សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 9, 2014

តុលាការ​​កំពូល​​សម្រេច​​បន្ត​ឃុំ​ខ្លួន​​លោក​វ​ន់ពៅនិង​អ្នក​ជាប់​ឃុំ​ទាំង​២០​នាក់​​

លោក វន់ ពៅ ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យនៃ​
សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ (រូបថត សុទ្ធ​ គឹមសឿន)

តុលាការ​កំពូល​ តម្កល់​សេចក្ដីសម្រេច​​របស់​​សាលាឧទ្ធរណ៍ ដែល​​បាន​សម្រេច​មិន​ឲ្យ​ ​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ជាប់​ឃុំ​​២០​នាក់​ផ្សេង​​ទៀត ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសនុ្ន ព្រោះតែ​សវនាការ​កំពុងដំណើរកា​រ​។​
​សេចក្ដីសម្រេច​នេះ ធ្វើឡើង​នៅក្នុង​បន្ទប់​​សវនាការ​នៃ​តុលាការ​កំពូល នៅវេលា​​ម៉ោង ៨​ព្រឹក ថ្ងៃ​សុក្រ​នេះ ដោយ​លោក​ចៅក្រម ឃឹម ប៉ុន នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន និង​មេធាវី​​ការពារ​ក្ដី​ជនជាប់ចោទ​។​
លោក​សំ សុខ​គង់ មេធាវី​ការពារ​ក្តី លោក វ​ន់ ពៅ និង​​ជនជាប់ចោទ​ទាំង​២១​នាក់ មានប្រសាសន៍​​បន្ទាប់ពី​ចេញពី​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ នេះ​ថា ក្រុម​មេធាវី​របស់​លោក​​មានកា​រ​សោកស្តាយ​យ៉ាងខ្លាំង ដែល​ចៅក្រម​តុលាការ​កំពូល​​កាត់សេចក្តី​មាន​លក្ខណៈ​ច្របូកច្របល់​បែបនេះ ខណៈ​ជនជាប់ចោទ​ទាំងនោះ​ មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការស្នើ​​​សុំ​​នៅ​ក្រៅ​ឃុំ <<ការ​ដែល​តុលាការ​កំពូល​​គាត់ យោង​​ទៅលើ​ចំណុច​​ពាក់ព័ន្ធ​នឹង​រឿង​អង្គសេចក្តី និង​រឿង​នៅ​​ក្រៅ​ឃុំ​នេះ គាត់​យក​មក​ដាក់​មក​លូ​កឡំ​គ្នា ពីព្រោះ​ទោះ​បី​ជា​​ដំណើរ​​ការ​​រឿង​​អង្គ​សេចក្តី​​កំពុងដំណើរការ​​ក៏ដោយ ​ប៉ុន្តែ​រឿង​នៅ​ក្រៅ​ឃុំ​សំខាន់​​ទៅ​លើ ថា​​តើ​​មាន​​ឯកសារ ឬ​មាន​ភស្តុតាង​អី​ខ្លះ​ដែល​អាច​ធានាបាន​​ថា​ជនជាប់ចោទ​គាត់​អាច​ធានា​​ខ្លួន ហើយ​គាត់​នឹង​មក​ចូល​បញ្ហា​ញ​ខ្លួន​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​របស់​តុលាការ>>។

បន្ទាប់​បាន​​ទទួលដំណឹង​ថា តុលាការ​កំពូល​តម្កល់​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍ មិន​ឲ្យ​ជនជាប់ចោទ​នៅ​ក្រៅ​ឃុំ ប្រជាពលរដ្ឋ​អ្នក​គ្រាំទ្រ​​លោក​វ​ន់ ពៅ និង​គ្រួសារ​ជន​ជាប់​ចោទ បាន​​ទ្រហោ​រ​យំ ហើយ​​ចាត់​ទុក​សេចក្ដីសម្រេច​​នេះ ថា​ជា​រឿង​អយុត្តិធម៌​មួយ​ទៅ​លើ​ជនជាប់ចោទ​ <<ហើយ​អ្វី​ដែល​ខ្ញុំ​អស់​​សង្ឃឹម​​មែនទែន​​ ដោយសារ​តែ​​យើង​សុំ​ធានា​ឲ្យ​​នៅ​ក្រៅ​​ឃុំ​​ដើម្បី​ព្យាបាល​​ជំងឺ​​របស់​គាត់​​ នៅ​តែ​គេ​មិន​អនុញាត​ នេះ​​ជា​រឿង​មួយ​ដែល​ធ្វើឲ្យ​ខ្ញុំ​រឹតតែ​មាន​​អារម្មណ៍​ថា​ ​ឈឺចាប់​ខ្លាំង​មែនទែន ​ដោយសារតែ​តុលាការ ហេតុ​អី​​​បាន​មិន​ឲ្យ​​គាត់​​នៅ​ក្រៅ​ឃុំ អយុត្តិធម៌​​ណាស់​តុលាការ គ្រាន់តែ​ទាមទារ​​ប្រាក់ខែ​១៦០​ដុល្លា ទាហាន​​ឆ័ត្រយោង​លេខ​៩១១ បាញ់​ប្រហារ​កម្មករ ហេតុ​អី​ក៏​តុលាការ​មិន​រក​យុត្តិធម៌​ឲ្យ​គាត់​ផង គ្រាន់​តែ​គាត់​ទៅ​ទាមទារ​ដើម្បី​​ឲ្យមាន​ប្រាក់ខែ​រស់​នៅ​សមរម្យ តុលាការ​អយុត្តិធម៌​ដាក់​គាត់​មិន​ឲ្យ​គាត់​>>។
គ្រួសារ​ជន​ជាប់ចោទទ្រហោរយំនៅមុខ​តុលាការ​ បន្ទាប់ពីបាន​ស្តាប់​សេចក្តីសម្រេច (រូបថត ជន ស្រីណុច)
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នេះ មានប្រសាសន៍ថា លោក​មាន​ការសោកស្តាយ ដែល​​តុលាការ​កាត់សេចក្តី​បែបនេះ ព្រោះ​ជន​ជាប់​ទាំង​២១​នាក់​នោះ ជាប់​​ត្រឹម​បទមជ្ឈិម មិនតែប៉ុណ្ណោះ​ពួកគេ​កំពុង​មាន​ជំងឺ​ជា​ទម្ងន់​ទៀត។ លោក​រិះគន់​តុលាការ​​ថា ធ្វើការ​មិន​ឯករាជ្យ ស្ថិត​ក្រោម​សម្ពាធ​នយោបាយ <<តុលាការ​មិន​មាន​ភាព​ឯករាជ្យ ដោយសារ​តែ​បញ្ហានិយោបាយ​ជា​អ្នក​លូកឡំ អ្នក​ដែល​មាន​អំណាច​ជា​អ្នកគ្រប់គ្រង​ទៅលើ​ប្រព័ន្ធ​តុលាការ គេ​ហៅថា​ប្រព័ន្ធ​តុលាការ​បែប​បក្ស មិនមែន​ប្រព័ន្ធតុលាការ​បែប​រដ្ឋបាល​​ដើម្បី​យុត្តិធម៌​សម្រាប់​ពលរដ្ឋ>>។​
ជនជាប់ចោទ​២១ ​នាក់​នេះ ដែល​ក្នុងនោះ​មាន លោក​វន់ ពៅ គឺជា​សកម្មជន​តំណាង​សង្គម និង​កម្មករ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែ​មករា ក្នុង​ហេតុការណ៍​បង្ក្រាប​មួយ​​ទៅ​លើ​ការតវ៉ា​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​១៦០​ដុល្លារ ហើយ​ពេលនោះ​បង្ក​ឲ្យមាន​អំពើហិង្សា​ផ្ទុះឡើង នៅ​ខាង​មុខ​រោងចក្រ​យ៉ាក់​ជី​ង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅខាងមុខ​សួន​កាណាឌីយ៉ា​ផ្លូវ​ស្រេង​។ រហូតមកដល់​ពេលនេះ កងកម្លាំង​រដ្ឋាភិបាល​ដែល​បង្ក្រាប​ទៅលើ​អ្នក​តវ៉ា បណ្ដាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​នោះ មិនទាន់​ត្រូវបាន​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ​៕

No comments:

Post a Comment

yes