លោក កឹម គុណវឌ្ឍ
«នៅសុខៗ
ឃើញអង្គការមួយចេញថា គុណវឌ្ឍ
ត្រូវដកពីតំណែងព្រោះផ្សាយពីបក្សប្រឆាំង។
ចុះយ៉ាប់អីយ៉ាប់យ៉ាងណឹង?»។
នេះជាការលើកឡើងបែបចំអករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ
កាញារីទ្ធ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍
ដោយមិនបានបញ្ជាក់ពីឈ្មោះអង្គការនោះឡើយ។
លោក ខៀវ កាញារីទ្ធ បានសរសេរបញ្ជាក់ផងដែរថា លោក កឹម គណវឌ្ឍ ពិតជាត្រូវបានសុំលាលែងពីតំណែងអគ្គនាយកទូរទស្សន៍ជាតិ (ទទក) មែន ប៉ុន្តែគាត់នៅមានតួនាទីជាប្រតិភូរដ្ឋាភិបាលដែលមានឋានៈស្មើ រដ្ឋលេខាធិការ។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា កន្លងមក លោក ខៀវ កាញារីទ្ធ បានអះអាងពីការ លាលែងចេញពីដំណែងជាអគ្គនាយក ទទក របស់លោក កឹម គុណវឌ្ឍ ប៉ុន្តែលោក មិនបានបញ្ជាក់អំពីមូលហេតុនៃការលាលែងដ៏គួរអោយភ្ញាក់ផ្អើលនេះទេ។ នៅថ្ងៃដដែល លោកប៉ាង ណាត ត្រូវបានតែងតាំងជាអគ្គនាយកស្តីទី។

លោក កឹម គុណវឌ្ឍដែលជាអតីតអ្នកធ្វើអត្ថាធិប្បាយដ៏ល្បីឈ្មោះ នៅក្នុងពិធីថ្នាក់ជាតិធំៗ របស់ទូរទស្សន៍ជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។
នៅថ្ងៃនេះដែរ ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនោះ ហើយគេមិនបានឃើញការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិនោះ គេឃើញក្រសួងព័ត៌មានចេញផ្សាយលិខិតសុំព្រះរាជទានទោសពីព្រះមហាក្សត្រ ព្រះសង្ឃ មន្ត្រីរាជការ និងជនរួមជាតិ ចំពោះការខកខានមិនបានរៀបចំការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិ ស្តីពីព្រះរាជពិធីច្រត់ព្រះនង្គ័លដែលត្រូវបានរៀបចំនៅក្នុងក្រុង តាខ្មៅ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន បានពន្យល់ថា ដោយសារការខ្វះទំនាក់ទំនងព័ត៌មាន និងខ្សែសង្វាក់ការងារបានល្អទើបបណ្តាលអោយខកខានមិនបានផ្សាយផ្ទាល់ ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងព័ត៌មានសន្យាធ្វើយ៉ាងណាមិនអោយមានកំហុសឆ្គងដូចនេះ កើតឡើងម្តងទៀតឡើយ៕

No comments:
Post a Comment
yes