លោក សម រង្ស៊ី និងលោកកឹម សុខា ជួបជុំអ្នកគាំទ្ររបស់ខ្លួន ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយបានចាប់ផ្តើមចេញហែក្បួននៅម៉ោងជាង៩ព្រឹកនេះ។ក្នុងពេលជួបជុំ អ្នកគាំទ្រមុនហែក្បួន លោក សម រង្ស៊ី ថ្លែងប្តេជ្ញាថា លោកនឹងយកចំណូល ដែលបានពីអង្គរវត្តទៅជួយជីវភាពប្រជាពលរដ្ឋខ្មែរឲ្យធូរធា។
លោក រិះគន់ថា ដោយសារអាជ្ញាធរពុករលួយ នាំឲ្យប្រជាពលរដ្ឋនៅសៀមរាបមានជីវភាពធូរធា តែនៅទីរួមខេត្ត ចំណែកនៅតំបន់ជនបទប្រជាពលរដ្ឋជួបការលំបាក។
ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២នេះ ចាប់ផ្តើមពីថ្ងៃទី០២ដល់ថ្ងៃទី១៦ឧសភា។ ក្នុងចំណោមគណបក្សទាំង៥ដែលចុះឈ្មោះប្រកួត ប្រជែងនោះ មានតែគណបក្សសង្គ្រោះជាតិមួយទេ ដែលហែក្បួនឃោសនាជា ទ្រង់ទ្រាយធំ ចំណែកគណបក្សផ្សេងៗទៀត គ្រាន់តែជួបប្រជុំជាមួយអង្គបោះឆ្នោតតាមស្នាក់ការបក្ស ឬនៅទីតាំងឯកជនតែប៉ុណ្ណោះ៕
No comments:
Post a Comment
yes