សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 20, 2014

​វិភាគ​៖ តើ​ក្សត្រីអ​ង្គ​ចូ​វ​មហេសី​ជ័យជេដ្ឋា​ទី​២គឺជា​ចារនារី​បង្កប់​របស់​វៀតណាម​ឬ​?​

កាលណា​បើ​និយាយ​អំពី​ការបាត់​ទឹកដី​អាណាចក្រ​កម្ពុជា ​របូត​ទៅ​អាណ្ណា​ម ដែល​បច្ចុប្បន្ន​ហៅថា​វៀតណាម គេ​មិន​ត្រូវ​ភ្លេច​ពី​ពង្សាវតា​ខ្មែរ​ត្រង់​ផ្នែក​មួយ​ ដែល​និយាយ​អំពី​ស្ដេច​ជ័យ​ជេដ្ឋា​ទី​២ ដែល​មាន​មហេសី​ជា​ជនជាតិ​វៀតណាម គឺ​ព្រះ​នាង​អង្គចូ​វ ដែល​ជា​បុត្រី​របស់​ស្ដេច​អាណ្ណា​ម​។​

ពង្សាវតា​ខ្មែរ ដែល​ស្រង់​ចុះ​ផ្សាយ​ដោយ​អ្នក​ប្រវត្តិសាស្ត្រ​ជាច្រើន​បានឲ្យដឹងថា ក្រោយ​ពី​ស្ដេច​ជ័យជេដ្ឋា​សុគ​ត់ទៅ យ៉ាង​ហោច​ណាស់​មាន​ព្រះរាជបុត្រ​របស់​ព្រះអង្គ​២​ព្រះអង្គ បានទាមទារ​តំបន់​ដែល​វៀតណាម​ខ្ចី​ព្រះ​បិតា​ព្រះអង្គ មក​គ្រប់​គ្រង​វិញ ប៉ុន្តែ​ជា​អកុសល ការទាមទារ​របស់​រា​ជ​បុត្រ​ទាំងពីរ​អង្គ​នេះ មិនបាន​សម្រេច​ជា​រៀងរហូត គឺ​ដោយសារតែ​ម្ចាស់​​ក្សត្រីអ​ង្គ​ចូ​វ រារាំង ធ្វើ​អន្តរាគមន៍​។​

តើ​ស្ដេច​ជ័យ​ជេដ្ឋា​ទី​២ ផ្ដាំផ្ញើ​ឲ្យ​រាជបុត្រា​របស់ព្រះអង្គ​ទាមទារ​ទឹក​ដី​ទាំងនោះ​ពី​អាណ្ណា​ម​មកវិញ ឬ​ដូចម្ដេច​?

​ត្រង់នេះ បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរ លោក ច័ន្ទ ប៊ុន្នី បាន​បកស្រាយ​ថា បើ​យោង​តាម​ប្រវត្តិសាស្ត្រ មិន​មាន​ឯកសារ​ច្បាស់លាស់​ថា ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ បាន​ផ្ដាំផ្ញើ​ព្រះរាជបុត្រ​របស់​ព្រះអង្គឲ្យ​ទាមទារ​យក​ដី​ដែល​អាណ្ណា​ម​ ខ្លី​នោះ​មក​វិញ​ទេ​។ ហើយ​ចំពោះ​ការ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ក្រោយ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ មាន​គម្រោង​ទាមទារ​យក​ដី​ដែល​អាណ្ណា​ម​ខ្លី​នោះ​មក​វិញ តែ​ត្រូវក្ស​ត្រី​អង្គចូ​វ​ចេញមុខ​អារកាត់​ធានាថា មិន​ឲ្យ​ខូចខាត​នោះ លោក​បណ្ឌិត​យល់ថា ចំណុច​ត្រង់នេះ​បញ្ជាក់ថា ក្សត្រីអ​ង្គ​ចូ​វ​ពិតជា​វីរៈនារី​ការពារ​ផលប្រយោជន៍​ឲ្យ​អា​ណ្ណាម​ «​ តាមពិត​វា​មាន​អ្នក​ទាមទារ​អ៊‍ីចឹង​មែន​ហើយ ប៉ុន្តែ​យើង​ដោយសារ កាល​ហ្នឹង ព្រះអង្គ​ចូវជា​មហាក្សត្រី អ៊‍ីចឹង​លោក​អាច​អារកាត់​អី មាន​នរណា​ទៅ​ហ៊ាន​តវ៉ា​អ៊‍ីចឹង»​។​


តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​ត្រឹង ងា ភាគ​១ និង​ភាគ​២ ឲ្យដឹងថា ព្រះមហាក្សត្រ​ដែល​ទាមទារ​គ្រប់គ្រង​ទឹកដី​
ព្រៃនគរ កំពង់ក្របី ឡើងវិញ មាន​ព្រះបាទ​អង្គ​ទង​រាជា ឈ្មោះ​ដើម​ចៅពញា​នូ រាជ​បុត្រា​របស់​ព្រះបាទ​ជ័យជេដ្ឋា និង​អ្នក​ម្នាង​ទង គ្រង​រាជសម្បត្តិ​ពី​ឆ្នាំ​១៦៣៥ ដល់​១៦៣៩ និង​ព្រះបាទ​រាមា​ធិបតី​ទី​១ ឈ្មោះ​ដើម​ចៅពញា​ចន្ទ បុត្រា​ពៅ​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ជាមួយ​អ្នក​ម្នាង​ឡាវ​ឈ្មោះ ប៊ុ​ស ដែល​គ្រងរាជ្យ​ពី​ឆ្នាំ ១៦៤១ ដល់​ឆ្នាំ​១៦៥៩​។​

ទាក់ទង​នឹង​ចំណុច​នេះ ឯកសារ​មហា​បុរស​ខ្មែរ​របស់​លោក ​អេង សុ​ត ឲ្យដឹងថា ក្សត្រីអ​ង្គ​ចូ​វ ដែល​ជា​អតីត​មហេសី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ បាន​ចេញមុខ​ធានា​ការពារ​ទឹកដី​នោះ​មិន​ឲ្យ​បាត់បង់​ទៅ​ណា​ទេ បើ​ទឹក​ដី​ព្រៃនគរ​ត្រឡប់​បែរ​ទៅ​ជា​ខូចខាត ដោយ​ប្រការ​ដូចម្ដេច​ទៅវិញ​នោះ នឹង​ប្រគល់​ខ្លួន​ឲ្យធ្វើ​ទោស​តាមចិត្ត​។​

​ទាក់ទង​ទៅនឹង​បណ្ដាំ​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ឲ្យ​បុត្រា​ព្រះអង្គ​ទាមទារ​ដី​ព្រៃនគរ កំពង់ក្របី​មកវិញ​នោះ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​មាន​បទពិសោធ​បង្រៀន​ជាង​សាមសិប​ឆ្នាំ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ លោក​សំបូរ មា​ណ្ណា​រ៉ា មានប្រសាសន៍ថា យើង​មិន​មាន​ឯកសារ​បញ្ជាក់​ថា ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២​ទ្រង់​ផ្ដាំ​ឲ្យ​បុត្រ​ព្រះអង្គ​ទាមទារ​យក​ទឹក​ដី​ នោះ​មក​វិញ​ទេ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​បញ្ជាក់ថា រឿង​មរតក​នៃ​ទឹកដី​នេះ ព្រះរាជា​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់ៗ​អង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់ ទាមទារ ក្នុងនោះ​ក៏​មាន​ទាំង​ព្រះបាទ​អង្គឌួង និង​ព្រះបាទ​នរោត្តម សីហនុ​ផងដែរ ដែល​នេះ​បញ្ជាក់​ពី​លក្ខណៈ​ជាតិ​និយម​របស់​មេដឹកនាំ​ខ្មែរ​យើង​។​

ទាក់ទង​នឹង​ការ​ដែល​ក្សត្រីអ​ង្គ​ចូ​វ ចេញ​មុខឃា​ឃាំងការពារ​មិនឲ្យ​បុត្រា​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ទាមទារ​ទឹកដី​ព្រៃនគរ កំពង់ក្របី ពី​អាណ្ណា​ម​មកវិញ លោក​សាស្ត្រាចារ្យ​សំបូរ មា​ណ្ណា​រ៉ា យល់ថា នោះ​បញ្ជាក់​ពី​លក្ខណៈ​ជាតិ​និយម​របស់​គេ ដែល​យើង​ត្រូវតែ​សរសើរ និង​រៀនសូត្រ​តាម​ «អង្គចូ​វ​នេះ គឺ​នៅក្នុង​ទស្សនៈ​នៃ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​លើកឡើង ដែល​ព្រះអង្គ​លោក​ខំប្រឹង​ការពារ ដើម្បី​សុំ​ឲ្យ​ប្រជាជន​ព្រះអង្គ​បន្ត​ការរស់នៅ​លើ​ទឹកដី​នេះ​ទៀត​នេះ គឺ​នោះ​ហើយ វា​ជា​ការបង្ហាញ​ប្រាប់​អំពី​ទស្សនៈ​ជាតិ​និយម​របស់​ជាតិ​សាសន៍​របស់គេ​។ យើង​មិន​ត្រូវ​មើលរំលង​ទេ ក្នុង​ប្រវត្តិសាស្ត្រ យើង​ឃើញ​អី​យើង​ថា​អ៊‍ីចឹង​។ អ៊‍ីចឹង​នេះ​ជា​ការ​មួយ​ដែល​យើង​គួរ​រៀនសូត្រ​ដែរ ថា​តើ​យើង​នេះ នារី​ខ្មែរ​យើង​វិញ បើសិន​ជា​បាន​ប្ដី​អាមេរិកាំង តើ​គាត់​ហ្នឹង​គិតគូរ​ពី​ប្រយោជន៍​ខ្មែរ​ទេ បាន​ប្ដី​បរទេស​គិតគូរ​ពី​ប្រយោជន៍​ខ្មែរ​ទេ​។ អាហ្នឹង​យើង​ត្រូវ​រៀន យើង​មិន​ត្រូវ​បន្ទោស​ទេ ព្រោះ​ជា​លក្ខណៈ​ជាតិនិយម​»។​

​លោក​សាស្ត្រាចារ្យ​មានប្រសាសន៍​បន្ថែម​ថា ផ្អែក​តាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នេះ ព្រះ​នាង​អង្គចូ​វ សម្រាប់​ជនជាតិ​អាណ្ណា​ម ឬ​វៀតណាម អាច​ចាត់ទុកថា ព្រះ​នាង​ជា​វីរៈនារី​របស់គេ​បាន ព្រោះ​ព្រះ​នាង​បាន​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ព្រះ​នាង ដែល​ខ្មែរ​យើង​គួរតែ​យក​ធ្វើជា​គំរូ ក្នុង​ការការពារ​ផលប្រយោជន៍​ជាតិ​ខ្មែរ​ទៅ​ពេលអនាគត​។​

​ប៉ុន្តែ​ការធ្វើ​អន្តរាគមន៍​រារាំង​មិន​ឲ្យ​បុត្រា​ព្រះបាទ​ជ័យ​ជេដ្ឋា​ ទី​២ ទាមទា​រដ​កទឹកដី​ព្រៃនគរ កំពង់ក្របី មកវិញ ដោយ​ម្ចាស់​ក្សត្រីអ​ង្គ​ចូ​វ គឺជា​ផ្នែក​មួយ ដែល​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ចាត់ទុកថា ម្ចាស់​ក្សត្រីអ​ង្គ​ចូ​វ ជា​វីរៈនារី​របស់​អាណ្ណា​ម ហើយ​អាច​ជា​ស្ត្រី​បង្កប់ ដើម្បី​លេប​ទឹកដី​កម្ពុជា​ផង​ដែរ​។​


​អ្នក​ប្រវត្តិសាស្ត្រ​បាន​ព្រមាន​ដល់​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន និង​ទៅ​អនាគត​ឲ្យមាន​ការប្រុងប្រយ័ត្ន ខ្លាច​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ដូច​ករណី​ក្សត្រីអ​ង្គ​ចូ​វ​នេះ​ជា​ថ្មី​ទៀត​។ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​ត្រឹង ងា សរសេរថា សន្តិភាព ដែល​ធ្វើឲ្យ​បាត់បង​ផលប្រយោជន​ជាតិ​ទៅប្រ​ទេសជិ​តខាង មិន​ខុស​ពី​ការរង់ចាំ​សេចក្ដីស្លាប់​នោះទេ​៕

No comments:

Post a Comment

yes