អ្នកស្រី ខៀវ ចិន្តា សំរាកនៅផ្ទះដោយគ្មានប្រាក់ព្យាបាលជំងឺ
ផ្ទះអ្នកស្រី ខៀវ ចិន្តា
ពីសហគមន៍ បឹងឈូក៖
សេចក្តីអំពាវនាវសប្បុរសជនក្នុងស្រុក និងក្រៅស្រុក
អ្នកស្រី ខៀវ ចិន្តា
អាយុ ៤៥ឆ្នាំ រស់នៅភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌ ឫស្សីកែវ ជាសកម្មជនដីធ្លី
តស៊ូមតិយ៉ាងសកម្ម និងបានចូលរួមយ៉ាងផុសផុល ជាមួយបណ្តាសហគមន៍ដីធ្លីដទៃទៀត ក្នុងរាជធានីភ្នំពេញ ។
អស់រយៈពេលជាង ៥ឆ្នាំមកហើយ
ដែលសហគមន៍បឹងឈូក រងការគម្រាម និងប្រឈមការបណ្តេញចេញពីលំនៅដ្ឋាន ពីសំណាក់ឈ្មួញទុច្ចរិត ឃុបឃិតជាសម្ងាត់ ជាមួយពួកអាជ្ញាធរមូលដ្ឋាន ។ កាលពីថ្ងៃទី ០៨ មិនា ២០០៩ កងកម្លាំងប្រដាប់អាវុធ
បានចុះរុះរើ ផ្ទះប្រជាពលរដ្ឋតំបន់នោះអស់ ០៦ខ្នងផ្ទះទម្លាក់ទឹកបឹង ដោយសំអាងថា
ប្រជាពលរដ្ឋទាំងអស់រស់នៅលើដីរដ្ឋ ។
អ្នកស្រី ខៀវ ចិន្តា
បានប្រើសមត្ថភាពអស់ពីកម្លាំងកាយចិត្ត តវ៉ា ប្រឆាំង និងបានការពារពីការចូលរុះរើផ្ទះ ប្រជាពលរដ្ឋ ៤៩គ្រួសារដទៃទៀត ឲ្យរស់នៅបានរហូតមកដល់សព្វថ្ងៃ
។ តែទន្ទឹមនឹងនោះ អ្នកស្រី ក៏បានទទួលរង
ពីបទចោទជាច្រើនករណីផងដែរ ដូចជា ១២ ឧសភា ២០១០ ចោទថារស់នៅលើដីឯកជនឈ្មោះ ឡៅ តុងងី, ក្រោយមកមានឈ្មោះ ទា ធឿន ម្នាក់ផ្សេងទៀត
បានប្តឹងអ្នកស្រីពីបទ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ខណៈទាំងដែលអ្នកស្រី ពុំដែលបានស្គាល់ដើមបណ្តឹងផង ។
ក្រៅអំពីការតស៊ូមតិការពារផ្ទះសម្បែង
អ្នកស្រី ធ្វើជាកម្មករសំណង់ នៅកោះពេជ្រ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ។ រយៈពេល ជាងមួយខែកន្លងមកហើយ អ្នកស្រី
ខៀវ ចិន្តា ត្រូវដេកសម្រាកនូវនឹងកន្ទេល
ដោយសារតែអ្នកស្រីធ្វើការហួសកម្លាំង ដួលសន្លប់នៅពេលកំពុងធ្វើការជាកម្មករសំណង់ កាលពីថ្ងៃទី ០៩ មិនា ២០១៤ ។ មិត្តភក្តិកម្មករដូចគ្នា បានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ
ហើយក្រុមវេជ្ជបណ្ឌិត បានបញ្ជាក់ថា អ្នកស្រីមានជម្ងឺ ខ្លាញ់ក្នុងសរសៃឈាមបេះដូង និងកង្វះអុកស៊ីសែនក្នុងខួរក្បាល
។
ដំណឹងនេះ យើងខ្ញុំសូមអំពាវនាវ
ចំពោះសប្បុរសជនជាតិ អន្តរជាតិ យុវជន សិស្ស និស្សិត មន្ត្រីរាជការ អាជីវករ បណ្តាញសង្គមស៊ីវិល
អ្នកការពារសិទ្ធិមនុស្ស បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ និងសេរីភាពជាដើម សូមមេត្តា ជួយឧបត្ថម្ភ
ជាថវិការ និងសម្ភារៈជួយក្រុមគ្រួសារក្រីក្រ អ្នកស្រី ខៀវ ចិន្តា ដោយភាពមេត្តាធម៌ផងចុះ ។
ទំនាក់ទំនងផ្ទាល់៖ អ្នកស្រី ខៀវ ចិន្តា ០៩២ ៥៨២ ៤៩៣
លោក កែវ រតនា ( វីរជន
) ប្រធានការរិយាល័យវិទ្យុសង្គ្រោះជាតិ ០៩២ ៦៩ ៧៩ ៤១
No comments:
Post a Comment
yes