សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 9, 2014

សមាគម​អាដហុក​​ថ្កោលទោស​​ចំពោះ​​សេចក្តី​សម្រេច​​របស់​​តុលាការ​​កំពូល​​ករណី​​លោក​វន់ពៅ​​

សកម្មជន និង​អ្នកគាំទ្រជនជាប់ចោទ ២៣នាក់ ស្រែកទាម​ទារ​ឲ្យ​ដោះលែង
 នៅ​តុលាការកំពូល នាពេលកន្លងមក(រូបថត ញឹម សុខន)

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​សុក្រ​​នេះ ថ្កោលទោស​ចំពោះ​​ការសម្រេច​របស់​តុលាការ​កំពូល ដែល​​មិន​ព្រម​ដោះលែង លោក វ​ន់ ពៅ និង​​អ្នកជាប់​ចោទ​២០​នាក់​​ផ្សេង​ទៀត ដែល​​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ ឲ្យមាន​សេរីភាព​​ឡើងវិញ ហើយ​ថា​ការចាប់ខ្លួន​​នេះ គ្មាន​មូលដ្ឋាន​ច្បាប់​ទេ ។​
នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ តុលាការ​កំពូល តម្កល់​​សេចក្ដីសម្រេច​របស់​​សាលាឧទ្ធរណ៍ ដែល​បាន​សម្រេច​មិនឲ្យ លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​​អ្នក​ជាប់​ឃុំ​២០​នាក់​ផ្សេង​ទៀត ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសនុ្ន ព្រោះតែ​សវនាការ​ជំនុំជម្រះ​កំពុងដំណើរការ​។​
​សេចក្តីថ្លែងការណ៍​សមា​គម​អាដហុក ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា​នេះ​ ឲ្យដឹងថា តាម​ការស៊ើប​អង្កេត និង តាមដាន​យ៉ាង​យកចិត្តិទុកដាក់​​លើ​សំណុំរឿង​ខាងលើ សមាគម​អាដហុក​ចាត់​ទុក​ថា ការ​ចាប់ និង​​ឃាត់​ខ្លួន លោក​វន់ ពៅ និង​កម្មករ​២២​នាក់​ផ្សេង​ទៀត​នោះ គឺ​ធ្វើឡើង​ដោយ​រំលោភ​ច្បាប់ (​រំលោភ​នីតិវិធី និង​គ្មាន​មូលដ្ឋាន អង្គហេតុ និង​អង្គច្បាប់ សម្រាប់​ជា​មូល​ដ្ឋាន ក្នុង​​ការ​ចាប់ និង​​ឃុំខ្លួន​អ្នក​ទាំង​២៣​រូប​) ដែល​​ជាកា​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ។​

​ជនជាប់ចោទ​២១ នាក់​នេះ ដែល​ក្នុងនោះ​មាន លោក​វន់ ពៅ គឺ​ជា​សកម្មជន ​​តំណាង​​សង្គម និង​កម្មករ ​ដែល​ត្រូវបាន​ចាប់ខ្លួន​ នៅ​ថ្ងៃទី​២ និង​ទី​៣ ខែ​មករា ក្នុង​ហេតុការណ៍​បង្ក្រាប​មួយ​​ទៅ​លើ​ការតវ៉ា​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​​ប្រាក់​ឈ្នួល​សមរម្យ​១៦០​ដុល្លារ ហើយ​​ពេលនោះ​បង្ក​ឲ្យមាន​អំពើហិង្សា​ផ្ទុះឡើង នៅ​ខាង​មុខ​រោងចក្រ​យ៉ាក់​ជី​ង ខណ្ឌ​ពោធិ៍​សែន​​ជ័យ និង​នៅខាងមុខ​សួន​កាណាឌីយ៉ា​ផ្លូវ​ស្រេង​។ រហូតមកដល់​ពេលនេះ កងកម្លាំង​រដ្ឋាភិបាល​ដែល​បង្ក្រាប​ទៅលើ​អ្នក​តវ៉ា បណ្ដាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​នោះ មិនទាន់​ត្រូវបាន​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ​៕

No comments:

Post a Comment

yes