ថ្ងៃទី១៦ ឧសភា ២០១៤
គឺជាថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត
ក្រុង និងរាជធានី អាណត្តិទី២ ។
ក្នុងនោះគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ
គ្រោងអ្នកចូលរួមក្នុងការដង្ហែរយុទ្ធនាការនៃថ្ងៃ បញ្ចប់ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ស្រុក ខណ្ឌ ខេត្ត ក្រុង និងរាជធានី អាណត្តិទី២ ចំនួន២ម៉ឺននាក់
ក្រោមការដឹកនាំយុទ្ធនាររបស់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា
នេះបើតាមលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធា នីភ្នំពេញ
ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ឧសភា ២០១៤ ក្រោយបញ្ចប់ការប្រជុំប្រតិបត្តិទាំង១២ ខណ្ឌ
រួមជាមួយនិងក្រុមការងារ ព្រមទាំងយុវជន ។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ក៏សូមអំពាវនាវ បន្ថែមទៀតដល់បងប្អូន
ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ យុវជន យុវតី
អញ្ជើញចូលរួមក្នុងយុទ្ធនាការនេះឲ្យបាន គ្រប់ៗគ្នា
ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដមួយនៅកម្ពុជាឲ្យទាល់តែបាន ។
ព្រមជាមួយគ្នានោះ ក្នុងអំឡុងនៃយុទ្ធនាការនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ឧសភា
កន្លងទៅ ថ្មីៗនេះ ទាំងលោកប្រធាន សម រង្ស៊ី ទាំងលោកអនុប្រធាន កឹម សុខា
បានមានប្រសាសន៏ហើយ ថា ទាល់តែគណបក្សសង្គ្រោះជាតិ បញ្ចេញកម្លាំងនៃការគាំទ្ររបស់មហាជនមកលើគណបក្ស
សង្គ្រោះជាតិ ទើបគណបក្សប្រជាជនមានការញញើត ហើយខ្លាចពីកម្លាំងឆន្ទៈរបស់ពលរដ្ឋម្ចាស់
ឆ្នោត ទើបនេះយើងអាចសម្រេចបានការផ្លាស់ប្តូរដ៏ពិតប្រាកដ ។ សូមស្តាប់ប្រសាសន៏របស់ លោកប្រធាន សម រង្ស៊ី
និងលោកអនុប្រធាន កឹម សុខា ។
សូមជំរាបថា ក្បួនឃោសនានឹងចាប់ផ្តើមចេញវេលាម៉ោង២និង៣០នាទីរសៀល ពិទីស្នាក់ការ គណបក្ស
ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ឆ្លងកាត់ស្ពានព្រះមុន្នីវង្ស បត់ឆ្វេងទៅតាមបណ្តាយ
ផ្លូវមុន្នីវង្ស រហូតដល់ស្តុបកម្ពុជាក្រោមបត់ឆ្វេង តាមបណ្តោយផ្លូវកម្ពុជាក្រោម
រហូតដល់ស្តុប ណានជីង បត់ឆ្វេងរហូតដល់ រង្វង់មូលនាងគង់ហ៊ីង ទៅមុចត្រង់ដល់
ស្តុបអាងទឹកអូរឡាំពិក តាមបណ្តោយផ្លូវមុន្នីរ៉េត រហូតដល់រង្វង់មូលស្តុបផ្សារដើមគរ (
ស្តុបអ៊ីនធ័រខុន ) បត់ស្តាំងតាមបណ្តោយផ្លូវម៉ៅសេទុង
ទៅមុខត្រង់ដល់ផ្លូវគីមអ៊ីនស៊ុង រហូតដល់ស្តុបអង់តែនទួលគោក បត់ស្តាំតាមផ្លូវ៧០ (
ផ្លូវទំនប់ ) រហូតដល់រង្វង់មូលគល់ស្ពានជ្រោយចង្វា បត់ស្តាំទៅតាម បណ្តោយផ្លូវមុន្នីវង្ស
រហូតដល់មុខរ៉ារថភ្លើង បត់ស្តាំដើម្បីជួបជុំប្រកាសបិទយុទ្ធនាការឃោសនា បោះឆ្នោត ៕
No comments:
Post a Comment
yes