សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 20, 2014

អាជ្ញាធរថៃ​ប្រកាសបិទច្រករបៀង​ទំាងអស់​និងពង្រាយ​កងកម្លំាង​ជាច្រើន​នៅតាមព្រំដែន​ខេត្តបន្ទាយមានជ័យ

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី ​អាជ្ញាធរខេត្តឲ្យដឹងថា ​នៅម៉ោង១០និង ៥០នាទី​ព្រឹកថ្ងៃទី២០​ ឧសភា ​២០១៤​ ភាគីថៃបាន​ប្រកាសបិទ​ច្រករបៀង​ទំាងអស់​ដែលនៅតាម​បណ្តោយ​​ព្រំដែន​ ខេត្តបន្ទាយមានជ័យ ​ដោយទុកតែ​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត ​ច្រកតំបន់បឹង ត្រកួន ​និង ​ច្រកម៉ាឡៃ ។

ការស្នើ​សុំបិទច្រករបៀងនេះ ​ធ្វើឡើងបន្ទាប់ពី​ក្រុមយោធាថៃ​​បានប្រកាសប្រទេស​ខ្លួនស្ថិតក្នុង អាជ្ញា សឹក ​(ប្រទេសត្រួតត្រាដោយកងទ័ព) ​នៅព្រឹកថ្ងៃអង្គារនេះ ។

សេចក្តីរាយការណ៏​បានបញ្ជាក់ឲ្យដឹងទៀតថា ​ក្រៅពីការបិទច្រករបៀង ​ភាគីថៃក៏បានដាក់ពង្រាយ ក​ងកម្លំាង​យោធាជាច្រើនតាមព្រំដែន​ ដូចជាទាហានប៉ារ៉ា ​និង​ឈុតខ្មៅជាដើម ។


ចំណែកភាគីកម្ពុជា ​ក៏បានដាក់កម្លំាង​ដើម្បីការពារស្ថានការណ៏​ណាមួយដែលអាចកើត​ឡើងជាយថាហេតុដែរ ៕

No comments:

Post a Comment

yes