សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

លិច​នាវា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងមនុស្ស​រាប់​រយ​នាក់​កំពុង​តែ​បាត់​ខ្លួន

សកម្ម​ភាព​រុក​រក​អ្នក​ដែល​បាន​បាត់​ខ្លួន​ពី​ការ​ក្រ​ឡាប​់​នាវានៅ​កូរ៉េ​ ខាង​ត្បូង​។ មកទល់​ថ្ងៃ​ម្សិលមិញ​មនុស្ស​ ៩នាក់​ ត្រូវ​បាន​អះ​អាង​ថាស្លាប់​ និង​ជិត​៣០០នាក់ទៀត​នៅ​តែ​បាត់​ខ្លួន​។ AFP

កោះជីនដូៈ ក្រុម​អ្នក​រុក​រក​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ធ្វើ​ការ​យ៉ាង​វក់វី​ដើម្បី​ស្វែង​រក​មនុស្ស​៣០០​នាក់​ ភាគ​ច្រើន​បំផុត​ជា ក្មេង​សិស្ស​សាលា​ដែល​បាត់​ខ្លួន​បន្ទាប់​ពី​នាវា​កូរ៉េ​ខាង​ត្បូង​ បាន​ក្រឡាប់ ខណៈ​ក្តី​សង្ឃឹម​នៃការ​ទាញ​អ្នក​នៅ​រស់​ពី​នាវា​ ដែល​លិចកាន់​តែស្រអាប់​ ខណៈ​ការ​រំជួល​ចិត្ត​ បាន​ពុះងំ​ក្នុង​ចំណោម​សាច់​ញាតិ​ដែល​មាន​កំហឹង។

អាកាស​ធាតុ​ដែល​កាន់​តែ​អាក្រក់ ​ បាន​បង្ក​អារម្ម​ណ៍ស្រងូត​ស្រ​ងាត់​ ខណៈ​ភ្លៀង​ធ្លាក់​មិន​ដាច់ និង​សមុទ្រ​ដែល​រលក​ខ្លាំង​បាន​រារាំង​ក្រុម​មុជ​ទឹក​ ដែល​មាន បញ្ហា​ជាមួយ​នឹង​ការ​មើល​មិនសូវ​ ឃើញ​ស្រាប់និង​ចរន្ត​ទឹក​ហូរ​ខ្លាំង។

មនុស្ស ​៩​នាក់​ ត្រូវ​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ​ប៉ុន្តែ​ខណៈ​ដែល​ពេល​វេលា​ចេះ​តែ​កន្លង​​ទៅ​​គ្រប់​ម៉ោង ការ​ភ័​យខ្លាចបាន​​​កើនឡើង ​ស-​ម្រាប់​មនុស្ស​២៨៧​នាក់​ ដែល​​នៅ​​តែ​មិន​ទាន់បាន​រក​ឃើញបន្ទាប់​ពី​នាវា​​ច្រើន​ជាន់​ ផ្ទុក​មនុស្ស​​៤៧៥​នាក់​នេះ ដែល​ស្រាប់​តែ​​បានផ្អៀង​ ក្រឡាប់​ភ្លាមៗ​ ហើយ​បន្ទាប់​មក​បាន​លិច​ក្នុង​ពេល​៩០​នាទី​និង​ចម្ងាយ​២០​គ.ម.ពី​ឆ្នេរ​។​


នៅ ​លើ​ទូក​មួយ​នៅ​កន្លែង​កើត​ហេតុ មន្ត្រី​ឆ្មាំ​សមុទ្រ​ម្នាក់ បាន​ប្រាប់​អ្នក​កាសែត​ AFP ម្នាក់ថា៖ «និយាយ​ដោយ​ត្រង់​ទៅ ខ្ញុំ​​គិត​ថា ឱកាស​ស្វែង​រក​អ្នក​នៅ​រស់​ គឺ​ស្ទើរ​តែ​សូន្យ​»។

នាវាកង​ទ័ព​ជើ​ង​ទឹក ​និង​នាវា​ឆ្មាំ​សមុទ្រ​បាន​ប្រើ​ភ្លើង​បញ្ចាំង​​តូច​ធំ​ដើម្បី​បន្ត​ប្រតិ ​បត្តិ​ការ​រុក​រក​ទាំង​យប់​ ដែល​មក​ដល់​ពេ​ល​នេះ​មានការ​ចូល​រួម​ពី​អ្នក​មុជ​ទឹក​៥០០​នាក់ នាវា​១៦៩​គ្រឿង​ និង​យន្ត​ហោះ​២៩​គ្រឿង។​
ឆ្មាំសមុទ្រ​រូប​នោះ​បាន​និយាយ ថា​ មនុស្ស​ចំនួន​១៧៩​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ ជា​តួ​លេខមួយ​ដែល​បាន​ផ្លាស់​ប្តូរ​តិច​តួច​ពី​យប់​មុន​។​ ​ សោកនាដកម្ម​នេះ ​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​តក់​ស្លុត ​ដែល​ទំនើបកម្ម​ឆាប់​រហ័ស​របស់​ខ្លួន​ ត្រូវ​បាន​គេ​គិត​ថា ​បាន​កត់​ត្រា​ពី​គ្រោះថ្នាក់​ធំៗ​ពី​អតីតកាល​។

បើ សិន​អ្នក​បាត់​ខ្លួន​ទាំង​អស់ ត្រូវ​បាន​គេ​អះអាង​ថាស្លាប់​ វា​នឹង​ក្លាយ​ជា​មហន្ត​រាយ​អាក្រក់​បំផុត​ក្នុង​ពេល​សន្តិភាព ជា​​ស្នាម​របួស​អាក្រក់​ថែម​ទៀត​សម្រាប់​ចំនួន​ កុមារ​ដែល​ពាក់​ព័ន្ធ​។ ​
ប៉ុន្តែក្រុម ​សាច់ញាតិ​ដែល​រំជួល​​ចិត្ត​ បាន​ជួប​ជុំ​នៅក្នុង​កីឡដ្ឋាន​មួយ​នោះ​លើ​កោះ​ជីនដូ​ក្បែរ​នោះ​ បាន​ទទូច​ថា គេ​គួរ​ធ្វើ​ការ​ច្រើន​ជាង​នេះ​ និង​បាន​សម្តែង​ក្តី​ទុក្ខ​ព្រួយ​ និង​ការ​រកាំ​ចិត្ត​ចំពោះ​អ្នក​​ដែល​ស្តាប់​ពួក​គេ។

ឪពុក​រំជួល​ចិត្ត ម្នាក់ បាន​ស្រែក ដដែល​ក្រុម​មន្ត្រី​សង្គ្រោះ​និង​​មន្ត្រី​រដ្ឋការ​ក្នុង​តំបន់​ថា៖ «យក​កូន​ខ្ញុំ​ចេញ​ពី​នាវា​នោះ! ទោះ​ជា​ស្លាប់​ឬ​រស់​ក៏​ដោយ»។

សិស្ស​សាលា ​វិទ្យាល័យ​ សរុប​៣៧៥​នាក់​នៅ​លើ​នាវា​នោះ​ដោយ ធ្វើ​ដំណើរ​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​របស់​ពួក​គេ​ទៅ​កាន់​កោះ​រមណីយដ្ឋាន​ ជេជូ​ ដ៏​មាន​ប្រជាប្រិយ។

នៅ​ពេល​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង លោក Chung Hong-Won បានចុះ​ពិនិត្យ​កីឡ​ដ្ឋាន​នៅ​លើ​កោះ​ជីន​ដូ​នោះកាលពី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​ លោក​ត្រូវ​​បាន​គេ​រុញ ច្រាន ស្រែក​ចំអក ហើយ​ដប​ទឹក ត្រូវ​បាន​គប់។

ដោយ​ស្ទាក់​ផ្លូវ​លោកជុង​ ខណៈ លោក​ព្យាយាម​ចាក​ចេញ ម្តាយ​ម្នាក់​ បាននិ​យាយថា៖ «កុំ​ជេរ​ទៅ​ណា!​លោក​នាយក​រដ្ឋមន្ត្រី។​ប្រាប់​យើង​មកថា លោក​កំពុង​មាន​ផែន​ការ​ធ្វើ​អ្វី?»។

ប្រធានាធិបតី​ លោក​ស្រី ផាក គឿន​​ហ៊ី​បាន​សម្តែង​ភាព​កត់​ស្លុត​និង​ការ​ឈឺ​ចាប់​ចំពោះ​គ្រោះ​ថ្នាក់ “ដ៏​សោកនាដកម្ម”​នេះ។

ក្នុង​អំឡុង ​ពេល​ទស្សនកិច្ច​ក្នុង​បន្ទប់​ស្ថានការណ៍​របស់​ភ្នាក់ងារ​មហន្តរាយ​ជាតិ​ ក្នុង ក្រុង​សេអ៊ូល​កាល​ពី​រាត្រី​​ថ្ងៃ​ពុធ លោក​ស្រី​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​៖ «សូម​កុំ​បោះបង់​ចោល រហូត​ដល់​ឱកាស​ចុង​ក្រោយ​»។​

គេ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​តើ​អ្វី​ដែល​បណ្តាល​ឲ្យ​នាវា​​ Sewol​ ​ទម្ងន់​៦៨២៥​តោន​នេះ លិច​។
អ្នក ​ដំណើរ​ជាច្រើន​​​បាន​ស្រែក​​ឮៗ​ ហើយ​នាវា​ក៏ស្រាប់​តែ​ឈប់​ភ្លាមៗ​ ហើយ​ឃ្លីង​ឃ្លោង  ដោយ​លើក​ឡើង​ថា​ នាវា​បាន​ជាប់​កឿង ឬ​បុក​វត្ថុ​អ្វី​មួយ​នៅ​ក្នុង​ទឹក។

ប៉ុន្តែ​នាយ​នាវា​ កាពី​តែន លី ជុន សុក (Lee Joon-Seok) ដែល​នៅ​មាន​ជីវិត និង​កំពុង​​ត្រូវ​បាន​សាក​សួរ​ដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ទទូច​ថា នាវា​មិន​បាន​ជាប់​កឿង​ទេ​៕​

No comments:

Post a Comment

yes