សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

លោកវង្សសុក​សិរីនា​យ​​​ខណ្ឌ​​រដ្ឋ​បា​ល​​ព្រៃ​ឈើ​​​ខេត្តរ​ត​ន​គិ​រី​មា​ន​​​មហិ​ច្ឆតា​​ធំ​​​ណា​ស់​​ក្នុង​កា​រ​​ប្រ​មូ​ល​​លុ​យ​យ​ក​ទៅ​​អ​ភិ​វឌ្ឍន៍​​មុ​ខតំ​ណែ​ងបែង​ចែកជូន​ថ្នាក់លើ​


ក្នុង​មួយខែៗ​មិនដឹង​ជា​លោក វង្ស សុក​សិរី នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្តរតនគិរី ប្រមូល​លុយ​បាន​ប៉ុន្មាន​នោះទេ ហើយ​គាត់​ធ្លាប់មាន​រឿងអាស្រូវ ពុករលួយ​នៅលើ​ទឹកដីខេត្តស្ទឹងត្រែង យកទៅ​រត់​ការឡើង​តំណែង​កាន់តែ​ធំ ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ តាមរយៈ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ប្រមូល​ទិញ​ឈើ និង​ស្តុក​ឈើ​ខុសច្បាប់ ដោយ​គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ ដូចជា បច្ចុប្បន្ននេះ​លោក វង្ស សុក​សិរី បាន​ឃុបឃិត​បើកដៃ ឲ្យ​ឈ្មួញ​ធំៗ​ចំនួន ៣​ក្រុម​ចាំ​ឈរជើង​ប្រមូល​ទិញ​ឈើ យ៉ាង​អនាធិបតេយ្យ​នៅលើ ទឹកដី​ខេត្តរតនគិរី គ្មាន​វិធាន​ការបង្ការ​បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​ស្របតាម បទបញ្ជា​លេខ​០០២ ម្តងណា​ឡើយ​។​
 
​មន្ត្រី​សាលាខេត្ត​រតនគិរី​ថ្នាក់​ធំ​ម្នាក់ ដែល​មិន​ពេញចិត្ត​ចំពោះ ភាពអនាធិបតេយ្យ​នៃ​ការ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ផ្ទុយ​ពីបទ​បញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ឈ្មួញ​ចំនួន ៣​ក្រុម ទទួលបាន​បុព្វសិទ្ធិ ឈរជើង​បោះទីតាំង ចាំ​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ កាប់បំផ្លាញ​នៅតាម​តំបន់​អភិរក្ស តំបន់​ការពារ គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​នោះទេ ហើយ​ការបង្កើត​ទីតាំង ប្រមូល​ទិញ​ឈើ​ខុសច្បាប់​បែបនេះ ហាក់ដូចជា​កំពុង​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាប់បំផ្លាញ​ព្រៃឈើ កាន់តែ​អនាធិបតេយ្យ​។ ការឃុបឃិត​បិទ​ភ្នែក​ឲ្យ​ឈ្មួញ​ធំៗ​ទាំង ៣​ក្រុម​នេះ​ឈរជើង​ចាំ​ប្រមូល ទិញ​ឈើ​ប្រណីត​យ៉ាង​អានាធិបតេយ្យ គឺជា​ការរួម​ដៃ​បង្កើត​ឲ្យ​មាន បទឧក្រិដ្ឋ​កម្ម​ព្រៃឈើ​ផ្ទុយ​ពី បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់​។​

08-12-2013
​មានការ​រៀបរាប់​យ៉ាង​លម្អិត​ថា ក្រុមទី​១ បាន​បោះទីតាំង ប្រមូល​ទិញ​ឈើ​ប្រណីតៗ យកទៅ​ស្តុក​ទុក​នៅក្នុង ស្រុក​អណ្តូង​មាស ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​អូរ​ជុំ ជា​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ហើយ​នៅ​ទីនោះ មេការ​សំខាន់ៗ​ដែល​ឈរជើង ចាំ​ប្រមូល​ទិញ​ឈើ​ឲ្យ​លោក ឧកញ៉ា ទ្រី ភាព សុទ្ធសឹង​ជា​មន្ត្រីរាជការ ដែលមាន​មុខ​មាន​មាត់​ក្នុង​ខេត្តរតនគិរី ហើយ​មេការ​របស់លោក​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិអំណាច​គ្រប់គ្រង ការប្រមូលទិញ​ឈើ​ខុសច្បាប់ និង​ស្តុក​ឈើ​យ៉ាង​អនាធិបតេយ្យ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ សូម្បីតែ​ដើរ​ក្បែរ​ក៏​មិន​ហ៊ាន​ផង​។ ក្រុមទី​២ គឺជា​របស់​ឈ្មោះ ឆាយ ហេង និង​ឈ្មោះ​សិទ្ធ បាន​បោះទីតាំង ចាំ​ប្រមូល​ទិញ​ឈើ នៅក្នុង​ស្រុក​វ៉ឺ​ន​សៃ យកទៅ​ស្តុក​ទុក​ក្នុង តំបន់​ដី​សម្បទាន របស់​ក្រុមហ៊ុន ម៉ាង​យ៉ាង​ខេ គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​។​
 
​ចំណែក​ក្រុមទី​៣ គឺជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែល​បាន​បោះទីតាំង ឈរជើង​ប្រមូល​ទិញ​ឈើ និង​ស្តុក​ឈើ​ប្រណីត នៅ​ចំណុច​ស្រុក​តា​វែង និង​មួយផ្នែក​ទៀត នៅក្នុង​ស្រុក​វ៉ឺ​ន​សៃ ដោយ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ចាត់តាំង​មេការ ដ៏​មាន​ឥទ្ធិពល ២​នាក់ គឺ​ឈ្មោះ ឃុន និង​ឈ្មោះ សាន ច​យ ឲ្យ​មើល​ការខុសត្រូវ​នៅ​ទីនោះ ហើយ​ឈ្មោះ សាន ច​យ នេះ​គឺជា​មនុស្ស សម្បូរ​រឿងអាស្រូវ ធ្លាប់​បើករថយន្ត បុក​ប្រជា​ពល​ដ្ឋ​ស្លាប់​តាម​ដងផ្លូវ និង​បំផ្លាញ​ផ្លូវ​ស្ពាន រាប់សិប​កន្លែង ក៏​អាជ្ញាធរ​ខេត្តរតនគិរី​មិនដែល ហ៊ាន​ហើបមាត់​ទាល់តែសោះ​។ ក្រុមហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ក៏មាន​ការពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ ជាមួយ​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដោយ​ជ្រក​ក្រោម​ស្លាក​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២​ផងដែរ ហើយ​រហូតមក​ដល់ពេលនេះ សកម្មភាព​បំផ្លាញ​ព្រៃឈើ របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នៅក្នុង​ស្រុក​សេសា​ន កំពុងស្ថិត​ក្រោម​ការ​ស៊ើប​សង្កេត​។​
 
​ឈ្មួញ​ទាំង ៣​ក្រុម​ដែល​ទទួលបាន បុព្វសិទ្ធិ​ពិសេស​ពី​លោក វង្ស សុក​សិរី ក្នុងការ​បោះទីតាំង ឈរជើង​ចាំ​ប្រមូល​ទិញ ឈើ​ខុសច្បាប់​នៅតាម​បណ្តា​ស្រុក​នានា លើ​ទឹកដី​ខេត្តរតនគិរី​នោះ បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់​ឈើ​ប្រណីត ពី​ក្នុង​តំបន់​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​យកទៅលក់ ឲ្យ​ក្រុមហ៊ុន​ទាំង ៣​នេះ ក្នុង​តម្លៃថោកៗ​ដូចជា​ក្នុង ១​ម៉ែត្រគូប​លក់បាន តម្លៃ​ត្រឹមតែ ២៥០​ដុល្លារ ទៅ​៣៥០​ដុល្លារ​ប៉ុណ្ណោះ​។ តម្លៃ​នេះ​សម្រាប់តែ​ប្រភេទ ឈើ​ប្រណីតៗ​ដូចជា​ធ្នង់ បេង នាងនួន ហើយ​ក្រុម​ឈ្មួញ​តូចតាច​មួយចំនួន បាន​ដឹកឈើ​តាម​រថយន្ត​កាមរី​ហើម ឬ​រថយន្ត​សាំ​យ៉ុង យកទៅលក់​ដល់ទី​តាំង របស់​ក្រុមហ៊ុន​ទាំង​៣​នេះ មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​សួរនាំ​នោះទេ​។​
 
​មិន​ថា​យប់​ឬ​ថ្ងៃ ភ្លៀង​រអិល​ពិបាកធ្វើ​ដំណើរ ឬ​យ៉ាងណា​នោះទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​មាន​ឈើ អាច​ដឹក​យកទៅលក់ ឲ្យ​ក្រុមហ៊ុន​ទាំង ៣​នេះ គឺ​គេ​ទទួល​ទិញ​គ្រប់ពេលវេលា​ទាំងអស់ ដើម្បី​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប យកទៅលក់​នៅ​ស្រុក​យួន ចេញ​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ច្រក​ត្រពាំង​ស្រែ នៃ​ខេត្តក្រចេះ ច្រក​ត្រពាំង​ផ្លុ​ង នៃ​ខេត្តកំពង់ចាម ហើយ​ម្តងម្កាល ក៏មាន​ការចេញ តាម​ច្រក​ដូង ៧​ដើម​ផងដែរ​។ ការប្រមូលទិញ​ឈើ ប្រណីត​របស់​ក្រុមហ៊ុន​ទាំង ៣​នេះ ពី​បណ្តា​ស្រុក​នានា​យកទៅ​ស្តុក​ទុក លើ​ទីតាំង​របស់​ពួកគេ ដែល​មួយកន្លែងៗ​មាន​ទំហំ​ជិត ២​ហិកតា ដោយ​ជ្រក​ក្រោម អាជ្ញាប័ណ្ណ​នៃ​ការប្រមូលទិញ​ឈើ ដែល​ជំនាញ​មេព្រៃ ឬ​សមត្ថកិច្ច​មិនអាច ចាត់វិធានការ​បង្ក្រាប​បាន​។​
08-12-2013 (1) 
​កន្លងមក​លោក វង្ស សុក​សិរី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី រក្សា​ភាព​ស្ងៀមស្ងាត់​ចាំ​អង្គុយតែ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី​ទិញ​ឈើ​ខុសច្បាប់ គ្មាន​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ម្តងណា​ឡើយ គឺ​លោក វង្ស សុក​សិរី បាន​អនុវត្តន៍​តាម​រូបមន្ត​ចាស់ ដែល​គាត់​ធ្លាប់​បានធ្វើ​អំឡុងពេល កាន់តំណែង​ជា​នាយ​សង្កាត់​នៅ​ខេត្តស្ទឹងត្រែង ដែល​សម្បូរ​ដោយ​រឿងអាស្រូវ​ពុករលួយ តែ​គាត់​មាន​លុយ​រត់​ការឡើង​តំណែង​ជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏​យក​តួនាទី​របស់ខ្លួន ទៅ​ប្រមូល​លុយ​ស្រង់ដើម ដដែល​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែមាន​វិធានការ​ឲ្យ​បានច្បាស់លាស់ ទៅលើ​លោក វង្ស សុក​សិរី ដែល​កំពុងតែ​ឃុបឃិត ឲ្យ​មាន​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ នៅលើ​ទឹកដី​ខេត្តរតនគិរី ផ្ទុយ​ពីបទ​បញ្ជា​លេខ​០០២ ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅ សម្រាប់​អភិវឌ្ឍន៍​មុខតំណែង ព្រោះ​លោក វង្ស សុក​សិរី មាន​មហិច្ឆតា​ធំ​ណាស់​៕

No comments:

Post a Comment

yes