សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 22, 2014

សមរង្ស៊ីនិង​កឹមសុខាចោទ​រដ្ឋាភិបាល​លោកហ៊ុនសែនប្លន់​ដី​រាស្ត្របម្រើ​បរទេស​ឈ្លានពាន​​


ថ្នាក់ដឹកនាំ ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃ​ពុធ បាន​ចោទ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​បម្រើ​ផលប្រយោជន៍​បរទេស​ឈ្លានពាន ដោយ​បាន​ប្លន់​យក​ដី​របស់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ថ្លែង​បែប​នេះ​នៅ​វត្ត​សាមគ្គី​រង្សី ស្ទឹងមានជ័យ ក្នុង​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​មកពី​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ដែល​មាន​ ជម្លោះ​ដីធ្លី​ជាង​២០០០​ហិកតា​ជាមួយ​​ក្រុមហ៊ុន​វៀតណាម​។ លោក សម រង្ស៊ី ថ្លែងថា រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្លន់​ដីធ្លី​របស់​ពលរដ្ឋ​ខ្លួន ដើម្បី​​ឲ្យ​បរទេស​។ លោក​បន្តថា ទង្វើ​ទាំងអស់នេះ​ជា​ទង្វើ​ឧក្រិដ្ឋ ដែល​ករណី​នេះ លោក​នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលា​ការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​។​

​លោក កឹម សុខា បានចាត់ទុក​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុ​ន​វៀតណាម គឺជា​ការ​ធ្វើ​ឡើង​ដោយ​ចេតនា​របស់​​​រដ្ឋាភិបាល​។ លោក​បន្ថែមថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ សន្យា​នឹង​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជា​ពល​​រដ្ឋ​ទាំងអស់​ឲ្យ​ខានតែបាន​។ 
​ឆ្លើយតប​នឹង​ករណី​នេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា នេះ​គ្រាន់តែ​ជា​ការ​
មូល​បង្កាច់​មកលើ​រាជរដ្ឋាភិបាល​ តែប៉ុណ្ណោះ​។ លោក​បន្តថា ជាធម្មតា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ដើរ​ឃោសនា​​បោកប្រាស់ ដើម្បី​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ ដោយ​ចាត់ទុកថា​នេះ​គ្រាន់តែ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ​។​


​ប្រជាពលរដ្ឋ ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វៀត​ណាម​ឈ្មោះ ប៊ិញ​ភឿក​២ ដោយ​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ​ពួកគេ​៤០៥​ខ្នង​នៅ​ចំណុច​ពាម​ប៉ោ​អូ​បី ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដើម្បី​យក​ដី​២០២៥​ហិកតា​ឲ្យ​ក្រុមហ៊ុន​វៀតណាម​។ ពលរដ្ឋ​បន្តថា អាជ្ញាធរ​បាន​ចោទ​ពួក​គាត់​ថា​មក​រស់​នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​។​

​កន្លងទៅ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សូម​អន្តរាគមន៍​នៅតាម​ស្ថាប័នរដ្ឋ​ធំៗ និង​អង្គទូត​នានា​ប្រចាំ​កម្ពុជា ឲ្យជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​។ 

ដោយឡែក កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១​ខែ​ឧសភា ប្រជា​ពលរដ្ឋ​ទាំងនោះ គ្រោង​ហែ​ក្បួន​ទៅកាន់​ទីស្នាក់ការ​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​សូម​កិច្ច​អន្តរាគមន៍​លើ​ករណី​នេះ ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​ក្រុម​សន្តិសុខ​ចម្រុះ​របស់​សាលា​រាជធានី​ ភ្នំពេញ​៕

No comments:

Post a Comment

yes