សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 27, 2014

គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញនាំយកជំនួយមនុស្សធម៌ផ្តល់ជូនពលរដ្ឋរងគ្រោះដីធ្លីខេត្តក្រចេះដែលកំពង់ស្នាក់នៅបណ្តោះអាសន្ននៅវត្តសាមគ្គីរង្សី


ជាថ្មីម្តងទៀត គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ហូរ វ៉ាន់ បាននាំ យកជំនួយមនុស្សធម៌ ដែលទទួលបានពីបងប្អូនសប្បុរសជននៅក្រៅប្រទេស ផ្តល់ជូនពលរដ្ឋរង គ្រោះជម្លោះដីធ្លីជាមួយក្រុមហ៊ុនយួន ប៉ិញ ភឿក២ នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តសាមគ្គីរង្សី ។

ជំនួយមនុស្សធម៌ ដែលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ យកទៅផ្តល់ជូនពលរដ្ឋរងគ្រោះ ដីធ្លីទាំងនោះរួមមាន អង្ករ៤តោន ទឹកត្រី ទឹកស៊ីអៀវ មុង ភួយ កន្ទេល ខ្នោយ សំលៀកបំពាក់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមជាមួយនិងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេង ជាច្រើន ទៀតផងដែរ ។

លោក ហូរ វ៉ាន់ បានប្រាប់សម្លេងសង្គ្រោះជាតិ ឲ្យដឹងថា បន្ទាប់ពីការនាំយកជំនួយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋរងគ្រោះដីធ្លីចំនួន៤០៥គ្រួសារហើយនោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បានជូបសំណេះសំណាលជាមួយពួកគាត់ ដើម្បីសម្តែងការលើកទឹកចិត្ត ពង្រឹងស្មារតី និងរៀប ចំការរស់នៅរបស់ពួកគាត់នៅវត្តសាមគ្គីរង្សី ក៏ដូចជាការរៀបចំគណៈកម្មការសុខាភិបាល សម្រាប់ បំរើសេវាកម្មសុខភាពរបស់ពួកគាត់ជាដើម ។


លោក ហូរ វ៉ាន់ បន្ថែមថា មកទល់និងពេលនេះ មានក្មេងចំនួន៣នាក់ និងស្រ្តីចំនួន៤នាក់បាន ធ្លាក់ខ្លួនឈឺ ហើយត្រូវបានគណបក្សសង្គ្រោះជាតិ បញ្ជូនពួកគាត់ទៅព្យាបាលនៅឯមន្ទីរពេទ្យ
រុស្សី ។

ព្រមជាមួយគ្នានោះ ពួកគាត់ក៏បានសំណូមពរដល់គណបក្សសង្គ្រោះជាតិ ឲ្យជួយរកយុត្តិធម៌ ចំពោះករណីដែលក្រុមហ៊ុនយួន ប៉ិញ ភឿក២ រំលោភយកធីធ្លីចំនួន២០០០ហិតា និងបានដុតបំផ្លាញផ្ទះរបស់ពួកគាត់ ដោយលោក ហូរ វ៉ាន់ មានប្រសាសន៏បញ្ជាក់បន្ថែមយ៉ាងដូចនេះថា ។
( សម្លេង )

សូមជំរាបថា ពលលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនយួន ប៉ិញ ភឿក២ នៅឃុំឃ្សឹម ស្រុកស្នួល ខេត្កក្រចេះ កាលពីថ្ងៃទី២៦ ឧសភា បានធ្វើការដង្ហែរញត្តិដើម្បីដាក់ជូនលោក ហ៊ុន សែន ជាថ្មី ដើម្បីស្វែងរកអន្តរាគមន៏ តែត្រូវបានអាជ្ញាធររារាំង ដោយយកលិះថា ធ្វើឲ្យខូចសណ្តាប់ធា្លប់ និង ដើម្បីកុំឲ្យមានបញ្ហាវែងឆ្ងាយ ពិសេសមានការចាប់ខាត់ខ្លួននោះ ពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ ក៏បានប្រគល់ញត្តិទៅលោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ ដែលចេញមុខក្នុងការ នាំយកញត្តិពលរដ្ឋ ទៅដាក់ជូនខុទ្ធការល័យលោក ហ៊ុន សែន ជំនួលពលរដ្ឋ ។

គួរជំរាបថា ពលរដ្ឋមានជម្លោះដីធ្លីទាំងនោះ បានមកស្នាក់នៅបណ្តោះអាសន្ននៅវត្តសាមគ្គីរង្សី ជាច្រើនថ្ងៃមកហើយ ដើម្បីស្វែងរកអន្តរាគមន៏ និងធ្វើការតវ៉ាទាមទាររកយុត្តិធម៌ ពីការដែលក្រុមហ៊ុនយួន ប៉ិញ ភឿក២ រំលោភយកដី និងដុតបំផ្លាញផ្ទះ ព្រមទាំង ផលដំណាំរបស់ពួកគាត់កាលពីចុងខែមេសា និងដើមខែឧសភា ដែលមានចំនួន៤០៥ លើផ្ទៃដី ជាង២០០០ហិតា ៕

No comments:

Post a Comment

yes