លោក សម រង្ស៊ី ថតរូបអនុស្សាវរីយ៍ ជាមួយសមាជិក សមាជិកា
ក្រុមប្រឹក្សាសង្កាត់ (រូបថត៖ ណាត សុភាព)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអាទិត្យ ដែលជាថ្ងៃបោះឆ្នោតអសកលនេះ បានទៅជួបអង្គបោះឆ្នោតនៅតាមការិយាល័យមួយចំនួននៅរាជធានីភ្នំពេញ នៅព្រឹកនេះ។
លោក សម រង្ស៊ី និងលោកស្រី ជូឡុង ស៊ូម៉ារ៉ា បានថតជាអនុស្សាវរីយ៍ ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ នៃរាជធានីភ្នំពេញ ដែលទើបតែបានបោះឆ្នោត នៅវិទ្យាល័យយុគន្ធរ ខណ្ឌចំការមន។ ប៉ុន្តែអ្នកយកព័ត៌មានVOD ដែលប្រចាំការនៅទីនោះ បញ្ជាក់ថា លោក សម រង្ស៊ី ពុំបានថ្លែងសារនយោបាយអ្វីទេ។
ចំណែក លោក កឹម សុខា អនុប្រធានគណបក្ស បានសរសេរនៅលើហ្វេសប៊ុកថា លោកកំពុងតែចុះតាមដានពិនិត្យមើលការបោះឆ្នោតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ចាម។
បើតាម គ.ជ.ប នៅរាជធានីភ្នំពេញមានការិយាល័យបោះឆ្នោតសរុបចំនួន១២ កន្លែង ហើយដែលមានបេក្ខជនបោះឆ្នោតចំនួន ៨១០ សំឡេង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រុកខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤នេះ បានចាប់ផ្តើមដំណើរហើយតាំងពីម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែឧសភា ហើយនៅពេលនេះ មណ្ឌលបោះឆ្នោតមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានបញ្ចប់ទៅដោយរលូននិងត្រៀមរៀបចំរាប់សន្លឹកឆ្នោត៕
No comments:
Post a Comment
yes