សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 22, 2014

ពលរដ្ឋ​បាតុកម្ម​បិទផ្លូវ​មិន​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ​

 កម្លំាំងសមត្ថកិច្ច ចុះទៅត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋនៅខេត្តរតនគិរី
 (រូបថតដោយសុវណ្ណ ប៊ុនថៃ)
ប្រជាពលរដ្ឋដែលរងការបណ្តេញចេញ(រូបថ)

ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នាំគ្នា​បិទ​កំណាត់​ផ្លូវ​ក្នុងភូមិ​អូ​ជុំ ឃុំ​អូ​ជុំ ស្រុក​អូ​ជុំ ខេត្ត​រតនគិរី ដើម្បី​រារាំង​អាជ្ញាធរ​មិន​ឲ្យប្រើ​គ្រឿងចក្រ ឈូស​កម្ទេច​ផ្ទះ ដើម្បី​យក​ដី​ប្រគល់ឲ្យ​ក្រុមហ៊ុន​ចំការកៅស៊ូ រ៉ាប់​ប៊ឺ ខូ​អិល ធី​ឌី​។​

​លោក លាស់ សា​គុណ ជា​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​អូ​ជុំ បានឲ្យដឹងតា​មទូរស័​ព្ទ​ថា កងកម្លាំង​ចម្រុះជាង​១០០​នាក់​ប្រដាប់​ដោយ​ដំបង អាវុធ និង​ឡានទឹក បាន​ចុះ​មក​រុះរើ​ផ្ទះ​របស់​ពួកគាត់​ជាថ្មីទៀត ទើប​ពួកគាត់​បាតុកម្ម​បិទផ្លូវ​។

លោក​បន្តថា កាល​ពី​ម្សិលមិញ អាជ្ញាធរ​បាន​ចុះ​រុះរើ​រោង​ដែល​សង់​ថ្មី​របស់​ប្រជាពលរដ្ឋ ដោយ​ចោទ​ថា សង់​បំពាន​លើ​ដី​ក្រុមហ៊ុន តែ​បាន​រុះ​រាល​ដល់​សំណង់​ចាស់​ទៅវិញ​ «បញ្ហា ​ណឹង ដោយសារ​សមត្ថកិច្ច​ណឹងនាំ​កំលាំងប្រដាប់អាវុធ​ពី​២​ទៅ​៣​ឡាន​ប្រដាប់​ដោយ​ អាវុធ​ប្រុង​រុះរើ​[​ផ្ទះ​] លំ​លាំង​កម្មករ​២​ទៅ​៣​ឡាន​ទៀត​ប្រុង​រុះរើ​ផ្ទះ ឥឡូវ​បងប្អូន​ប្រជាពលរដ្ឋ​ទាញ​មែកឈើ​បិទផ្លូ​។ មិន​មាន​ហិង្សា​អ្វី​ទេ កំពុង​ចរចារ​ដោយ​សន្តិវិធី មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​។​----​ស្ទះ​ចរ​រាចរណ៍​ខ្លាំង​!»

ពលរដ្ឋ​ម្នាក់ទៀត​លោក ផល ភ័ណ ទទួលស្គាល់ថា ពួក​គាត់​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់ តែ​គាត់​មិន​មាន​ដី​ផ្សេង​សម្រាប់​រស់នៅ​នោះទេ ពួកគាត់​សុំ​តែ​ដី​១០​ម៉ែត្រ​បួន​ជ្រុង​តែប៉ុណ្ណោះ​ដើម្បី​សង់ផ្ទះ​រស់នៅ​។


នៅពេល​ពលរដ្ឋ​បិទផ្លូវ​នោះ អាជ្ញាធរបាន​ព្យាយាម​សម្របសម្រួល​ប្រជាពលរដ្ឋ​ឲ្យ​បើកផ្លូវ​ធ្វើ​ច​រាចរ​វិញ តែ​ប្រជា​ពលរដ្ឋ​មិន​ព្រម ដោយ​ទាមទារ​ឲ្យ​អាជ្ញាធ​រទាំ​ង​នោះ​ដក​កំលាំងប្រដាប់អាវុធ​ចេញ​ជា​មុន​សិន​។

ប៉ុន្តែ​នៅ​ម៉ោង​ជិត​១១​ថ្ងៃ​ត្រង់នេះ ពលរដ្ឋ​បាន​យល់ព្រម​បើកផ្លូវ​ឡើងវិញ​ « ​ខ្ទម​វា​ច្រឡំ​អ្នកថ្មី​អ្នក​ចាស់ វា​ច្រឡំ​គ្នា​តិចៗ អីចឹង​មិនទាន់​ធ​ញ​វើ​អ្វី​បាន​នោះ​ទេ ការងារ​សមត្ថកិច្ច គ្រាន់តែ​ការពារ​សន្តិសុខ​តែប៉ុណ្ណោះ​។​»

មន្ត្រី​សម​សម្រួល​នៃ​សមាគម​ការពារ​ សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា បើ​ទោះ​ជា​ប្រជាពលរដ្ឋ​ទាំង​៣០០​គ្រួសា​នោះ​រស់នៅ​ដី​រដ្ឋ​ខុសច្បាប់ តែ​អាជ្ញាធរ​គួរតែ​ផ្តល់​ទី​ជម្រក និង​ដី​ដល់​ពួកគេ​ដើម្បី​ប្រកប​​របរ​ចិញ្ចឹមជីវិត «​ខាង​សង្គមស៊ី​វិល​ មិន​គាំទ្រ​ពលរដ្ឋ​ដែល​ខុស​នោះ​ទេ តែ​យើង​ត្រូវតែ​យក​តាម​គោ​ការ​រដ្ឋ រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ច្បាស់​ហើយ គឺ​ត្រូវ​តែ​ឲ្យ​ប្រជាពលរដ្ឋ សូម្បី​សម្តេចនាយក​ក៏ បានបញ្ជាក់​ច្បាស់​ហើយ​ថា មិន​ឲ្យ​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះទេ​។​ចឹង​ពលរដ្ឋ​ក្រីក្រ​ ពេក​ក៏​ត្រូវ​មាន​គោលន​យោបា​យ​ដែរ​។​»

លោក​ ឆាយ ធី បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​សង់​ទីលំនៅ​ចាស់​មាន​១០២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ដែល​មក​តាំង​​ទីលំនៅ​ថ្មី មាន​ប្រមាណ​៣០០​គ្រួសារ​។ លោក​ថា ដោយឡែក​ប្រជាពលរដ្ឋ​១០២​គ្រួសារ ដែល​សាង​សង់​ចាស់ រង​ការ​គំរាមកំហែង​ពី​ក្រុមហ៊ុន​ជា​ញឹកញាប់​តាំងពី​ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes