យាយី​ចំពោះ​ស្នាដៃ​របស់​អ្នក​ជានិច្ច។ យ៉ាង​ណា​មិញ​សូម​កុំ​ភ័យ​បារម្ភ​នឹង​រឿង​នេះ​ឲ្យ​សោះ ព្រោះ​នឹង​មាន​គេ​ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញ​ទំហឹង។ ឆ្នាំ​នេះ​ចូរ​ប្រយ័ត្ន​អ្នក​ដែល​បញ្ចុះ​បញ្ចូល​លើក​ជើង​អ្នក​ឲ្យ​ចូល​រួម​ ការងារ​ជាមួយ​គេ ព្រោះ​ការងារ​ទាំង​នោះ​សុទ្ធ​តែ​មិន​ស្ថិត​ក្នុង​ផ្លូវ​បរិសុទ្ធ។
20140419_22f ឆ្នាំ​រោង
មនុស្ស​ប្រុស អ្នក​នឹង​មាន​ទឹក​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​អនេក។ មិត្តភក្តិ ឬ​ញាតិ​សន្ដាន​ជា​ទី​ស្រឡាញ់​អាច​ត្រូវ​និរាស​គ្នា​ដោយ​ប្រការ​ណា​មួយ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង។ តែ​បើ​ទោះ​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ក្ដី ក៏​គ្រោះ​ឧបទ្រព​ចង្រៃ​ទាំង​នេះ​គង់​នឹង​សាប​រលាប​ទៅ​វិញ ដោយ​សារ​អ្នក​មាន​មិត្តភក្តិ​ចាំ​ជួយ​ទប់​ទល់​យ៉ាង​ស្វិត​ស្វាញ។ ជួន​កាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះ​សម្បែង ជួសជុល ឬ​ក៏​ត្រូវ​ធ្វើ​ថ្មី​ទៀត​ផង។
មនុស្ស​ស្រី
ក្នុង​ឆ្នាំ​នេះ ជោគជតា​រាសី​របស់​អ្នក​ល្អ​ជា​ទី​បំផុត។ អ្នក​មាន​គេ​នាំ​កំណល់​រង្វាន់​មក​ឲ្យ​ដល់​ទីកន្លែង។ បើ​អ្នក​មាន​បំណង​ធ្វើ​អ្វី​មួយ​នឹង​បាន​សម្រេច​ផល​យ៉ាង​ប្រាកដ។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ផ្ដេក​ផ្ដួល​នឹង​ការ​ជួយ​ឈឺ​ឆ្អាល​ពី​គេ​ឯ​ទៀត​ ខ្លាំង​ពេក​ទេ។ នៅ​ក្នុង​រឿង​រាប់​អាន​ស្រឡាញ់​ទុក​ចិត្ត គួរ​គប្បី​ប្រយ័ត្ន​ឲ្យ​មែន​ទែន ហើយ​ខំ​ស្ទាប​ស្ទង់​បន្តិច​ផង បើ​សិន​ជា​ចៀស​មិន​ផុត។
20140419_22e ឆ្នាំ​ម្សាញ់
មនុស្ស​ប្រុស នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​មិន​សូវ​រីករាយ​សោះ​ឡើយ។ អ្នក​នឹង​មាន​មិត្តភក្តិ​ឬ​មនុស្ស​ធ្វើ​ការ​ជាមួយ​នាំ​ឲ្យ​ខូច​ខាត​ទុន។ ក្នុង​រយៈ​ឆ្នាំ​នេះ​ទៀត​សោត​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើក​ហាង​លក់​ដូរ​អីវ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាង​ណា​ក៏​ដោយ អ្នក​កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ។ ចូរ​ចៀសវាង​ការ​ពឹង​ពាក់​រក​ឲ្យ​គេ​ជួយ​ទុក្ខធុរៈ​ខ្លួន​ជា​ដាច់​ខាត។ តែ​អ្នក​ក៏​មិន​ត្រូវ​អស់​សង្ឃឹម​ដែរ អ្នក​គង់​បាន​សម្រេច​ផល​ខ្លះ​ក្នុង​ការងារ​ដែល​អ្នក​បាន​ខិតខំ​តាំង​ចិត្ត​ យ៉ាង​ប្ដូរ​ផ្ដាច់​កន្លង​មក។
មនុស្ស​ស្រី
ឆ្នាំ​នេះ​ទំនាយ​ទាយ​ថា ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង។ បើ​សិន​ជា​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​កន្លែង​ចាស់​ឬ​ត្រូវ​ផ្លាស់​ ប្ដូរ​លំនៅ​ផង​ក៏​មាន។ បើ​មាន​ការ​លក់​ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព​ហាក់​មាន​សេចក្ដី​តឹង​ចង្អៀត​ ខ្លះៗ។ ហេតុការណ៍​ទាំង​អស់​នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ យ៉ាង​ហោច​ណាស់​ក៏​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ។
20140419_22g ឆ្នាំ​មមី
មនុស្ស​ប្រុស
ក្នុង​ឆ្នាំ​នេះ អ្នក​មិន​សូវ​បាន​ស្រួល​បួល​ទេ គឺ​អ្នក​ត្រូវ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹក​ញយ​ក្នុង​ដំណើរការ​ធម្មតា​ របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំង​ចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់​ទល់​នឹង​វិវាទ​ទាំង​នោះ​ឲ្យ​មែន​ទែន ហើយ​ត្រូវ​តាំង​ចិត្ត​ធ្វើ​ការងារ ឬ​កិច្ចការ​ណា​ដោយ​សេចក្ដី​ឧស្សាហ៍ និង​ស្វាហាប់​អង់អាច ធ្វើ​យ៉ាង​នេះ​បាន​ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់​បើ​ឡើង​វិញ​ក្នុង​រវាង​ឆ្នាំ ​នេះ។
មនុស្ស​ស្រី
ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​ផល​ល្អ​ប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ​ផល​ត្រូវ​បាត់​បង់​ទ្រព្យ​របស់​ជា​មុន​សិន។ ហេតុ​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​នឹង​ចោរកម្ម។ បន្ទាប់​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី មាន​តួនាទី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ នឹង​បាន​មក​ពី​ទី​ឆ្ងាយ​តែ​ត្រូវ​ខំ​រក្សា​កាយ​ឲ្យ​បាន​ល្អ ព្រោះ​អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​ដែរ។ ឆ្នាំ​នេះ​ហៅ​ថា “ទុក្ខ​លាភ” បាន​ទុក្ខ​ហើយ​ទើប​មាន​លាភ​មក​តាម​ក្រោយ។
20140419_22h ឆ្នាំ​មមែ
មនុស្ស​ប្រុស
ឆ្នាំ​នេះ​ជា​ឆ្នាំ «ទុក្ខ​លាភ» ពោល​គឺ​ត្រូវ​ជួប​ទុក្ខ​រួច​រាល់​ហើយ​ទើប​មាន​លាភសក្ការៈ​មក​តាម​ក្រោយ។ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ជាមួយ​នឹង​អំពើ​ចោរកម្ម​មាន​បំណង ​ទុក​ជា​មុន តែ​ឆ្លង​ផុត​ពី​នេះ​ទៅ​អ្នក​នឹង​ត្រូវ​បាន​ទទួល​តួនាទី មុខ​តំណែង​ថ្មី​ល្អ​ខ្ពង់​ខ្ពស់ ហើយ​លាភ​នេះ​គឺ​មក​ពី​ទី​ឆ្ងាយ។ ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សុខភាព​ផង​ក្រែង​មាន​ជំងឺ​ផ្សេងៗ​មក​យាយី។
មនុស្ស​ស្រី
ក្នុង​ឆ្នាំ​នេះ​អ្នក​មិន​សូវ​បាន​ស្រួល​បួល​ទេ អាច​នឹង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹក​ញយ​ហេតុ​ដូច្នេះ​អ្នក​ត្រូវ​ខំ​តាំង​ ចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​បញ្ហា​នេះ​ឲ្យ​បាន។ ក្រោយ​ពី​ឆ្លង​កាត់​ទុក្ខ​រួច​អ្នក​នឹង​បាន​ជោគជ័យ​គ្រាន់​បើ​ឡើង​វិញ​ក្នុង ​រវាង​ឆ្នាំ​នេះ។
20140419_22i ឆ្នាំ​វក
មនុស្ស​ប្រុស
ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​កន្លែង​ចាស់ ហើយ​អ្នក​នឹង​មាន​សេចក្ដី​រង្គោះ​រង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ឈ្នួល​ក្នុង​បន្ទុក​ទៀត​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្ដី​មួហ្មង​ ជា​រឿយៗ។ មួយ​វិញ​ទៀត​ញាតិ ឬ​មិត្តភក្តិ​នឹង​កើត​ជា​ក្ដី​រង្កៀស​ឫស្យា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ សេចក្តី​ចម្រើន​របស់​អ្នក។ ហេតុ​ការណ៍​ទាំង​អស់​នេះ អ្នក​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ។
មនុស្ស​ស្រី
នៅ​ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​អ្នក​មិន​សូវ​រីករាយ​ផ្លូវ​ចិត្ត​សោះ​ឡើយ។ មិត្តភក្តិ​របស់​អ្នក​ឬ​មនុស្ស​រួម​ការងារ​ជាមួយ​អ្នក​អាច​ស្ថិត​ក្នុង​ ជំពូក​ជា​មនុស្ស​អាប់​ជោគ​រាសី។ ប្រសិន​បើ​គេ​មក​មក​ដឹក​នាំ​អ្នក​អាច​ឲ្យ​អ្នក​ខូចខាត​ទុន។ ក្នុង​រយៈ​ឆ្នាំ​នេះ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើក​ហាង​លក់​ដូរ​ក៏​ដោយ។ អ្នក​កុំ​សូវ​ពឹង​ពាក់​គេ​ឲ្យ​ជួយ​ទុក្ខធុរៈ​ខ្លួន​ពេក។ ទោះ​បី​ជា​យ៉ាង​ណា​អ្នក​គង់​បាន​សម្រេច​ផល​ខ្លះៗ ក្នុង​ការ​ដែល​អ្នក​បាន​ខិតខំ​តាំង​ចិត្ត​យ៉ាង​ប្ដូរ​ផ្ដាច់។
20140419_22j ឆ្នាំ​រកា
មនុស្ស​ប្រុស
ក្នុង​ឆ្នាំ​នេះ ជោគរាសី​របស់​អ្នក​ល្អ​ជា​ទី​បំផុត។ បើ​សិន​អ្នក​មាន​បំណង​ធ្វើ​អ្វី​មុខ​ជា​បាន​សម្រេច​ផល​យ៉ាង​ពិត ហើយ​បាន​គាប់​ចិត្ត​គ្រប់​យ៉ាង​មាន​គេ​នាំ​កំណល់​រង្វាន់​មក​ឲ្យ​ដល់​ កន្លែង។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ផ្ដេក​ផ្ដួល​នឹង​ការ​ជួយ​ឈឺ​ឆ្អាល​ពី​គេ​ឯ​ទៀត​ ខ្លាំង​ពេក​ទេ។ នៅ​ក្នុង​រឿង​រាប់​អាន​ស្រឡាញ់​ទុក​ចិត្ត គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន។
មនុស្ស​ស្រី
ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ។ ផ្លូវ​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​អនេក។ មិត្តភក្តិ​ជាទី​ស្រឡាញ់ ឬ​ញាតិ​សន្ដាន​ដែល​មាន​គុណ​បំណាច់​លើ​រូប​អ្នក​អាច​ត្រូវ​និរាស​គ្នា។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង។ បើ​ទោះ​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ក៏​ពិត​មែន តែ​គ្រោះ​អាក្រក់​ទាំង​នេះ​ក៏​គង់​នឹង​សាប​រលាប​ទៅ​វិញ​ដោយ​សារ​អ្នក​មាន​ មិត្តភក្ដិ​ចាំ​យក​អាសា ហើយ​ពួកគេ​បាន​ខ្នះខ្នែង​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​ឆ្លង​ ផុត​ទុក្ខ​ដោយ​ជោគជ័យ។
20140419_22k ឆ្នាំ​ច
មនុស្ស​ប្រុស
ឆ្នាំ​នេះ​អ្នក​នឹង​បាន​ជួប​លាភ​យ៉ាង​បន្ទាន់ តែ​បើ​ទោះ​បី​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គង់​នៅ​មាន​មនុស្ស​ឫស្សា​យាយី​ចំពោះ​លទ្ធផល​ល្អ​របស់​អ្នក​ជានិច្ច តែ​កុំ​ភ័យ​ឲ្យ​សោះ អ្នក​នឹង​មាន​គេ​រង់ចាំ​ជួយ​ឈឺ​ឆ្អាល​យ៉ាង​ពេញ​ទំហឹង។ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មាន​ទុក្ខ​ទោស​គ្រប​សង្កត់​មក​បញ្ជោរ​លើក​ជើង​ អ្នក​ឲ្យ​ចូល​រួម​ការងារ​ជាមួយ​គេ។ មិន​គួរ​លីសែង​រែក​ពុន​លើក​ដាក់​របស់​ធ្ងន់ៗ​ហួស​កម្លាំង​ពេក​ទេ ក្រែង​ថ្លោះ​ចង្កេះ ឬ​គ្រេច​ឆ្អឹង​ខ្នង ដែល​បង្ក​ជា​រោគា​យាយី​រាង​កាយ។
មនុស្ស​ស្រី
ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​សម្រេច​លាភផល​ជូន​ដល់​កណ្ដាប់​ដៃ​អ្នក​ហើយ។ ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូសរ៉ាយ​យ៉ាង​ណា​ក៏​ដោយ​ខ្លួន​អ្នក​ត្រូវ​បាន​ ជោគ​ជ័យ​គ្រប់​ប្រការ​ហើយ​នឹង​បាន​ទទួល​ការ​លើក​តម្កើង​ពី​មនុស្ស​ទូទៅ។ ប្រសិន​បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុង​ឆ្នាំ​នេះ រាប់​ថា​ល្អ​ផ្ដាច់​ហើយ ប៉ុន្តែ​ឧបសគ្គ​របស់​លោក​អ្នក​ក៏​មិន​សោះ​សូន្យ​ដែរ។ ក្នុង​អំឡុង​ឆ្នាំ​នេះ អ្នក​អាច​នឹង​ត្រូវ​បាន​ក្រុម​ញាតិ​សន្ដាន​មួយ​ចំនួន​រំខាន​ដោយ​ប្រការ​ណា​ មួយ​ចៀស​ពុំ​រួច​ឡើយ។
20140419_22l ឆ្នាំ​កុរ
មនុស្ស​ប្រុស
រាសី​អ្នក​ក្នុង​ឆ្នាំ​នេះ​ពុំ​ប្រសើរ​ទេ ជា​គ្រោះ​កម្មកាច​សាហាវ។ អ្នក​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សេចក្ដី​ពិនិត្យ​បច្ច័យ​ឲ្យ​បាន​ល្អិត​ល្អន់ ​បន្តិច សូម្បី​តែ​មនុស្ស​ដែល​ធ្លាប់​រាប់​រក​អ្នក​ពី​មុន​មក​ក៏​ដោយ​ក៏​ត្រូវ​តែ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក​សេចក្ដី​ស្និទ្ធ​ស្នាល​របស់​លោក​អ្នក​នឹង​ ផ្ដល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ។ បើ​ចង់​បន្ធូរ​បន្ថយ​ការ​ខាត​បង់​បែប​នេះ​អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ប្រើ​ សេចក្ដី​ឆ្លៀវ​ឆ្លាត និង​សេចក្ដី​អង់អាច​ទើប​អ្នក​បាន​ប្រាស​ចាក​វិបត្តិ​បាន។
មនុស្ស​ស្រី
នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​លាភ​របស់​អ្នក​នឹង​មក​ហើយ​បើ​អ្នក​ ប្រកប​ការងារ​អ្វី​នោះ​ប្រាកដ​ជា​បាន​សម្រេច​បាន​ដូច​បំណង​ប្រាថ្នា​ជា​ ដរាប។ អ្នក​អាច​មាន​មិត្តភក្តិ ឬ​ចៅហ្វាយ​នាយ​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក​តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ ប្រិត​ប្រៀង​ខ្លួន​ជានិច្ច​នោះ​គឺ​កុំ​របេះ​នាំ​រឿង​ពី​មនុស្ស​ម្នាក់​ទៅ​ និន្ទា​ដល់​បុគ្គល​ម្នាក់​ទៀត​ឲ្យ​បាន​ដឹង​ឮ​ឲ្យ​សោះ។ បើ​អ្នក​បាន​តម​ទង្វើ​បែប​នេះ​យ៉ាង​ខ្ជាប់​ខ្ជួន​នោះ​អ្នក​នឹង​រួច​ផុត​ពី​ ការ​បែក​បាក់​រវាង​មេត្រីភាព​បាន៕