សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 8, 2014

វិភាគ​៖លោកស្រី​យី​ង​ឡាក់​ចាកចេញតែ​មិន​ប្រាកដថាអាច​បញ្ចប់​វិបត្តិ​បាន​នោះ​ទេ​

លោកស្រី យីង ឡាក់ ចាប់ដៃអ្នកគាំទ្របន្ទាប់ពីសន្និសីទកាសែត
 (រូបថតពី បាងកកប៉ុស្តិ៍)

កាលពី​ថ្ងៃ​ពុធ​តុលាការ​រដ្ឋធម្មនុញ្ញ រាជាណាចក្រ​ថៃ បានសម្រេចឲ្យ​លោកស្រី​យីង​ឡាក់ ចាកចេញ​ពីតំណែង​ជា​នាយករដ្ឋមន្ត្រី ករណី​លោក​ស្រីបំពាន​អំណាច​រដ្ឋ ដោយសារ​តែ​បាន​ដកហូត​តំណែង ប្រធានក្រុមប្រឹក្សា​ជាតិ​សន្តិសុខថៃ​ ខណៈ​លោកស្រី​គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ដែល​ជា​ការរំលោភ​រដ្ឋ​ធម្មនុញ្ញ។​

នៅក្នុង​អំឡុងពេលតុលាការ​ធ្វើ​សេចក្ដីសម្រេច​ ជា​ប្រវត្តិសាស្ត្រ​នេះ ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​លោកស្រី ចាប់ផ្ដើម​សម្ដែងកំហឹង ហើយ​គម្រាងធ្វើ​ចលនាមួយ​ ដើម្បីនាំ​លោកស្រី​យី​ង​ឡាក់ វិល​មក​រកជីវិតនយោបាយ​វិញ ខណៈ​លោកស្រី​ជម្រាបលា​អ្នកគាំទ្រ ដោយ​ការ​ញញឹម​ស្ងួត។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត  លោកស្រី​មាន​ប្រសាសន៍​អរគុណ អ្នកគាំទ្រ​លោក​ស្រី ជាមួយ​ការ​ជម្រាបលា ប្រកប​ដោយ​មោទនភាព ដែល​លោកស្រី​បានធ្វើ​ជា​នាយករដ្ឋមន្ត្រីរ​បស់រាជាណាចក្រថៃ មាន​រយៈពេល ២​ឆ្នាំ ៩​ខែ និង​២​ថ្ងៃ។ លោកស្រីនិយាយថា លោកស្រី​នៅតែមាន​ការគាំទ្រ​ពីប្រជាជន​ថៃ ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​បែបនេះ​ក្ដី។​


​ទោះជា​បែប​នេះ​ក្ដី លោកស្រី​យី​ង​ឡាក់ បានសម្រេច​ទទួល យក​សាលដីកា​របស់តុលាការរួច​ទៅហើយ។​

​តើការចាកចេញ​របស់លោក​ស្រី យី​ង​ឡាក់ អាច​ធ្វើឲ្យវិបត្តិ​នយោបាយនៅ​ថៃ​ វិលទៅរកស្ថានភាព ប្រក្រតី និង​មាន​ការសះសា​ជាតិដែរឬទេ​?

​អ្នកវិភាគ​និង​អ្នកសង្កេតការណ៍​ថៃ មាន​ការគិត​ខុសៗ​គ្នា។ អ្នកខ្លះ មាន​សុទិដ្ឋិនិយមថា ស្ថានការណ៍​នឹង​ស្ងប់ស្ងាត់ ហើយការ​សះសា​ជាតិ​អាច​កើតមាន ប៉ុន្តែ​ក្រុម​នេះ ព្រមាន​ថា វា​អាស្រ័យ​លើលោកស្រី យី​ង​ឡាក់ និង​គ្រួសារត្រកូលស៊ីណា​វា​ត្រា ថា​តើត្រូវ​ដក​ខ្លួន​ឆ្ងាយ​ពីជិវិត​នយោបាយ ដ៏​គ្រោះថ្នាក់​ទៀត ឬ​បន្ត​ប្រលូក​ទៀត​។

​លោក Thitinan Pongsudhirak​ នាយក​វិទ្យា​សា្ថន សន្តិសុខ និង​ការសិក្សា​អន្តរជាតិ នៅ​សាកលវិទ្យាល័យ Chulalongkorn ក្រុង​បាងកក មានប្រសាសន៍ថា ភាគី​ទាំងពីរ សុទ្ធតែ​មាន​ទំនុកចិត្ត​ខាង​នយោបាយរៀងខ្លួនៗ ក្នុងការប្រជែង​គ្នា លើ​សមរភូមិ មួយ​គឺ​ដើម្បីប្រជាប្រិយភាពពី​ប្រជាជន​។ លោក​ពន្យល់​ថា អ្នកនយោបាយប្រជែង​គ្នា​នេះ ត្រូវ​តែ​គិតថា ពួកគេ មិន​អាច​ឈ្នះ​លើ​គ្នា​បានឡើយ។ លោក​ថា​ករណី​នេះ វា​គ្រាន់តែកំណត់​ពេលវេលា ដើម្បីវិល​រក​សម​ភូមិ​ថ្មី​មួយ​ឡើងវិញប៉ុណ្ណោះ ​ហើយបើ​មិន​មាន​ដំណោះស្រាយ សន្តិភាព និងយោគយល់​គ្នា គឺស្ថានការណ៍​កាន់តែ​អាក្រក់​ជាង​មុន។​

​សេចក្ដីសម្រេច​របស់​តុលាការ ​កាលពី​ថ្ងៃ​ពុធ បាន​បង្គាប់​ឲ្យ គណៈរដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់ ចំនួន៩​រូប ​ត្រូវ​ចាកចេញពី​តំណែង ហើយ​ក្នុងនោះ​មាន​ទាំង​រដ្ឋមន្ត្រីការបរទេស លោក សូ​រ៉ា​ពង្ស ​ទុក​វិច​ក្រ​ចៃ​គុល ដែលជាមនុស្ស​សំខាន់​ជាងគេ នៅក្នុង​គណបក្សភឿ​ថៃ របស់​លោកស្រី យី​ង​ឡាក់។ ​អ្នកនយោបាយ​ថៃ ទាំង​១០​រូបនេះ គឺ​រួមទាំង​លោកស្រី​យី​ង​ឡាក់ អាចបាត់បង់ឱ​កាស​ធ្វើ​នយោបាយ រហូតដល់៥​ឆ្នាំ។​ លោក​អាប់​ភី​ស៊ីត មេដឹកនាំ​បក្សប្រឆាំង​បាន​ហៅសេចក្ដីសម្រេច របស់​តុលាការ​រដ្ឋធម្មនុញ្ញ ថា​ជា​សញ្ញា​នៃ​ការ បន្ថយ​ភាព​តានតឹង​ខាង​នយោបាយ​។​

​បែប​នេះ​ក្ដី​ តើលោកស្រី​យី​ង​ឡាក់ ​អាចវិលចូល​នយោបាយ​វិញ​ដែរឬទេ​?
​អ្នកសង្កេតការណ៍ ព្រមាន​ថា លោកស្រី យី​ង​ឡាក់ ទំនងជាពិបាកវិល​មក​រក​ជីវិតនយោបាយ​វិញ ព្រោះតែលោកស្រី នៅ​ប្រឈមនឹង​ករណី​មួយទៀត គឺករណី​បណ្ដោយឲ្យ​មាន​រឿងអាស្រូ​វ​ពុក​រលួយ នៅក្នុង​គម្រោងទិញស្រូវ ដែល​ធ្វើ​ឲ្យ​កសិករថៃ ​ខាតបង់​ប្រាក់​រាប់ពាន​លាន​បាត។ ករណីនេះ នាំឲ្យលោកស្រី ប្រឈម​ និងកំហុសមួយទៀត គឺសំណុំរឿង​ព្រហ្មទណ្ឌ ហើយអាច​នាំ​ឲ្យ​លោកស្រី ត្រូវ​បាន​រាំ​រាំងការ​ធ្វើ​នយោបាយ ៥​ឆ្នាំ ប្រសិនបើគណៈ​កម្មាការ​ប្រឆាំង​អំពើ់ពុករលួយ ធ្វើការ​ចោទជា​ផ្លូវការ​ប្រឆាំង លោកស្រី។
​មិនទាន់​មាន​ប្រតិកម្ម​ភ្លាមៗ​ ពីលោក​ថាក់ស៊ីន បងប្រុស​របស់​លោកស្រី យី​ង​ឡាក់ នៅឡើយ។​ ​លោក​ ថាក់ស៊ីន ដែលជាចលករ​មួយ​ដ៏​សំខាន់ នៅ​ពីក្រោយលោកស្រី យី​ង​ឡាក់ នៅ​មិនទាន់មានប្រតិកម្ម​អ្វី​ឡើយ ករណីប្អូនស្រីលោក ត្រូវ​បានដកហូត​តំណែង។ រាជាណា​ចក្រ​ថៃ ស្ថិតនៅ​ក្នុង​ស្ថានភាពហិង្សា នយោបាយ ចាប់តាំងពី​ឆ្នាំ២០០៦ គឺជា​ឆ្នាំ​ដែល លោក​ថាក់ស៊ីន ត្រូវបានបណ្ដេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី ដោយ​ការធ្វើ​រដ្ឋប្រហា​រ។​ ​ឥឡូវ​លោក​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស ពី​បទ​បំពាន​អំណាច​រដ្ឋ និង​ពុករលួយ។ ករណីនេះ នាំឲ្យ​លោក​មានទោសពីរ​ឆ្នាំ។​


​អ្នកសង្កេតការណ៍ មើលឃើញថា ភាពស្ងប់ស្ងាត់​របស់លោក​ថាក់ស៊ីន គឺជា​សញ្ញា​មួយនៃ​ការបន្ថយកំហឹង របស់ក្រុម​ប្រឆាំង​លោក ដែល​មក​ពី​ក្រុម​អាវ​លឿង។ តែ​បែប​នេះក្ដី ក្រុម​ប្រឆាំង មិន​បាន​ច្រៀង​រាំ​សប្បាយ ចំពោះ​ការដកហូត​អំណាច​លោកស្រី យី​ង​ឡាក់​ក្ដី  តែ​ក្រុម​នេះ បានប្រកាស ធ្វើការ​ដើរ​តាម​ដងផ្លូវ រហូត​មាន​ការចេញ​សេចក្ដីសម្រេច មួយ បញ្ឈប់​ទាំង​ស្រុក ត្រកូល​លោក​ថាក់ស៊ីន ពី​ជិវិត​នយោបាយថៃ៕

No comments:

Post a Comment

yes