សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

Global Witness៖ កម្ពុជា​ជាប់​លេខ​៩ ក្នុងចំណោម​៣៥​ប្រទេស ដែល​មាន​ឃាតកម្ម​ច្រើន​លើ​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​​

អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក Global Witness ចាត់​ថា្នក់​កម្ពុជា លេខ៩ ក្នុងចំណោម ៣៥​ប្រទេស លើ​ពិភពលោក ដែល​មាន​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​សិទ្ធិ​បរិស្ថាន និង​ដីធ្លី​ច្រើនជាងគេ​។​
របាយការណ៍​សិក្សា​របស់​ Global Witness ចេញផ្សាយ​ថ្ងៃ​ទី​១៥ ខែ​មេសា ឲ្យដឹងថា មនុស្ស​ប្រមាណ​ជាង ៩០០​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ប្រទេស​ចំនួន​៣៥ លើ​ពិភពលោក ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៣ ដោយសារ​ពួកគេ បាន​ចូលរួម​សកម្មភាព​ការពារ​បរិស្ថាន និង​ដីធ្លី ហើយ​តួលេខ​នេះ បាន​កើនឡើង​៣​ដង គឺ​ពី ៥១​នាក់ ក្នុង​ឆ្នាំ​២០០២ ដល់ ១៤៧​នាក់​ក្នុង​ឆ្នាំ​២០១២​។
​ក្នុង​របាយការណ៍​នេះ ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ថ្នាក់​លេខ ៩ ក្នុងចំណោម ៣៥​ប្រទេស ដែល​មាន​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី រង​ការសម្លាប់​ច្រើន ដោយ​គិត​ចាប់ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៣ មាន​ចំនួន​សរុប ១៣​នាក់​។ របាយការណ៍​ដដែល លើកឡើងថា កាលពី​ឆ្នាំ​២០១២ ក្មេងស្រី​អាយុ ១៤​ឆ្នាំ ឈ្មោះ ហេង ចន្ថា រស់​នៅក្នុង​ខេត្ត​ក្រចេះ ត្រូវបាន​អាជ្ញាធ​របាញ់​ស្លាប់ ក្នុង​គ្រា​រង​ការបណ្តេញចេញ​ពី​ដីធ្លី​ទាំង​បង្ខំ ហើយ​រហូត​មកដល់ពេលនេះ នៅ​មិនទាន់​ចាប់បាន​ជនដៃដល់​យក​ទៅ​ផ្តន្ទាទោស​នៅ​ឡើយ​។

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ជាម យៀប មាន​សុទិដ្ឋិនិយម​ចំពោះ​របាយការណ៍​នេះ ដោយ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា គឺ​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ករណី​ទាំង​នេះ​ឡើយ​។ លោក​ថា អាជ្ញាធរ បាន​កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​ទាំងនេះ និង​ដោះស្រាយ​បណ្តើរៗ​ហើយ​។ តែ​ទោះ​យ៉ាងណា លោក ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អង្គការ​សិទ្ធិមនុស្ស ជៀសវាង​ការដាក់បន្ទុក​លើ​រដ្ឋាភិបាល​ខុស​ពី​ការពិត​។
​មន្ត្រី​ស៊ើបអង្កេត និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត យល់ថា របាយការណ៍​នេះ បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​អ្នកការពារ​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​និទណ្ឌភាព ដែល​មិន​ត្រូវបាន​បញ្ចប់ ហើយ​នាំ​ឲ្យ​កម្ពុជា ឈានទៅរក​របប​ផ្តាច់ការ​។ លោក ទទូច​ឲ្យ​រដ្ឋាភិបាល គប្បី​ពិចារណា​លើ​របាយការណ៍​រិះគន់​នេះ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​បច្ចុប្បន្ន​។
អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត យល់ថា បញ្ហា​គំរាមកំហែង​លើ​សកម្មជន​សិទ្ធិ​ដីធ្លី និង​បរិស្ថាន ក៏​ដូច​ជា​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ភាគច្រើន រង​ការគំរាមកំហែង និង​បណ្តឹង​ពី​អាជ្ញាធរ ដែល​នាំឲ្យ​ការអនុវត្ត​សកម្មភាព​ការពារ​សិទ្ធិ​របស់​ខ្លួន មិន​បាន​ពេញលេញ​។​
ស្ថាប័ន​អន្តរជាតិ​ផ្នែក​ការពារ​បរិស្ថាន​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិមនុស្ស Global witness ក៏​បាន​រក​ឃើញ​ដែរ​ថា កត្តា​សំខាន់ៗ​ដែល​បង្ក​ជម្លោះ ហើយ​ឈានដល់​ការសម្លាប់​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី រួមមាន ការ​រឹបអូស​យក​ដី​ខុសច្បាប់ ការបែងចែក​ដី​ដោយ​អយុត្តិធម៌ ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ការដកហូត​ដី​សម្រាប់​បម្រើ​វិស័យ​ឧស្សាហកម្ម និង​រុករក​រ៉ែ​ជាដើម​៕

No comments:

Post a Comment

yes