សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 31, 2014

នាយករដ្ឋមន្ត្រីកាត់ដី៧៥០ហិកតាសងអ្នកបណ្ដេញចេញដើម្បីបញ្ចប់ការតវ៉ា​

​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បានសម្រេច​កាត់​ដី នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ទំហំ​ជាង​៧០០​ហិកតា ឲ្យ​ពលរដ្ឋ​ដែល​បាន​បណ្តេញចេញ​ជា​ង៤០០​គ្រួសារ ដើម្បី​បញ្ចប់​ការតវ៉ា ដើរ​ហែ​ក្បូន​ក្នុង​រាជធានី​ភ្នំពេញ។​
​តាម​លិខិត​ជូនដំណឹង របស់​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំ​រុង ដែល​VOD​ទទួលបាន​នៅ​ថ្ងៃទី​៣១​ខែ​ឧសភា​នេះ ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី បាន​ឯកភាព ឲ្យ​ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម​និង​សំណង់ ប្រគល់​ដីសម្បទាន​សង្គមកិច្ច ទំហំ​៧៥០​ហិកតា នៅ​ចំណុច​ត្រពាំង​ឈូក ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បណ្តេញចេញ ដើម្បី​បញ្ចប់​ការតវ៉ា។​
​កាលពីដើមខែ​ឧសភា​ឆ្នាំ​២០១៤​នេះ អ្នក​ដែល​បាន​បណ្តេញ​ចេញ​នៅ​ខេត្ត​ក្រចេះ  បាន​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដោយ​ហែ​ក្បួន​តាម​ដងផ្លូវ ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ និងខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន សុំ​អន្តរាគមន៍​ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​រស់នៅ​កន្លែង​ដើម​វិញ​។​
​លិខិត​អភិបាល​ខេត្ត​ក្រចេះ​បញ្ជាក់ថា ការសម្រេច​ឲ្យ​ដី​ប្រជាពលរដ្ឋ​នេះ ជា​ការអនុគ្រោះរបស់​ថ្នាក់ដឹកនាំ បើ​ទោះបី​ដឹងថា​ពលរដ្ឋ​ទាំងអស់​បាន​មក​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​មុន​ការបណ្តេញចេញ​ក៏ដោយ​។​

​ប៉ុន្តែ​ស្រាប់​តែពលរដ្ឋ​ដែល​បាន​បណ្តេញចេញ​អះអាងថា ពួកគេ​៤០៥​គ្រួសារ​នៅ​ម្តុំ​ពាម​ប៉ោ​អូ​បី ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្ត​ក្រចេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត ដុត​ផ្ទះ​ពួកគេ បណ្តេញចេញ កាលពី​ចុងខែ​មេសា​ឆ្នាំ​២០១៤ ដើម្បី​យក​ដី​ជាង​២០២៥​ហិកតា ឲ្យទៅ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ប៊ិញ ភឿក​ពីរ ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​។
​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី ដែល​កំពុង​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ នឹង​ទៅ​ពិនិត្យ​ទំហំ​ដី​ជាក់ស្តែង ដែល​អាជ្ញាធរ​ខេត្ត សន្យា​ផ្តល់ឲ្យ ហើយ​បាន​អំពាវនាវ​ឲ្យ​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន អមដំណើរ ដោយ​បារម្ភ​ពី​ការចាប់ខ្លួន​ពួកគេ​។

No comments:

Post a Comment

yes