កងសន្តិសុខខណ្ឌម្នាក់ដែលរងរបួសដៃ(រូបថតព្រីនស្រ្គីនពីវីដេអូលើបណ្តាញសង្គម)
យ៉ាងតិចកងសន្តិសុខខណ្ឌដូនពេញ៤នាក់ រងរបួសនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីមានការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើអ្នកទាំង២៣។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ ឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង៨ព្រឹក ខាងមុខវត្តព្រះពុទ្ធ ខណៈកងកម្លាំងសន្តិសុខ ព្យាយាមបណ្តេញព្រះសង្ឃចេញពីការតវ៉ា។សេចក្តីរាយការណ៍បន្តថា ប្រជាពលរដ្ឋដែលចូលតវ៉ា បានវាយទៅលើក្រុមសន្តិសុខខណ្ឌ មិនមែនព្រះសង្ឃទេ។
សេចក្តីរាយការណ៍បន្តថា កម្លាំងសន្តិសុខរងរបួសទាំងនោះ មកពីខណ្ឌដូនពេញ ដែលរបួសដៃ បែកចិញ្ចើមជាដើម។រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថាតើប្រជាពលរដ្ឋ រងរបួសដែរឬទេ។
កងកម្លាំងសន្តិសុខ ដែលដាក់ពង្រាយនៅម្តុំសាលាដំបូងរាជធានីភ្នំពេញ មានមកពីខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន។ អង្គការលីកាដូ ឲ្យដឹងថា សម្រាប់សវនាការថ្ងៃទីបីរបស់អ្នកទាំង២៣នាក់ ការបិទផ្លូវនីមួយៗ ត្រូវបានបង្កើតឡើងដោយរបាំងបន្លាលួសចំនួនពីរជាន់ ហើយអមដោយរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង។ នៅខាងមុខតុលាការ ខាងក្នុងស្តាអូឡាំពិក កងសន្តិសុខប្រមាណជា៤០០នាក់ ប្រដាប់ដោយដំបងឆក់ យាមកាមនៅទីនោះ៕
No comments:
Post a Comment
yes