សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 20, 2014

នាវា​ចិន​ដឹក​ប្រជាជន​របស់​ខ្លួន​៣៥០០​នាក់ចេញពី​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​​

កប៉ាល់ដឹកជញ្ជូនប្រជាជនចិន ចេញពីកំពង់ផែ វ៉ុងអាវ ប្រទេសវៀតណាម 
ឆ្ពោះពីកំពង់ផែ ហៃគូ ប្រទេសចិន (រូបថតពី៖ AP)

រដ្ឋាភិបាល​ចិន​ បាន​ប្រើប្រាស់​នាវា​៤​គ្រឿង ជម្លៀស​ប្រជាជន​របស់​ខ្លួន​ជាង​៣៥០០​នាក់ ចេញពី​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​គេច​ចេញពី​កុប្បកម្ម​ដែល​បង្ក​ដោយ ជនជាតិ​វៀតណា​ម ប្រឆាំង​ករណី​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។​
​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន ​ស៊ីនហួ ​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋាភិបាល​ប្រើ​នាវា​ចំនួន​៤ ​ដឹក​ប្រជាជន​របស់​ខ្លួន​ចេញ​ពី​វៀតណាម​គឺ នាវា Wuzhishan, Tongguling, Zijing 12, និង Baishiling​។ នាវា​និមួយៗ​ផ្ទុក​មនុស្ស​បាន​ជាង​១០០០​នាក់ បាន​ចេញពី​កំពង់ផែ ​វ៉ុងអាង ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ហើយ​ទៅ​ចត​នៅ​កំពង់ផែ ហៃ​គូ ភាគត្បូងនៃ​ប្រទេសចិន​។​
​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​កុម្មុយនីស្ត​ទាំងពីរ ចាប់ផ្តើម​មាន​ភាព​តានតឹង​ខ្លាំង នៅ​ដើមខែ​ឧសភា​នេះ នៅពេល​ដែល​ទីក្រុង​ប៉េង​កាំ​ង​ចាប់ផ្តើម​ខួង​យក​ប្រេង នៅ​តំបន់​មាន​ជម្លោះ នៃ​កោះ​ប៉ា​រ៉ា​សែ​ល​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​។​
​កុប្បកម្ម​របស់​កម្មក​រ​វៀតណាម ​ប្រឆាំង​ចិន​ កាលពី​សប្តាហ៍​មុន​នៅ​តំបន់ឧស្សាហកម្ម នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ​បាន​បណ្តាល​ឲ្យ​ជនជាតិ​ចិន​២​នាក់​ស្លាប់ និង ប្រហែល​១៤០​រងរបួស​។​
​កាលពី​ចុង​សប្តាហ៍​មុន ជនជាតិ​ចិន​ជាង​៣០០០​នាក់ បាន​ជម្លៀស​ខ្លួន​ចេញពី​ទឹកដី​វៀតណាម ដើម្បី​គេច​ចេញពី​ការប្រើ​ហិង្សា ពី​សំណាក់​ក្រុម​ជាតិនិយម​វៀតណាម​។ មន្ត្រី​ទូត​ចិន​ប្រចាំ​នៅ​វៀតណាម ​បង្ហាញ​របាយការណ៍​ថា ក្រោយពេល​អំឡុង​នៃ​កុប្បកម្ម ជនជាតិ​ចិន​ប្រមាណ​១៦០០​នាក់ បាន​ជម្លៀស​ខ្លួន​ចេញពី​វៀតណាម ចូល​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។​

​សមត្ថកិច្ច​រាប់រយ​នាក់ នៅ​តែ​ដាក់​យាម​ប្រចាំការ​នៅ​តំបន់​ដែល​អាច​ផ្ទុះ​ការតវ៉ា ដើម្បី​បង្កា​រការបង្ក​ហិង្សាជា​ថ្មី​ពី​សំណាក់​កុប្បករ ហើយ​ជនសង្ស័យ​ជាង​៣០០​នាក់ ត្រូវ​ស្ថិត​នៅ ក្រោម​ការស៊ើបអង្កេតរ​បស់​រដ្ឋអាជ្ញា​។​
នៅ​ថ្ងៃ​ចន្ទ​ម្សិល​ ក៏​មាន​ការ​ប្រមូលរបស់​ប្រជាជន​វៀតណាម ​នៅក្បែរ​ស្ថានទូត​ចិន​ប្រចាំប្រទេសវៀតណាម ​ក្នុង​ទីក្រុង​ហាណូយ​ដែរ តែ​ត្រូវ​សមត្ថកិច្ច​បំបែកចេញ ដើម្បី​បង្ការ​កុំឲ្យ​កើតមានហិង្សា​ជា​ថ្មី​ទៀត​។ ក្រោយ​ការ​បំបែក​ការប្រមូលផ្តុំ​មានការបន្ថែម​កម្លាំង​ ដើម្បី​ការពារ​សន្តិសុខ និងបិទ​ផ្លូវ​មួយចំនួន​ក្បែរ​នោះ​ផង ដើម្បី​ការពារ​សុវត្ថិភាព​ស្ថានទូត​ចិន​៕

No comments:

Post a Comment

yes