សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 18, 2014

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ផ្តើម​ទស្សន​កិច្ច​នៅ​ចិន​ចំ​ពេល​ចិន​និង​វៀតណាម​កំពុង​មាន​ជម្លោះ​


តប​តាម​ការអញ្ជើញ​របស់លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ១៨ ឧសភា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​មួយក្រុម​ចាក​​ចេញពី​ប្រទេស​កម្ពុជា​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី៤ នៃ​សន្និសីទ​អន្តរ​សកម្ម​ភាពនិង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​នៅក្នុង​ទីក្រុង​សៀង​​ហៃ ប្រទេស​ចិន។​ក្រៅ​ពី​​ចូលរួម​កិច្ច​ប្រជុំ​​កំពូល​រយៈពេល​ពីរ​ថ្ងៃនេះ លោក ហ៊ុន សែន ក៏មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​​ស៊ី ជិន​ពីង ផងដែរ។ ជាការ​កត់​សម្គាល់ការ​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នៅ​ចិន​នៅពេលនេះ គឺ​ស្រប​ពេលដែល​មហា​យក្ស​ចិន និង វៀតណាម​កំពុងមាន​ជម្លោះ​​នឹង​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​សមុទ្រ​ចិន​ខាងត្បូង។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង គណៈប្រតិភូ​ជាន់ខ្ពស់​មួយក្រុម​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី៤ នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២១ ឧសភា នៅក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន។
គណៈប្រតិភូ​អមដំណើរ​លោក ហ៊ុន សែន រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឃន៍​ជនបទ រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី បី រូប និង សមាជិក​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

ថ្លែងប្រាប់​អ្នកកាសែត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ប្រធានបទ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ការពង្រឹង​កិច្ចសន្ទនា ទំនុកចិត្ត និង ការសម្របសម្រួល​រួមគ្នា​កសាង​តំបន់​អាស៊ី​ថ្មី​មួយ​ដោយមាន​សន្តិភាព ស្ថេរភាព និង​កិច្ចសហប្រតិបត្តិការ។

បើតាម​លោក​ស្រ៊ី ថាមរុង្គ មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​មក​ពី​ប្រទេស​ចំនួន៤៦ដែល​នៅ​តំបន់​អាស៊ី មជ្ឈិមបូព៌ា និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មួន​ផងដែរ​ចូល​រូ​ម​ក្នុង​កិច្ចប្រជុំ​នេះ។



លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា លោក ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយនឹង​លោក ស៊ី ជិន​ពីង និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ ហើយ​កិច្ច​ជំនួប​ទ្វេភាគី​នោះ នឹង​ផ្តោតលើ​កិច្ច​សហប្រតិបត្តិ ការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

លោក ហ៊ុន សែន បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នាពេលនេះ​គឺ​ចំ​ពេលដែល​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ អាណ​ត្តី​ទី ។ហើយ អ្វីដែល​រឹតតែ​គួរកត់សម្គាល់​ជាងនេះទៀត​នោះ គឺ ដំណើរ​ទស្សនកិច្ច​ទៅកាន់​មហា​យក្ស​អាស៊ី​មុន​កិច្ចប្រជុំ​ពីរ​ថ្ងៃនេះ គឺ​បាន​ធ្វើឡើង​ស្រប​ដែល​ចិន និង​វៀតណាម​កំពុងមាន​ជម្លោះ​នឹង​គ្នា​យ៉ាងខ្លាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ជា​ជម្លោះ​ដែល​បញ្ឆេះ​ឲ្យ​ប្រជាជន​វៀតណាម​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ចិន​ស្ទើ​នៅ​ពាសពេញ​ប្រទេស និង បង្ក​ឲ្យ​មានកម្ម​ករ​ចិន​ស្លាប់ និងរ​ងរ​បូស​ជាច្រើន​នាក់​ផងដែរ។

ជាមួយគ្នានេះ​ប្រជាជន​ចិន​នៅ​វៀតណាម​ជាច្រើន​រយ​នាក់​បាន​ភៀសខ្លួន​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​សុវត្ថិភាព។កាលពី​ថ្ងៃ​សុក្រ សបា្តហ៍​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បានទទួល​កំណត់​ទូត​មួយច្បាប់ ពី​ក្រសួងការបរទេស​ចិន ដែល​បានស្នើ​ឲ្យ​កម្ពុជា ជួយ​សម្រួល និង​រក្សា​សុ​វត្តិភាព ជនជាតិ​ចិន ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា៕

No comments:

Post a Comment

yes