សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 14, 2014

ក្រុមហ៊ុនឈេ​ហ្វ​រ៉ុនស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរជួយ​ការពារ​សណ្តាប់ធ្នាប់សុវត្ថិភាពនិង​ទ្រព្យសម្បត្តិ​ស្ថានីយ​​

ក្រុមសមត្ថកិច្ចដែលចុះទៅការពារសណ្តាប់ធ្នាប់នៅពេលមានការតវ៉ាដំឡើងប្រាក់
ខែដល់១៦០ដុល្លារ របស់បុគ្គលិកក្រុមហ៊ុនកាល់តិច កាលពីព្រឹកមិញ (រូបថត ៖ កាន់ វិច្ឆិកា)

ក្រុមហ៊ុនឈេ​ហ្វ​រ៉ុន (Chevron) លី​មី​ធី​ត បាន​ដាក់​សំណើ​ទៅ​ស្នងការ​នគរបាល​រាជធានី សុំ​កិច្ច​អន្តរាគមន៍​សម្រួល​ក្នុង​ការការពារ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ស្ថានីយ​ប្រេង និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន លើ​ការធ្វើ​កូដកម្ម​របស់​បុគ្គលិក​។​
​យោងតាម​លិខិត​ដែល VOD ទើប​ទទួលបាន​រសៀល​ថ្ងៃ​ពុធ​នេះ បង្ហាញថា ក្រុមហ៊ុនឈេ​ហ្វ​រ៉ុន បាន​ដាក់​លិខិត​ទៅ​ស្នង​ការ​នគរបាល​រាជធានី នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​ស្នើ​ឲ្យមាន​ការការពារ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ស្ថានីយ​ប្រេង និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន​នេះ ទទួល​បាន​លិខិត​ជូន​ដំណឹង ស្តី​ពី​ការគ្រោង​ធ្វើ​បាតុកម្ម​របស់​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​។
ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ការព្រួយបារម្ភ ពី​ការធ្វើ​បាតុកម្ម​នោះ អាច​ជា​បាតុកម្ម​ខុសច្បាប់ ហើយ​ធ្វើឲ្យ​សង្វាក់​ដំណើរការ​ស្ថានីយ​ប្រេង​របស់​ក្រុមហ៊ុន​រង​ការប៉ះពាល់​។​

​ពាក់ព័ន្ធ​នឹង​ការ​ដាក់​លិខិត​របស់​ក្រុមហ៊ុនឈេ​ហ្វ​រ៉ុន​នេះ VOD មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​ស្នងការរង​នគរ​បាល​រា​ជធានី​ភ្នំពេញ លោក ជួន ណារិន បានទេ ដោយ​លោក​បង្វែរ​ឲ្យទៅ​សួរ​លោក​ស្នងការ ខណៈ​ទូរស័ព្ទ​របស់​ស្នង​ការ​​រាជធានី​លោក ជួន សុវណ្ណ មិនអាច​ទាក់ទង​បាន​។​
​ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែ​ឧសភា មក បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច​ទូទាំង​ប្រទេស​កម្ពុជា បាន​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ និង​ប្រាក់ខែ​ទី​១៣​ដូច​មុន​។ ទោះជា​យ៉ាងណា​ក៏ដោយ រហូតមកដល់​ពេលនេះ មិន​មាន​ហិង្សា​ណាមួយ​កើតឡើង​ក្នុងការ​ធ្វើ​កូដកម្ម​នោះ​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes