សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 9, 2014

បណ្តាញ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​​ស្នើ​ក្រសួង​យុត្តិធម៌​និង​មហាផ្ទៃចាប់​ជនដៃដល់​ដែល​វាយ​ពលរដ្ឋនិង​អ្នកសារព័ត៌មាន​​

ក្រុមសមត្ថកិច្ច ដែលថតបាន ពេលប្រើហិង្សាលើអ្នកសារព័ត៌មាន និងពលរដ្ឋ
 ក្នុងទិវាពលកម្មអន្តរជាតិ ០១ ឧសភា (រូបថត តាត ឧត្តម)

បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ស្នើ​ទៅ​ក្រសួង​​យុត្តិធម៌ ​និង​ក្រសួង​មហាផ្ទៃ ​ឲ្យ​ចាត់វិធានកា​រចាប់​ជនដៃ​ដល់ ​ដែល​បាន​វាយដំ​លើ​អ្នកសារព័ត៌មាន និង​​ប្រជាពលរដ្ឋ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ ​កន្លង​មក​ យក​ទៅ​​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។​
​លិខិត​របស់​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​​កម្ពុជា និង​សមាជិក​បណ្តាញ​ផ្សេង​ទៀត​ ដែល​មាន​មូលដ្ឋាន​នៅ​​សហរដ្ឋអាមេរិក ចុះ​ថ្ងៃ​ទី​០៥ ខែ​ឧសភា បានបញ្ជាក់​​ថា កងកម្លាំង​​សន្តិសុខ​ខណ្ឌ​​ដូនពេញ​បាន​ប្រើ​អំពើហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ​ដែល​មក​តវ៉ា​ក្នុងករណី​ជម្លោះដីធ្លី និង​ករណី​ផ្សេងៗ​ទៀត ​ដោយ​ប្រើ​ហិង្សា ជាពិសេស ​កងកម្លាំង​​សន្តិសុខ​ក៏​បាន​​ប្រើ​ដំបង​វាយ​ដំ​ទៅលើ​អ្នកសារព័ត៌មាន​​ ដែល​ធ្វើឲ្យ​មាន​របួល​ធ្ងន់ធ្ងរ​ថែមទៀ​ត ។​
​លិខិត​ដែល​មាន​ហត្ថ​លេខា លោក មឿង សុន ដែល​ត្រូវបាន​តុលាការ​កាត់ទោស ទាក់​នឹង​ការរិះគន់ អំពី​ការបំពាក់​អំពូល​ភ្លើង​នៅ​អង្គរវត្ត​នោះ បន្តថា ជាក់ស្តែង​នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៤ អ្នកយក​ព័ត៌មាន​របស់​(VOD) លោក ឡាយ សា​មានបាន​ត្រូវ​កងកម្លាំង​​សន្តិសុខ​ខណ្ឌ​ដូនពេញ ​វាយឲ្យបាក់​ឆ្អឹង​ថ្ពាល់​ខាងស្តាំ ជាំ​ក្បាល​និង​ដៃ​។​

​កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ចាត់ទុកថា ជា​ការគំរាមកំហែង ការប្រើ​អំពើហិង្សា ការ​រឹបអូស​សម្ភារៈ និង​ការប្រមាថ​ចំពោះ​​អ្នកសារព័ត៌មាន​ថា​ជា​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​៕

No comments:

Post a Comment

yes