សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 15, 2014

បាតុករ​វៀតណាម​ប្រឆាំង​ចិនជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​

រោងចក្រចិន ដែលត្រូវបាតុករវៀតណាមដុតបំផ្លាញ (រូបថតពី៖ AFP)

អាជ្ញាធរប្រទេស​វៀតណាម បាន​ចាប់ខ្លួន បាតុកររាប់រយនាក់ កាលពី​ថ្ងៃ​ពុធ នៅក្រោមបទ​ចោទ​ករណីញុះញុង ឲ្យមាន​ការដុត​រោងចក្រចិន​ ជាង​១០​កន្លែង នៅក្បែរ​ក្រុង​ហូជីមិញ ដោយ​ពួក​បាតុករ​ទាំងនោះ​ផ្ទុះ​កំហឹង ប្រឆាំង​ចិន ដែល​បាន​ចូលលុកលុយ​ដែនទឹក​របស់​វៀតណាម ដើម្បីខួងអណ្ដូង​ប្រេងកាត នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ភាគខាងត្បូង។​

ការចាប់ខ្លួនបាតុករ​វៀតណាម ដែល​បាន​ដុត​រោងចក្រ​ចិន គឺធ្វើឡើងភ្លាមៗ បន្ទាប់​ពីមន្ត្រី​ការបរទេស​ចិន បានប្រាប់​ទៅ​ប្រទេស​ឥណ្ឌូនេស៊ីថា ក្រុង​ប៉េកាំង​បាន​សម្រេច​ដាក់​ករណី​ជម្លោះ​នេះ នៅក្នុង​ចំនុច​ឆ្លងកាត់​មួយ​ហើយ។ តែបែបនេះ ប្រទេស​ឥណ្ឌូនេស៊ី មិន​ជាប់​ពាក់ព័ន្ធ​ករណី​ជម្លោះ ដែនសមុទ្រ​ជាមួយ ចិន ដូច​វៀតណាមនោះទេ។​

ទំនាក់ទំនងចិន វៀតណាម ស្ថិតនៅក្នុងចំនុចខ្វែង​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ខែឧសភា បន្ទាប់​ពី​ចិន​បាន​បញ្ជូន​នាវា​ល្បាត ជាច្រើន​គ្រឿង​របស់​ខ្លួន ទៅ​ការពា​រការ​ខួង​យក​អណ្ដូង​ប្រេងកាត នៅ​ប្រជុំ​កោះ​ស្ព្រាត​លី ដែល​វៀតណាម អះអាង​ដោយ​ឯកតោភាគី​ថា ជា​របស់​ខ្លួន​តែក្រុង​ប៉េកាំង​ថា ជា​ដែនទឹកប្រវត្តិសាស្ត្ររបស់​ខ្លួន​ផង​ដែរ​។​



​រហូតមកដល់​ពេលនេះ​ មិនទាន់​មាន​ប្រតិកម្ម ជា​ផ្លូវការ​ពីប្រទេស​ចិន ទោះជាមាន​សម្ពាតពីបាតុករ​វៀតណាមដូចនេះ​ក្ដី។​


បើទោះជាយ៉ាងណាក្ដី​ កោះប៉ា​រ៉ា​ហ្សែ​ល នៅក្បែ​រកោះស្ព្រាត​លីនៅ​សមុទ្រចិន​ភាគខាងត្បូ​ង ដែលវៀតណាម អះអាងថា ជា​ដែនទឹក​របស់​ខ្លូន ត្រូវបាន​កងទ័ព​ចិន ចូលលុក​នៅ​ឆ្នាំ ១៩៧៤ ហើយ​ពេលនោះ មានការ​ប៉ះ​ទង្កិចគ្នា រវាង​កងទ័ពប្រទេស​ទាំង​២ តែ​ក្រោយមក​កោះ​នោះ គឺជារបស់ចិន មកដល់ពេលនេះ៕

No comments:

Post a Comment

yes