សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 15, 2014

បាតុករ​ប្រឆាំង​ថៃ​២​នាក់​ស្លាប់​និង២១រង​បួស​នាក់ក្នុងករណី​វាយប្រហារ​ដោយគ្រាប់បែក​និង​បាញ់រះ​​

ក្រុមប្រឆាំងរដ្ឋាភិបាល សម្រាកនៅក្រៅវិមានរដ្ឋាភិបាល
 ក្រុងបាងកក (រូបថតពី៖ AFP)

ប៉ូលីស​ថៃ និយាយថា យ៉ាងហោចណាស់ បាតុករប្រឆាំង​រដ្ឋាភិបាល ២​នាក់​ស្លាប់​ និង២១​នាក់​រង​បួស​នៅក្នុង​ការវាយប្រហារ ដោយគ្រាប់បែក M79 ចំនួន២​គ្រាប់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ការវាយប្រហារ​នេះ សំដៅ​ចូល​ហ្វូង​បាតុករ ដែល​កំពុង​ដេក​សម្រាក​នៅក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ក្រុង​បាងកក។​
ប៉ូលីស​និយាយថា ក្រុម​ជនរងគ្រោះមួយក្រុម​ ដំបូង​រងគ្រោះដោយសារ​ការវាយប្រហា​រដោយ គ្រាប់​បែក​M79 ចំនួន២​គ្រាប់ ហើយ​ជនរងគ្រោះ​ទី​ពីរដោយសារ​ការបាញ់ប្រហា​រ។​
​តាម​គេហទំព័រ​របស់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ Erawan បានឲ្យដឹងថា មនុស្ស២​នាក់បាន​ស្លាប ហើយ២១​នាក់​រងរបួស ដោយសារ​ការវាយប្រហា​រ​នេះ ដែល​វា​កើត​ឡើង​នៅ​ម៉ោង ២ទាបភ្លឺ ចូល​ថ្ងៃ​ព្រហស្បតិ៍។​
​រហូតមកដល់​ពេលនេះ សមត្ថកិច្ច ប៉ូលីស​នៅ​មិនទាន់បញ្ចាក់​ពី​អត្តសញ្ញាណរបស់​ក្រុម​វាយប្រហារនេះ​ទេ ប៉ុន្តែក្រុម​ជនរងគ្រោះ​ចោទថា អាច​ជា​ស្នាដៃ​របស់ ក្រុម​មា​ននិន្នការ ប្រឆាំង មក​ពី​ក្រុម​ផ្សេងទៀត​។​

ប្រទេស​ថៃ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ជាង​៦​ខែ​មក​ហើយ។ ដើមចម​ គឺបណ្ដាលមកពី​ក្រុមប្រឆាំង​ចោទ រដ្ឋាភិបាលគណបក្ស​ភឿ​ថៃ ថា​ជា​របស់លោក​ថាក់ស៊ីន។ បែប​នេះ​ក្ដី លោកស្រី យី​ង​ឡាក់ ​ប្អូនស្រី​បង្កើតរបស់លោក​ថាក់ស៊ីន ត្រូវបាន​ដកហូត​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយ​ចោទ​ថា លោកស្រី បំពាន​រដ្ឋធម្មនុញ្ញ និង​អំណាច​រដ្ឋ ករណី​ផ្ទេរតំណែង ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ដោយអត្តនោម័ត។ ក្រុម​អាវ​ក្រហម លម្អៀង​លោកស្រី​ យី​ង​ឡាក់​ គម្រាមរុញ​ប្រទេស​ថៃ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល៕​

No comments:

Post a Comment

yes